Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0092
OMI0092
ឈ្មោះ :
លឹម គា
Last Name :
Lim Kea
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាព ខាងទទួលភ្ញៀវយោធា
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ស្រុកសំរោង ឧត្ដរមានជ័យ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៩២២០១២០៤០៥,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ លឹម គា ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
លឹម គា ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ គា មានប្ដីឈ្មោះ សុផាត មានកូនចំនួន៣នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គា មានមានបងប្អូន៨នាក់ស្រី៣ប្រុស៥ មានស្រុកកំណើតនៅភូមិខ្វាវ ឃុំអង្គជុំ ខេត្ដសៀមរាប។ គា តាំងពីតូច ដល់ធំមិនបានចូលរៀននៅសាលាទេ នៅផ្ទះជួយធ្វើ ស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិកើតមាន សង្គ្រាម មានយន្ដហោះពីខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែក ហើយមានក្រុមចលនាខែ្មរក្រហមមក ជម្លៀសប្រជាជនឱ្យទៅ រស់នៅក្នុងតំបន់រំដោះ ការរស់នៅមិនមានលក្ខណៈជាក់លាក់មួយ កនែ្លងទេ ម្ដងរត់ទៅនេះ ម្ដងរត់ទៅនោះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រកាសឱ្យ ប្រជាជន ប្រមូលទ្រព្យសម្បត្ដិឯកជនដាក់រួមជូនអង្គការ។ ប្រជាជនអត់មានសិទ្ធដាំបាយតាមផ្ទះទេ ត្រូវតែហូបបាយតាម សហករណ៍ឬតាមការដ្ឋានកងចល័ត។ គា ជាប្រជាជនចាស់មានសិទ្ធ ជាងប្រជាជនថ្មី អង្គការបានចាត់តាំងឱ្យដឹក នាំកម្លាំងនារីក្នុងភូមិឃុំ ចុះធ្វើការងារនៅតាមកងចល័តលើកទំនប់ជីកប្រឡាយតាមអង្គការដាក់បទបញ្ជា។ នៅក្នុង ឆ្នាំ១៩៧៥ មានប្រជាជនថ្មីជាច្រើន គ្រួសារបានមករស់នៅក្នុងភូមិធ្វើការងាររួមជាមួយប្រជាជនចាស់។ គា ធ្លាប់ឃើញប្រធានយោធាឈ្មោះ ចៀម ចាប់ប្រជាជន ថ្មីជាច្រើនចង បណ្ដើរយកទៅដាក់មន្ទីរសន្ដិសុខនៅកំពង់កូវ បន្ទាប់មកទៀតប្រជាជនថ្មីទាំងនោះបាត់ខ្លួនអស់។ នៅឆ្នាំ១៩៧៦ គា ត្រូវបានអង្គការចាត់តាំងឱ្យមកធ្វើជា ប្រធាននារីនៅខាង ស្រុកសំរោង ខេត្ដឧត្ដរមានជ័យ។ គា នៅក្នុងអង្គភាពយោធា ជាអ្នកមើលការខុសត្រូវខាង ទទួលភ្ញៀវកងទ័ពនិងដាំបាយទទួល កងទ័ព។ គា មានអាហារហូបចុកគ្រប់គ្រាន់ហើយក៏មិនដឹងថា ប្រជាជនរស់នៅ តាមជនបទហូបចុកខ្វះខាតទេ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម គា និងកម្លាំងយោធារួមទាំងកម្មាភិ បាលមួយចំនួនមិនហ៊ានរត់ទៅរកស្រុកកំណើត ព្រោះខ្លាចវត្ដមាន កងទ័ពវៀតណាម។ គា បានរត់ទៅដល់ទឹកដីថៃ ក្រោយមកទៀត បានរត់មករស់នៅលើភ្នំដងរែករស់នៅក្រោយការគ្រប់គ្រងរបស់តាម៉ុក។ ក្រោយឆ្នាំ១៩៧៩ គា បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ជានារីដឹកជញ្ជូនគ្រាប់ទៅឱ្យយោធាខែ្មរក្រហមនៅ សមរភូមិមុខ។ បន្ទាប់មកទៀត គា បានរៀបការប្ដី អង្គការឱ្យនៅ សមរភូមិក្រោយវិញ តែប្ដីមានតួនាទីទៅសមរភូមិមុខដដែល។ នៅឆ្នាំ១៩៩០ តាម៉ុកបានធ្វើផ្លូវចុះមកក្រោមឱ្យប្រជាជនរស់ នៅតាមជើងភ្នំនិងបង្កើតភូមិឃុំបានជាច្រើន តាម៉ុក កសាងផ្លូវ កសាងស្ពាន មានមន្ទីរពេទ្យ។ នៅឆ្នាំ១៩៩៣ ទោះជាមានការ បោះឆ្នោតក៏ដោយតែ សង្គ្រាមនៅតែមានរហូតដល់ឆ្នាំ១៩៩៨ បានសង្គ្រាមចប់ប្រជាជនរស់នៅបានសុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា