Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0098
Name :
ឈ្មោះ :
អ៊ុន រ៉េត
Last Name :
នាមត្រកូល :
Un Ret
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៩ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យយោធាតំបន់
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត«១០៦»ស្រុកសំរោង
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ហ៊ាន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៩៨២០១២០៤០៦,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ុន រ៉េត ភេទប្រុស អាយុ៥៩ ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ុន រ៉េត ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉េត មាន ប្រពន្ធឈ្មោះ ខុង ស៊ីម អាយុ ៦២ឆ្នាំ។ សព្វថៃ្ងមានកូន៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ រ៉េត មានឪពុកឈ្មោះ អ៊ុន ភេម ម្ដាយឈ្មោះ ឈឹម ភ័ណ្គ មានបងប្អូន៩នាក់ មានស្រុកកំណើត នៅភូមិដាក់ផ្កាា ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្ដសៀមរាប។ រ៉េត រៀនបានត្រឹមថ្នាក់ទី៩ឪចាស់ឱនៅសាលាបឋមសិក្សាវត្ដតាយ៉ែក។ ឈប់រៀនបានបួសជាសង្ឃ បានពីរវស្សាសឹកមកវិញជួយ ធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាកើតមានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកធ្វើឱ្យប្រជាជនមានកំហឹង កាន់តែខ្លាំងជំរុញឱ្យកូនចៅ ចូលពៃ្រម៉ាគីនិងជួយគាំទ្រកម្លាំងចលនាខែ្មរក្រហមកាន់តែខ្លាំង។ នៅឆ្នាំ១៩ ៧២ រ៉េត បានស្ម្រ័គចូលជាយោធាខែ្មរក្រហម ដោយសារថា បានស្ដាប់ឮការប្រកាសរបស់សមេ្ដច សីហនុ ផ្សាយចេញពីប៉េកាំងប្រទេសចិន។ ពេលចូលនៅក្នុងស្រុកសូទ្រ និគម រ៉េត បានហាត់រៀនក្បួន យោធាចប់ អង្គការបញ្ជូនចូល សមរភូមិវាយជាមួយទាហានលន់ នល់ នៅតាម បន្ទាយជិតៗខេត្ដសៀម រាប។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហម បានទទួលជ័យជម្នះទាំងស្រុង អង្គការបានបែកចែកកំលាំងទាំងអស់ ខ្លះទៅ ធ្វើទ័ពបន្ដ ខ្លះធ្វើនៅខាងរោងចក្រ។ រ៉េត ត្រូវអង្គការ ចាត់តាំងឱ្យមកធ្វើជាបុគ្គលិកពេទ្យ ក្រោយមកទៀតឱ្យកាន់ខាង សេដ្ឋកិច្ចមានគ្នា៣០នាក់ សម្រាប់មកផ្គត់ផ្គង់មន្ទីរពេទ្យ ប្រធានសេដ្ឋកិច្ច ឈ្មោះរឿន គណៈតំបន់ឈ្មោះ ហ៊ាន គណៈស្រុកឈ្មោះ ឌឹប។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិ បាលមកពីភូមិភាគនិរតី ពេលនោះគណៈស្រុកគណៈតំបន់ប្រធាន មន្ទីរពេទ្យបាត់ខ្លួនអស់ជាច្រើននាក់។ នៅឆ្នាំ១៩៧៩ ខ្លាចកងទ័ពវៀតណាមផងខ្លាចប្រជាជនធ្វើបាបផង ព្រោះនៅ ជំនាន់ខែ្មរក្រហមកម្មាភិ បាលខែ្មរក្រហមមួយចំនួនបាន ធ្វើបាបប្រជាជន ដូចនេះមិនហ៊ានរត់ទៅស្រុកកំណើតក៏នាំគ្នា រត់ចូលពៃ្រ បន្ដទៀត។ រត់មកដល់ភ្នំដងរែករស់នៅជាមួយក្រុម ចលនាខែ្មរក្រហមដែលមានតាម៉ុក ជាអ្នកគ្រប់គ្រង។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានកើតឡើងជាថ្មីម្ដងទៀត ដើម្បីប្រឆាំងនិងការឈ្លានពានរបស់ វៀតណាម។ ទោះបីតំបន់អន្លង់វែង ជាតំបន់សង្គ្រាម តាម៉ុក ចុងក្រោយគាត់មានគំនិតចង់ឱ្យកេ្មងៗ ចេះអក្សរក៏បានជ្រើស រើសគ្រូមួយចំនួនឱ្យជួយបង្រៀនកេ្មងៗរៀននៅលើភ្នំដងរែក កាលនោះសាលា រៀនសាងសង់អំពីឈើប្រក់ ស្បៅ។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួមបោះ ធ្វើឱ្យ សង្គ្រាមមិនទាន់ចប់រហូតដល់ឆ្នាំ១៩៩៨ បានតំបន់ចុងក្រោយ នៅអន្លង់វែងបានបញ្ចប់សង្គ្រាម ប្រជា ជនមានសិទ្ធសេរីភាព ចង់ទៅលេងស្រុកកំណើតបាន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម មានមនុស្សឈឺស្លាប់និងបាត់ខ្លួនជាច្រើន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា