PROMOTING ACCOUNTABILITY
Chiv Chan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0099
OMI0099
|
|
ឈ្មោះ :
|
ជីវ ចាន់
|
|
Last Name :
|
Chiv Chan
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កម្មករ
|
|
ថ្នាក់លើ :
|
ចេង អន ,វន វ៉េត។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៩៩២០១២០៤០៦,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ជីវ ចាន់ ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ជីវ ចាន់ ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ ចាន់ មានប្រពន្ធឈ្មោះ រិន មានកូនចំនួន៣នាក់ប្រុស១ ស្រី២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ចាន់ មានឪពុកឈ្មោះ ងឹម ម្ដាឈ្មោះ ខែម។ ចាន់ មានបងប្អូន៩នាក់ មានស្រុកកំណើតនៅភូមិ ក្បាលអូរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ចាន់ តាំងពីតូចដល់ធំមិនបានចូលសាលារៀនសូត្រទេ ព្រោះឪពុកស្លាប់ចោលរស់នៅជាមួយម្ដាយជួយធ្វើស្រែចម្ការនិងឃ្វាលគោ។ នៅឆ្នាំក្នុងសង្គ្រាម៥ឆ្នាំរវាងកម្លាំង ចលនាខែ្មរ ក្រហមច្បាំងគ្នាជាមួយទាហានលោកលន់ នល់ ចាន់ នៅផ្ទះជា មួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច តាម៉ុក បានហៅចាន់ ឱ្យមកធ្វើការងារនៅភ្នំពេញ។ កាលនោះចេញបាន ចេញពីស្រុកកំណើតមកដល់ភ្នំពេញដំបូង អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងរោងចក្រក្រសួងឧស្សាហ៍កម្មដែល មានរដ្ឋមន្រី្ដឈ្មោះ ចេង អន កាលនោះមានមន្ទីរនៅជិត វិមានឯករាជ្យ។ នៅឆ្នាំ១៩៧៧ ចេង អន បាត់ខ្លួន បានចាន់មក ធ្វើជានិរសាឱ្យរដ្ឋមន្រ្ដីមួយផេ្សងទៀតឈ្មោះ វន វ៉េត នៅងក្រសួងសេដ្ឋកិច្ចវិញ កាលនោះចាន់ មានអាយុត្រឹម១៥ឆ្នាំ។ នៅក្នុងឆ្នាំ១៩៧៧៧៨ ហ្នឹងដែរ វន វ៉េត ត្រូវអង្គការចាប់ខ្លួន យកឡានឃ្លុបមក ដាក់យកទៅបាត់ ពេលនោះ ចាន់ និងកងនិរសា ៧នាក់ទៀតអង្គការចាប់យកទៅដាក់ក្នុងចម្ការមន ពេលនោះអង្គ ការមិនបានធ្វើបាបអីទេ គ្រាន់តែបូមឈាមយកទៅឱ្យយោធា ខែ្មរក្រហមដែលមានរបួស ព្រោះកាលនោះដឹងថា ប្រទេសយើង ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ របបខែ្មរក្រហមត្រូវចាញ់សង្គ្រាមវៀត ណាម ពេលនោះចាន់និង កម្មាភិបាលខែ្មរក្រហមមួយចំនួនផេ្សងទៀតនាំគ្នារត់ចូលពៃ្រសំដៅទៅព្រំដែនខាងលិច កាលនោះ ចាន់ មានសំណាងបានជិះ ឡានរហូតទៅដល់ស្រុកសំឡូត ទុកឡានចោលក្នុងពៃ្រ ធ្វើដំណើរឡើងតាម ច្រកភ្នំ៤០០ រួចហើយចូលទៅដល់ទឹកដីថៃ។ នៅឆ្នាំ១៩៨០ បានទៅរស់នៅជំរំភូណយ ទៅដល់១០០៣ បានមករស់នៅលើភ្នំដងរែក ជាមួយក្រុមចលនាខែ្មរក្រហម ដែលមានតាម៉ុក ជាគណៈមេបញ្ជាការជាន់ខ្ពស់ដឹក នាំកម្លាំង យោធាខែ្មរក្រហមប្រឆាំងនិងការឈ្លានពានរបស់កងទ័ពវៀតណាម។ សង្គ្រាមបានធ្វើឱ្យជីវិតមនុស្ស ស្លាប់និងរបួសជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដងដើម្បីឱ្យ ប្រជាជនចុះមករស់នៅ ខាងក្រោមវិញ ងាយស្រួលប្រកបមុខ របរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិន ព្រម ចូលបោះឆ្នោត ដូចនេះសង្គ្រាមចេះតែបន្ដកើតមានឡើង រហូតដល់ឆ្នាំ១៩៩៨ ទើបប្រទេសជាតិមានសន្ដិភាព ប្រជា ជនអាចធ្វើដំណើរទៅណាក៏បាន។ ទោះបីយ៉ាងណា តាម៉ុក ជាកម្មាភិបាលខែ្មរក្រហមជាន់ខ្ពស់ កាល សម័យបីឆ្នាំ តែក្រោយឆ្នាំ១៩៧៩ តាម៉ុក បានកសាងផ្លូវថ្នល់ជាច្រើនខ្សែនិង បានបង្កើតភូមិឃុំជាច្រើននៅ តំបន់អន្លង់វែង។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានការចាប់ខ្លួនមនុស្សជាច្រើន ដូចជា វន វ៉េត ចេង អន ជាដើម។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”