Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0097
Name :
ឈ្មោះ :
ហ៊ុយ រិន
Last Name :
នាមត្រកូល :
Huy Rin
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ខេត្ដកោះកុង
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១»កោះកុង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
យាយខុម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៩៧២០១២០៤០៦,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ហ៊ុយ រិន ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហ៊ុយ រិន ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្ដិរូប។ រិន មានប្ដីឈ្មោះ ចៀវ ចាន់ អាយុ៥០ឆ្នាំ សព្វថៃ្ង មានកូន៣នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ រិន មានឪពុកឈ្មោះ ហ៊ុយ ម្ដាយឈ្មោះ ម៉ុញ មានបងប្អូន៥ស្លាប់១នាក់ មានស្រុកកំណើតនៅភូមិត្រពាំង ស្រង៉ែ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ រិន មិនបានរៀន សូត្រទេ ដោយសារថា ប្រទេសជាតិកើតមានសង្គ្រាម ទម្លាក់គ្រាប់បែកតាមពៃ្រនិងទម្លាក់កែមរភូមិខ្លះៗដែរ កាលនោះដឹងថា មានក្រុមចលនាខែ្មរក្រហមធ្វើសង្គ្រាម ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានប្រមូលទ្រព្យសម្បត្ដិឯក ជនដាក់រួម ធ្វើការ ងាររួមចុះទៅតាមកងចល័តលើកទំនប់ជីក ប្រឡាយហើយអង្គការបានបែងចែកកម្លាំងមនុស្សទៅតាមវ័យចាស់ កេ្មងជំទង់ អ្នកមានគ្រួសារប្ដីប្រពន្ធនិងយុវជនយុវនារី រួចហើយហូបបាយរួមតាមសហករណ៍ឬ តាមការដ្ឋាន។ នៅឆ្នាំ១៩៧៥ រិន រួមទាំងយុវនារីជាច្រើនផេ្សងៗទៀត អង្គការជ្រើសរើសពីតាម បណ្ដាលភូមិឃុំមួយចំនួនមក ជួបជុំគ្នានៅខេត្ដតាកែវ។ បន្ទាប់មកយាយខុម ប្អូនតាម៉ុក បានប្រាប់ឱ្យ ឡើងឡានខ្លះយំ ព្រោះនៅកេ្មងៗហើយបែកចេញ ពីឪពុកម្ដាយទៅឆ្ងាយ កាលនោះមានចំនួនបីឡាន ក្នុងមួយឡាន មានមនុស្សប្រហែលជា៣០នាក់ទៅ៤០នាក់។ រិន ពេលមកដល់ ភ្នំពេញ ត្រូវបានអង្គការ ចាត់តាំងឱ្យមកបោះសម្អាតផ្ទះនៅ ពោធិ៍ចិនតុង។ នៅឆ្នាំ១៩៧៦ រិន ត្រូវបានអង្គការចាត់តាំងឱ្យមក ខេត្ដសៀមរាប។ ពេលមកដល់ រិន អង្គការចាត់តាំងឱ្យធ្វើការ ងារនៅក្នុងក្រសួងការបរទេស ខាង ទទួលភ្ញៀវ ពេលនោះ ឃើញមានភ្ញៀវជាជនជាតិចិន មានឃើញភ្ញៀវបរទេសច្រើនដែរ តែមិនសូវ ស្គាល់ កាលនោះមានអាហារហូបចុក គ្រប់គ្រាន់អត់មានលំបាកទេ គ្រាន់តែនឹកផ្ទះនឹកឪពុកម្ដាយមិនបាន មកលេង។ នៅឆ្នាំ១៩៧៨ រិន អង្គការបញ្ជូនមកខេត្ដកោះកុង មានតួនាទីជាអ្នកដាំបាយឱ្យយោធា ខែ្មរក្រហមដែលចាំការពារ ព្រំដែន។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រទេស កម្ពុជា រិន និងកម្មាភិបាលខែ្មរក្រហមជាច្រើននាំគ្នារត់ចូលពៃ្រ ដាច់បាយដាច់ទឹកមនុស្សស្លាប់ក្នុងពៃ្រជាច្រើន នាក់។ រិន បានរស់នៅក្នុងជំរំអូរត្រាវនៅក្នុងទឹកដីថៃ។ នៅឆ្នាំ១៩៩៣ ចុះមកពីជំរំមករស់នៅជា តាម៉ុក គាត់ជាអ្នកចឹញ្ចឹម។ នៅឆ្នាំ១៩៩៥ កងទ័ពរដ្ឋាភិបាលមកវាយកងទ័ពខែ្មរ ក្រហមមួយសារ ទៀត ពេលវាយចាញ់ខាងរដ្ឋាភិបាលភ្នំពេញ នាំគ្នារត់ទៅភ្នំដងរែកវិញ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនា ខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ទើបប្រជាជននិងយោធាខែ្មរ ក្រហមទាំងអស់ រស់នៅទីនេះបានសុខ សប្បាយមានសិទ្ធិសេរីភាព រកស៊ីដោយខ្លួនឯងមានផ្សារមានសាលារៀនឱ្យកូនចៅបានរៀនសូត្រមានផ្លូវ ថ្នល់ល្អ មានស្ពាន មានការអភិវឌ្ឍន៍ច្រើន មិនដូចជំនាន់សង្គ្រាមទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា