Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0091
OMI0091
ឈ្មោះ :
ឆែម ឡៃ
Last Name :
Chhem Lay
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យស្រុកសូត្រនិគម។
តំបន់ DK 75-79 :
តំបន់ស្វយ័ត«ខេត្ដសៀមរាប»។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
ហម
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៩១២០១២០៤០៤,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឆែម ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឆែម ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡៃ មានប្ដីឈ្មោះ ប៊ុន មានកូន៨នាក់ប្រុស៣រសី៥ សព្វ ថៃ្ងប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឡៃ មានឪពុកឈ្មោះ កែវ ម្ដាយឈ្មោះ ម៉ុត។ ឡៃ មានបងប្អូន៨នាក់ស្រី៣ប្រុស៥ មានស្រុកកំណើតនៅ ភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ឡៃ តាំងពីតូចដល់ធំមិនបានរៀនសូត្រទេ ព្រោះ ប្រទេសជាតិកើត មានសង្គ្រាម មានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ កាលនោះប្រជា ជននាំគ្នារត់ចូលពៃ្រដោយសារ មានយន្ដហោះទម្លាក់គ្រាប់បែក។ ឡៃ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយបងប្អូន។ នៅ ឆ្នាំ១៩ ៧២ ឡៃ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូង អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងអង្គភាពកាត់ដេរ បន្ទាប់ មកទៀតធ្វើជាពេទ្យស្រុកដើរព្យាបាលប្រជាជននៅតាមការដ្ឋាន កាលនោះមានថ្នាំសម្រាប់ចាក់ ថ្នាំឫសឈើ ថ្នាំអាចម៌ទន្សាយ ជាដើម។ អង្គការជាញឹកញាប់ហៅបុគ្គលិកពេទ្យទាំងអស់មក ប្រជុំដើម្បីផ្លាស់ផ្ដូយោបល់គ្នា ដើម្បីពិភាក្សារឿងផលិតថ្នាំ ចំរាញ់ថ្នាំធ្វើដោយខ្លួនឯង កាលនោះប្រធានមន្ទីរពេទ្យឈ្មោះ សុត។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រស់នៅ តាមទីប្រជុំជនឱ្យមករស់នៅតាមជនបទស្រុកស្រែចម្ការ។ ឡៃ អង្គការចាត់តាំងឱ្យធ្វើជាប្រធាននារីឃុំវិញ កាលនោះប្រធាន ឃុំឈ្មោះ ហម។ នៅក្នុងឆ្នាំ១៩៧៥ ឡៃ បានរៀបការជាមួយ យោធាខែ្មរក្រហម។ នៅក្នុងឆ្នាំ១៩៧៧ ឡៃ ធ្វើជាប្រធាននារីឃុំ ធ្លាប់ឃើញយោធាខែ្មរ ក្រហមចាប់ប្រជាជនថ្មីយកទៅបាត់ៗ ប្រជាជនចាស់ក៏មានចាប់ដែលឱ្យតែធ្វើខុសដូចជាលួចរបស់របរហូបជាដើម ដោយមិនបានជំរាបអង្គការ។ ឡៃ លបមើលឃើញ វិធីសម្លាប់របស់យោធាទាំងនោះតែងតែជីករណ្ដៅទុកជា មុនពេលចាប់មនុស្សយកទៅដាក់ជិតមាត់រណ្ដៅយកត្បូងចបវាយលាន់ផូសកប់តែម្ដង។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាម វាយចូលដល់ប្រទេសយើង ពេលនោះ ឡៃ និងគ្រួសាររួមទាំង កម្មាភិបាលខែ្មរក្រហមជាច្រើន នាក់ផេ្សងទៀតនាំគ្នារត់ចូលពៃ្រ ឡៃ បានរត់មកដល់ខេត្ដសៀមរាបនិងបន្ដដំណើរទៅដល់ព្រំដែនថៃ រស់នៅលើ ទឹកដីថមៃួយរយៈបានចុះមករស់នៅខាងស្រុក អន្លង់វែងវិញ ចូលបម្រើចលនាខែ្មរក្រហមបន្ដទៀត កាលនោះនៅ ក្រោមការគ្រប់គ្រងរបស់តាម៉ុក។ សង្គ្រាមបានចាប់ផេ្ដីមម្ដងទៀត ក្រោយឆ្នាំ១៩៧៩ ដើម្បីប្រឆាំងនិងវត្ដមាន កងទ័ពយួននិងកម្លាំង រដ្ឋាភិបាលភ្នំពេញ។ កម្លាំងចលនាខែ្មរក្រហមបានទទួលជំនួយពី ប្រទេសចិន ពេលនោះនារី មិនទាន់មានគ្រួសារ អង្គការចាត់តាំង ធ្វើជាកងដឹកជញ្ជូនស្បៀងអាហារគ្រាប់រំសេវទៅសមរភូមិមុខ ស្រ្ដីមានកូន នៅសមរភូមិក្រោយជួយបិតចំរូង ប្រុសទាំងមាន ប្រពន្ធនិងនៅលីវតម្រូវឱ្យទៅធ្វើជាយោធាចុះទៅសមរភូមិមុខ។ សង្គ្រាមបានធ្វើឱ្យមនុស្សស្លាប់និងពិការដៃជើងជាច្រើនមក
ដល់ពេលនេះ។ នៅឆ្នាំ១៩៩៦ មានថ្នាក់ដឹកនាំជាន់ ខ្ពស់ជាច្រើន ដូចជាលោកប៉ុល ពត នួន ជា ខៀវ សំផន សុន សេន មករស់នៅ ជាមួយតាម៉ុក។ នៅឆ្នាំ១៩ ៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើ សមាហរណ៍កម្ម ទើបប្រជាជនលែងភ័យព្រួយរឿងសង្គ្រាម រស់នៅបាន សប្បាយ។
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមសម្លាប់មនុស្សដាក់ក្នុងរណ្ដៅ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា