PROMOTING ACCOUNTABILITY
Sam Suo
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0101
|
|
Name :
ឈ្មោះ :
|
សំ សួ
|
|
Last Name :
នាមត្រកូល :
|
Sam Suo
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុក។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងចល័ត
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១០១២០១២០៤០៦,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សំ សួ ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សំ សួ ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ សួ មានប្រពន្ធឈ្មោះ រឿន មានកូនចំនួន៥នាក់ស្រី៣ប្រុស ២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ សួ មានឪពុកឈ្មោះ ប៊ិន ម្ដាយឈ្មោះ រ៉ាយ។ សួ មានបងប្អូនបង្កើត ចំនួន៥នាក់ស្រី៤ប្រុស១មាន ស្រុកកំណើតនៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ។ លី ធ្លាប់រៀនសូត្របាន តែមួយឆ្នាំ ឈប់រៀនទៅវិញ ដោយសារប្រទេសជាតិកើតមាន សង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩ ៧០ ក្រោយរដ្ឋប្រហារមានកម្លាំងចលនាខែ្មរក្រហមចូលមកឃោសនាក្នុងភូមិ ហើយកាលនោះខាងទាហានលន់ នល់ មិនសូវហ៊ានចូលមកទេ។ កម្លាំងយោធាខែ្មរក្រហមបានធ្វើសង្គ្រាមជាមួយទាហានខាង
រដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ ខាងលោកលន់ នល់ មានយន្ដហោះមកទម្លាក់គ្រាប់បែកធ្វើឱ្យ ប្រជាជន រស់នៅមិនបានសុខ ម្ដងរត់ទៅនេះម្ដងរត់ទៅនោះដើម្បី រកកនែ្លងដែលមានសុវត្ថភាព តែទោះបីយ៉ាងណាក៏នៅ មានមនុស្ស ស្លាប់គោក្របីមួយចំនួនងាប់និងមានផ្ទះប្រជាជនខ្លះឆេះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងអំណាច អង្គការបានប្រមូលទ្រព្យប្រជាជនដាក់រួម ប្រជាជនចុះធ្វើការងាររួម ហើយហូបបាយតាមសហករ ណ៍។ សួ អាយុប្រហែលជា១៧ឆ្នាំ អង្គការបានចាត់តាំងឱ្យធ្វើការងារនៅតាមកងចល័តនៅក្នុង ភូមិភាគឧត្ដរ លើកទំនប់ជីកប្រឡាយគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ បានឃើញវត្ដមានលោក ប៉ុល ពត លោកអៀង សារី លោកអៀង ធិរិទ្ធនិងគណៈប្រតិភូជាជនជាតិចិន ជនជាតិកូរ៉េ បានទស្សនកិច្ចមើលកម្លាំង យុវជនយុវនារីនៅតាមកងចល័ត កំពង់លើកទំនប់ប្រឡាយ។ សួ ឃើញលោកប៉ុល ពត រាងសដូចចិន រាងគាត់ សង្ហាមើលទៅសភាពមិនសាហាវទេ ហើយបាននិយាយថា បងប្អូនខិតខំធ្វើការងារឱ្យបានល្អយើងធ្វើទំនប់ដើម្បី ទុកសម្រាប់ ធ្វើស្រែប្រាំងនិងស្រែវស្សា ពេលនោះកម្លាំងយុវជនបានហូប បាយឆែ្អតនិងមានកាប់គោធ្វើជាម្ហូប ថែមទៀត។ កាលនោះ សួ ដឹងថា មានភ្ញៀវបរទេសបានថតសកម្មភាពជាច្រើននៅពេល កម្លាំងកងចល័តរាប់ រយនាក់កំពង់តែធ្វើការ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរលំ សួ មិនហ៊ានរត់ទៅស្រុកកំណើតគឺរត់ តាមបងប្អូនធ្វើការងារជាមួយគ្ន្មារហូតទៅដល់ព្រំដែនថៃ រស់នៅទឹកដីថមៃួយរយៈបានមករស់នៅជាមួយតាម៉ុក នៅលើភ្នំដងរែក។ សួ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ដើម្បីប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមនិង កម្លាំងកងទ័ពរដ្ឋា ភិបាលភ្នំពេញ។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមចាប់កើត មានឡើងសារជាថ្មី ធ្វើឱ្យប្រជាជនស្លាប់និង សល់មនុស្សពិការដៃ ជើងជាច្រើន។ នៅឆ្នាំ១៩៩០ សង្គ្រាមបានស្ងប់ទៅវិញបន្ដិច បន្ទាប់ពីកងទ័ពវៀតណាម ដកទៅប្រទេសគេវិញ។ តាម៉ុក ក៏សមេ្រចចិត្ដធ្វើផ្លូវចុះពីលើភ្នំដងរែក ដើម្បីដឹកប្រជាជនចុះមក រស់នៅខាង ក្រោមវិញ ងាយស្រួលប្រកបមុខរបរធ្វើស្រែចម្ការ ព្រោះប្រទេសចិនបានផ្ដាច់ជំនួយលែងឱ្យក្រុមចលនាខែ្មរ ក្រហមបន្ដទៀត។ នៅក្នុងឆ្នាំ១៩៩០ ហ្នឹងដែរ តាម៉ុក បានកាប់ឈើលក់ទៅឱ្យប្រទេសថៃ ដើម្បីយកលុយមក ជួយប្រជាជននិងទិញសព្វាវុធពីប្រទេសថៃដើម្បីបន្ដសង្គ្រាម។ នៅឆ្នាំ១៩៩៧ កម្លាំងចលនាខែ្មរក្រហមមាន បពា្ហាផៃ្ទក្នុងកាន់ តែខ្លាំងរហូតដល់បាញ់សម្លាប់គ្រួសាលោកសុន សេន និងតាម៉ុក ចាប់លោកប៉ុល ពត មកកាត់ ទោស។ នៅឆ្នាំ១៩៩៨ បានកម្លាំងចលនាខែ្មរក្រហមធ្វើសមាហករណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រទេសជាតិ លែងមានសង្គ្រាម រស់នៅបានសុខសប្បាយ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”