PROMOTING ACCOUNTABILITY
Hun Sara
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0085
OMI0085
|
|
ឈ្មោះ :
|
ហ៊ុន សារ៉ា
|
|
Last Name :
|
Hun Sara
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យឃុំប៊ូស្រា។
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«ខេត្ដមណ្គលគិរី»។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
ថ្នាក់លើ :
|
គឹន សាន ,លី។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៨៥២០១២០៤០៣,ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ហ៊ុន សារ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ហ៊ុន សារ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ឪជនជាតិព្នងឱក្រៅប្រវត្ដិរូប។ សារ៉ា មានប្ដីមានកូនចំនួន៥នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សារ៉ា មានឪពុកឈ្មោះ ហ៊ុន ម្ដាយឈ្មោះ ប៉ុង មានស្រុកកំណើតនៅភូមិសុខចិន្ដា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ដ មណ្គលគិរី។ សារ៉ា ជាកូនទោលតាំងពីតូចដល់ធំមិនបានរៀន សូត្រទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយនិង ឃ្វាគោ។ នៅឆ្នាំ១៩៧០ កាលនោះអាយុប្រហែលជា១០ឆ្នាំដឹងថា ប្រទេសជាតិកើតមានសង្គ្រាម មានប្រជា ជនរត់ចូលពៃ្រចុះ ឡើងជាមួយក្រុមចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការប្រកាសរកកូនចៅ អ្នកមូលដ្ឋានឱ្យចូលធ្វើនារីពេទ្យបដិវត្ដន៍ ពេលនោះ សារ៉ា បានស្ម័គ្រចិត្ដចូលពេទ្យតែ ម្ដង។ ពេលចូលដំបូងអង្គការចាត់តាំងឱ្យ ពេទ្យឃុំប៊ូស្រា ប្រធានឈ្មោះ គឹម សាន ឈ្មោះ លី។ កាលនោះ សារ៉ា អង្គការចាត់តាំងឱ្យចាក់ថ្នាំឱ្យប្រជាជននិងឱ្យថ្នាំលេបជាដើម ប្រជាជនមានជំងឺគ្រុនចាញ់ មានជំងឺរាគ មានជំងឺហើមទាំងបងប្អូន ខែ្មរទាំងបងប្អូនជនជាតិ មានប្រជាជនខ្លះឈឺធ្ងន់អង្គការបញ្ជូនទៅ មន្ទីរពេទ្យស្រុកបន្ដទៀត កាលនោះអត់មានឡានម៉ូតូទេ មានតែលើកអ្នកជំងឺដាក់លើសត្វដំរីយកទៅមន្ទីរពេទ្យស្រុក មានអ្នកខ្លះក៏ស្លាប់តាម ផ្លូវឬស្លាប់នៅក្នុងមន្ទីរពេទ្យមិនអត់ទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់កម្មាភិបាលខែ្មរ ក្រហមភ័យនាំគ្នារត់ចូលពៃ្រទាំងយប់ទាំងថៃ្ងរហូតទៅដល់ទឹកដីថៃ រស់នៅជំរំថៃ មានខាងអង្គការសហប្រជា ជាតិជួយឱ្យរបប អាហាររស់នៅក្នុងជំរំភូណយ។ នៅឆ្នាំ១៩៩៣ សារ៉ា និងក្រុមគ្រួសារចុះមករស់នៅខាងភូមិ ទំនប់ថ្មី ក្រោមបញ្ជារបស់ តាម៉ុក ឱ្យប្រជាជននៅសមរភូមិក្រោយជួយបិតចំរូង។ សារ៉ា មិនចង់ឃើញសង្គ្រាម ទេ ព្រោះសង្គ្រាមធ្វើឱ្យបែកប្ដីបែកបងប្អូនឪពុកម្ដាយ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបាន ធ្វើសមា ហរណ៍កម្មជាមួយខាងរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជន រស់នៅតំបន់ចុងក្រោយស្រុកអន្លង់វែង ស្រុកត្រពាំងប្រា សាទ រស់នៅបានសុខសប្បាយរកស៊ីមានបានតាមកម្លាំងរាងៗខ្លួន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”