Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0149
KTI0149
ឈ្មោះ :
មាន សុនីម
Last Name :
Mean
First Name :
Sonim
Other Name :
ឈ្មោះផ្សេង :
Leng
ឡេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09516
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06080406 Kampong Thom, Stung, Kampong Chen Cheung,
០៦០៨០៤០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនជើង ភូ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0149 20030213 Trach village, Kampong Chen Cheung sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Mean Sonim disappeared. Interviewed with mother called Phok Nai.
ខេធីអាយ០១៤៩ ២០០៣០២១៣ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ មាន សុនីម បាត់ខ្លួន។ ជួបសម្ភាសជាមួយម្តាយ ឈ្មោះ ភោគ ណៃ។
សេចក្ដីសង្ខេប :
មាន សុនីម ហៅ ឡេង ភេទប្រុស អាយុ២៥ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ ភោគ ណៃ អាយុ ៧៦ឆ្នាំត្រូវជាម្ដាយ។ សុនីម មានឪពុកឈ្មោះ មាន យ៉ាន់ មានបងប្អូន៩នាក់ មានស្រុក កំណើតនៅ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្ដកំពង់ធំ។ សុនីម ធ្លាប់បានចូលសាលារៀននិងបានបួស ជាព្រះសង្ឃនៅ វត្ដត្រែង។ សុនីម សឹកមកវិញ នៅពេលប្រទេសជាតិកើត មានសង្គ្រាម នៅចន្លោះឆ្នាំ ១៩៧០រហូតដល់ឆ្នាំ១៩៧៥។ សុនីម មុនឆ្នាំ១៩៧៥ ធ្វើជាការងារនៅមន្ទីររដ្ឋបាលស្រុកស្ទោង បន្ទាប់មកមិនដឹងជាអង្គការបញ្ជូនទៅណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមបានឡើងកាន់ អំណាចក៏មិនឃើញមកលេង ស្រុកកំណើត។ នៅឆ្នាំ១៩៧៦ បានឃើញកូនឈ្មោះ សុនីម ផ្ញើរ សំបុត្រមួយច្បាប់និងមានរូបថតភ្ជាប់មកជាមួយផង។ សុនីម សរសេរមកឪពុកម្ដាយបងប្អូនថា កូន សព្វថៃ្ងធ្វើការងារនៅ ផែកំពង់សោម បានសុខសប្បាយទេ បើម៉ែនឹកកូន ម៉ែមើលរូប ថតកូនទៅ រូបថត មានថតជាប់ជាមួយម៉ូតូនិងមានសម្លៀកបំពាក់ ពណ៌ខ្មៅមានបង់កក្រមា។ តាំងពីបានទទួលសំបុត្រម្ដង លែងបានទទួលដំណឹងកូនទៀតសោះបាត់ឈឹងតែម្ដង។ នៅឆ្នាំ១៩៧៩ ឃើញកូនចៅអ្នកភូមិខ្លះបាន វិញមកផ្ទះវិញ ចាំមើលផ្លូវកូនឈ្មោះ សុនីម មិនឃើញមកសោះ គិតថា បើនៅរស់ប្រាកដជាមករក ម្ដាយមិនខានទេ។ បើតាមប្រវត្ដិរូប សុនីម អង្គការចាប់ខ្លួននៅកំពង់ផែកំពង់សោម ឆ្នាំ១៩៧៧យក ដាក់គុកនៅមន្ទីរស២១ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា