PROMOTING ACCOUNTABILITY
Krauch Hach
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0094
|
|
Name :
ឈ្មោះ :
|
ក្រូច ហាច
|
|
Last Name :
នាមត្រកូល :
|
Krauch Hach
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកចល័តតាមភូមិ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«ខេត្ដសៀមរាប»
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កសិករ
|
|
Superiors :
ថ្នាក់លើ :
|
យី, ថាន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៩៤២០១២០៤០៥,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ក្រូច ហាច ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ក្រូច ហាច ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ហាច មានប្រពន្ធ ភា មានកូនចំនួន៤នាក់ប្រុស១ស្រី៣ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ហាច មានឪពុកឈ្មោះ ព្រីន ម្ដាយឈ្មោះ ភូ។ ហាច មានបងប្អូន៧នាក់ប្រុស៦ស្រី១ ស្លាប់ដោយសារ ជំងឺនិងដោយសារសង្គ្រាមចំនួន៦នាក់ មានស្រុកកំណើតនៅភូមិធ្លក ឃុំសែ្លងស្ពាន ស្រុកស្រីស្នំ ខេត្ដសៀមរាប។ ហាច មិនបានរៀនសូត្រទេ ព្រោះឪពុក ម្ដាយមានជីវភាពខ្វះខាតនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ ណា មួយម្ដាយស្លាប់ចោលទៀតរស់នៅជាមួយម្ដាយធំជួយមើលគោក្របី។ នៅមុខឆ្នាំ១៩៧០ ហាច បានរៀនការ ប្រពន្ធឈ្មោះ លន់ ជាអ្នកស្រុកភូមិជាមួយគ្នា។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូល ទ្រព្យសម្បត្ដិទាំអស់ដាក់រួម ឱ្យប្រជាជន ធ្វើការងាររួមហូបបាយរួមទៅតាមសហករណ៍។ គ្រួសារ ហាច ត្រូវ បានអង្គការជម្លៀសឱ្យទៅរស់នៅខាងស្រុកវ៉ារិន នៅក្នុងខេត្ដ សៀមរាបដែរ។ ហាច បានចុះធ្វើស្រែចម្ការជា មួយប្រជាជន នៅក្នុងភូមិតាំងពីម៉ោង៤ភ្លឺរហូតដល់ម៉ោង១១ឱ្យឈប់សម្រាកហូបបានហើយម៉ោង១ចុះធ្វើការ រហូតដល់ម៉ោង៥បានសម្រាកហូប បាយមិនសូវបានគ្រប់គ្រាន់ទេ សម្លត្រកួនព្រលិតជាប្រចាំ។ នៅឆ្នាំ១៩៧៦ ធ្វើការងារកាន់តែខ្លាំងរបបអាហារកាន់តែតិច យូរៗទៅហូបតែបបររកកម្លាំងធ្វើការមិនចង់បានមានបងប្អូនខ្លះ ធ្លាក់ ខ្លួនឈឺ មានតែថ្នាំអាចម៌ទន្សាយ។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលមកពីភូមិភាគនិរតីមកគ្រប់គ្រងពេល នោះប្រជា ជនកាន់តែពិបាកមែនទែន។ កម្មាភិបាលមកពីភូមិភាគនិរតីមាន ឈ្មោះយី ឈ្មោះថាន ឈ្មោះថន ឈ្មោះផូ សុទ្ធតែកាចៗ កាលនោះមានបងថៃ្លមួយគាត់ឈឺជើងពេលស្ទូងស្រូវយឺតជាងគេ ស្រាប់តែប្រធានកង ឈ្មោះ យី យកច្រលួញសម្រាប់ចាក់គូទ គោឱ្យស្ទុះមកចាក់បងថៃ្លខ្ញុំហើយពួកវាសើចសប្បាយគិតទៅពិបាក ណាស់។ ដល់ក្រោយមកទៀតបងប្រុសបង្កើតឈ្មោះ ហឿង អង្គការហៅឱ្យទៅធ្វើត្រីស្រាប់តែបាត់ខ្លួនរហូត នៅជំនាន់ខែ្មរក្រហម បើអង្គការចង់ចាប់ពីណាម្នាក់សុទ្ធតែ ប្រើល្បិចថាឱ្យទៅធ្វីការនេះធ្វើការនោះឬហៅយកទៅ រៀនសូត្រ។ នៅឆ្នាំ១៩៧៩ ហាច បានត្រឡប់មករស់នៅ ស្រុកកំណើតវិញ ជួបជុំបងប្អូនប្រពន្ធកូនប្រកបមុន របរធ្វើស្រែចម្ការ។ នៅក្នុងឆ្នាំ១៩៨៥ ប្រជាជននៅក្នុងភូមិចុះ ធ្វើស្រែតែងតែបានជួបជាមួយក្រុមយោធាខែ្មរ ក្រហម ព្រោះយើងរស់នៅព្រំដែន រស់នៅតំបន់សមរភូមិទាល់តែយក ចិត្ដទាំងក្រុមខែ្មរក្រហមទាំងយោធារបស់ រដ្ឋាភិបាលភ្នំពេញ។ មានថៃ្ងមួយកងទ័ពវៀតណាមមានទាំងជំនាញការវៀតណាមនិងនគរបាលយើងចុះមកចាប់ ប្រជាជននិងចាប់ប្រពន្ធ ហាច យកទៅដាក់គុកដោយសារថា បានយកបាយទៅឱ្យពួកខែ្មរ ក្រហមប៉ុល ពត។ នៅឆ្នាំ១៩៨៦ ប្រពន្ធត្រូវបានដោះលែងមកវិញ ពេលនោះ ហាច ក៏នាំប្រពន្ធកូនរត់មករស់នៅជាមួយក្រុម ខែ្មរក្រហមតែម្ដង មុនដំបូងរស់នៅម្ដុំពៃ្រស្អាក ពិបាកពេកក៏ រត់ឡើងភ្នំរស់នៅជាមួយតាម៉ុក។ ហាច និងប្រពន្ធ ជួយធ្វើការងារ បិតចំរូងនៅសមរភូមិក្រោយយកទៅឱ្យយោធាខែ្មរក្រហមនៅសមរភូមិមុខដាក់កុំឱ្យកងទ័ពយួនចូល មកដល់ ព្រោះចំរូងជា អាវុធសំខាន់ដែរ បើដើរជាន់ពិបាកនិងបានរួចខ្លួនណាស់។ នៅឆ្នាំ១៩៩៣ មានការបោះ ឆ្នោតរៀបចំដោយអង្គការសហ ប្រជាជាតិតែកម្លាំងយោធាខែ្មរក្រហមមិនបានចូលរួមទេ ដូចនេះសង្គ្រាមនៅតែ មានរហូតដល់ឆ្នាំ១៩៩៨ បានប្រទេសមានសន្ដិភាព។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
សម័យខែ្មរក្រហមយោធាបានចាប់បងប្រុសឈ្មោះ ហឿង យកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”