PROMOTING ACCOUNTABILITY
Dieb Ly
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0100
|
|
Name :
ឈ្មោះ :
|
ដៀប លី
|
|
Last Name :
នាមត្រកូល :
|
Dieb Ly
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកសេរីសោភណ្គ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០»ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងចល័ត
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១០០២០១២០៤០៦,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ដៀប លី ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ដៀប លី ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ លី មានប្រពន្ធ ឈ្មោះ ពៅ មានកូនស្រីចំនួន៤នាក់ សព្វថៃ្ងប្រកបមុនរបរធ្វើស្រែ ចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ លី មានឪពុកឈ្មោះ ដៀប ផេង ម្ដាឈ្មោះ ង៉ែត យន។ លី មានបងប្អូន៤នាក់ស្រី២ប្រុស២ មានស្រុក កំណើតនៅភូមិខ្ចាយ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត។ លី ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅ សាលាបឋម សិក្សាខ្ជាយ ឈប់រៀនដោយសារមានជីវភាពក្រលំបាក ណាមួយប្រទេសជាតិកើតមានសង្គ្រាម។ ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ មានបងស្រីបង្កើតម្នាក់បានស្លាប់ដោយសារយន្ដ ហោះទម្លាក់គ្រាប់បែកនិងមាន ប្រជាជនមួយចំនួនទៀតរបួស និងឆេះផ្ទះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច លី អង្គការ ចាត់តាំងឱ្យទៅធ្វើការនៅក្នុងចល័ត រស់នៅបែក ពីឪពុកម្ដាយ។ ការងារកងចល័តលើកទំនប់ជីកប្រឡាយនៅក្នុង តំបន់៣៣ ហើយមិនមានហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ តាម៉ុក បានយកកម្លាំងយុវជនមួយចំនួននៅ ភូមិភាគនិរតីឱ្យឡើង ឡានមកដល់ភ្នំពេញនិងជិះរថភ្លើងបន្ដមកដល់ខេត្ដបាត់ដំបង។ កាលនោះតាម៉ុក បានប្រាប់ថា កម្មាភិបាលនៅភូមិភាគបូពាយ័ព្យ ភាគច្រើនក្បត់ បានជាយកកម្មាភិបាលខាងភូមិភាគនិរតីមកគ្រប់ គ្រងវិញ។ លី ពេលមកដល់ខេត្ដបាត់ដំបង អង្គការចាត់តាំងឱ្យ ទៅធ្វើការងារនៅស្រុកសេរីសោភណ្គ ធ្វើការងារនៅក្នុងកចល័ត ដដែល។ លី បានថឹងថា ជំនាន់ខែ្មរក្រហម ប្រជាជនគ្មានសិទ្ធិគោរព សាសនា គ្មានវត្ដអារាម រូបព្រះពុទ្ធត្រូវអង្គ ការបំផ្លាញចោល សេ្ទីរគ្មានសល់។ នៅឆ្នាំ១៩៧៩ របបខែ្មរក្រហមត្រូវបានដួលរំលំ លី មិនបានរត់មកស្រុក កំណើតវិញទេ ព្រោះខ្លាចវត្ដមានកង ទ័ពវៀតណាម។ នៅឆ្នាំ១៩៧៩ លី បានរត់ទៅដល់ទឹកដីថៃ រស់នៅជំរំ ភូណយនិងបានទៅរស់នៅតំបន់១០០៣ និងក្រោយមកបានមករស់នៅជាមួយតាម៉ុក ចូលធ្វើជាយោធាខែ្មរ ក្រហមបន្ដទៀតដើម្បីប្រឆាំងនិងការឈ្លានពានរបស់កងទ័ព
វៀតណាម។ នៅឆ្នាំ១៩៩៣ ទោះបីមានការបោះ ឆ្នោតដែលរៀប ចំដោយអង្គការសហប្រជាជាតិ តែកម្លាំងចលនាខែ្មរក្រហមមិន ព្រមចូលរួម ដូចនេះធ្វើឱ្យ សង្គ្រាមនៅតែបន្ដកើតមានឡើង រហូតដល់ឆ្នាំ១៩៩៨ ទើបប្រទេសជាតិមានសុខសន្ដិភាព។ នៅឆ្នាំ២០០១ បានមានលុយធ្វើដំណើរទៅលេងស្រុកកំណើត តែមិនបានរស់នៅទីនោះទេ ព្រោះអត់មានដីធ្វើស្រែចម្ការដូចនៅ តំបន់អន្លង់វែង។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”