PROMOTING ACCOUNTABILITY
Phum Khlin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0084
|
|
Name :
ឈ្មោះ :
|
ភុំ ឃ្លិន
|
|
Last Name :
នាមត្រកូល :
|
Phum Khlin
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៨៤២០១២០៤០៣,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តសៀមរាប។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ភុំ ឃ្លិន ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ភុំ ឃិ្លន ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ឃ្លិន មានប្រពន្ធឈ្មោះ មន សព្វថៃ្ងមានកូន៥នាក់ស្រី៣ ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឃិ្លន មានឪពុកឈ្មោះ ផ្លឹង ម្ដាយឈ្មោះ ជ្រូក។ ឃ្លឹន មានបងប្អូនបង្កើត៦នាក់ មានស្រុកកំណើតនៅ ខាងខេត្ដសៀមរាប។ ឃ្លិន តាំងពីតូចដល់ធំ មិនរៀនសូត្រតាមសាលាទេ ធំពេញវ័យជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩ ៧៣ ឃ្លិន ត្រូវបានអង្គ ការចាប់បង្ខំឱ្យចូលធ្វើជាយោធាខែ្មរក្រហម ចូលដំបូងទៅហាត់ក្បួនយោធានៅខាង ប្រាសាទអង្គរធំ ហាត់លូនក្រាបហាត់បាញ់ជាច្រើនខែ បានបញ្ជូនចូលសមរភូមិ វាយជាមួយទាហានលោកលន់ នល់ នៅខេត្ដសៀមរាបបាន ចំនួនបីដង។ នៅឆ្នាំ១៩៧៤ អង្គការចូលសមរភូមិវាយជាមួយ ទាហានលន់ នល់ នៅខាងខេត្ដកំពង់ស្ពឺ និងបន្ដវាយរំកិលចូល ទីក្រុងភ្នំពេញតាមផ្លូវភ្នំបាសិត កាលនោះទាំងយោធាខែ្មរក្រហមនិង ទាហានលន់ នល់ ស្លាប់និងរបួសរាប់ពាន់រាប់មុឺននាក់ទំរាំបាន កម្លាំងយោធាខែ្មរក្រហមវាយយកទីក្រុងភ្នំពេញ បាននៅថៃ្ង ទី១៧មេសាឆ្នាំ១៩៧៥។ នៅពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ឃ្លិន អង្គការចាត់តាំងឱ្យធ្វើ ការងារនៅក្នុងរោងចក្រផលិត ខ្យល់អ៊ុកស៊ីសែននៅម្ដុំគីឡូលេខ៦ផ្លូវជាតិលេខ៥ កាលនោះមានជនជាតិបារាំង ជួយបង្រៀន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ប្រទេសយើង ពេលនោះ ឃ្លិន និង កម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀតនាំគ្នារត់ សំដៅទៅព្រំដែនថៃ ពេលរត់ចូលពៃ្រជួបការលំបាកខ្លាំងណាស់ មានប្រជាជន មានយុវជនយុវនារីមួយចំនួនស្លាប់ក្នុងពៃ្រដោយ សារអត់មានអាហារនិងមានជំងឺគ្រុនចាញ់។ ក្រោយឆ្នាំ១៩៧៩ ឃ្លិន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមម្ដងទៀត វាយប្រឆាំងនិងវត្ដមានកងទ័ព យួននិងកម្លាំងទាហានរបស់ រដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨៣ ឃ្លិន បានរៀបការប្រពន្ធ តាមរយៈអង្គការចាត់ តាំង តែយើងអាចរើសគូរបានមិន តឹងតែងដូចជាជំនាន់បីឆ្នាំទេ។ នៅតំបន់អន្លង់វែង មានតែតាម៉ុក ទេ ជាអ្នក គ្រប់គ្រងទៅលើប្រធានកងពលទាំងអស់ ហើយការនោះ ទទួលជំនួយពីប្រទេសចិន តែត្រូវឆ្លងកាត់តាមប្រទេស ថៃ កាលនោះប្រទេសថៃ មានផលចំនិញពីខែ្មរក្រហមជាច្រើនណាស់។ តាម៉ុក ជាមនុស្សកាចហើយពូកែជេរ ជាងស្រ្ដីទៅទៀត ទោះបីយ៉ាងណា តាម៉ុក គាត់បានកសាងស្នាដៃជាច្រើន ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យនិងបានបង្កើត ភូមិឃុំបានជាច្រើន។ ដោយសារតែសង្គ្រាម បានធ្វើឱ្យ ឃ្លិន ក្លាយជាជនពិការជើង ម្ខាងដោយសារជំនាន់មីនសម័យសង្គ្រាម។ នៅឆ្នាំ១៩៩៣ មានអង្គការសហប្រជាជាតិចូលមករៀបចំការបោះ ឆ្នោត តែកម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួម ធ្វើឱ្យសង្គ្រាម មិនទាន់ចប់ រត់ចុះឡើងភ្នំពិបាករស់នៅ។ នៅឆ្នាំ ១៩៩៨ កម្លាំងចលនាខែ្មរក្រហម បានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខ សប្បាយ បានទៅលេងស្រុកកំណើត វិញបានជួបឪពុកម្ដាយបងប្អូន ខ្លះក៏មានឪពុកម្ដាយបងប្អូនស្លាប់ក្នុង សម័យ ខែ្មរក្រហមហើយមិនបានដឹងទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”