Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0102
Name :
ឈ្មោះ :
គង់ បុន
Last Name :
នាមត្រកូល :
Kung Bon
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១០២២០១២០៤០៨,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គង់ បុន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
គង់ បុន ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្ដិរូប។ បុន មានប្រពន្ធឈ្មោះ មឿន មានកូនចំនួន២នាក់ស្រី១ ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ បុន មានឪពុកឈ្មោះ ង៉ែត ម្ដាយឈ្មោះ សឿន។ បុន មានបងប្អូន៦នាក់ មានស្រុកកំណើត នៅភូមិពៃ្រស្នួល ឃុំកក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បុន ធ្លាប់រៀនសូត្របានប្រហែលជាពីរឆ្នាំត្រឹម ថ្នាក់ទី ១១ឪចាស់ឱ ឈប់រៀនដោយសារតែប្រទេសជាតិកើតមាន សង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧៣ បុន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះមានអាយុ ប្រហែលជា១៥ឆ្នាំ។ បុន ចូលធ្វើជាយោធាខែ្មរក្រហម ចង់ដំណ្ដើមអំណាចពីរដ្ឋាភិបាលលោកលន់ នល់ ប្រគល់ឱ្យសមេ្ដចសីហនុវិញ។ បុន បានទៅសមរភូមិមុខវាយជាមួយ ទាហានលន់ នល់ តាមផ្លូវជាតិលេខ៤ តែបុន នៅកេ្មងជាងគេ ប្រធានវរ សេនាតូចឱ្យនៅខាងកងកម្លាំងដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់រំសេវ។ សង្គ្រាម៥ឆ្នាំ បានធ្វើឱ្យជីវិតមនុស្សរាប់ មុឺនរាប់សែននាក់ស្លាប់និងបន្សល់ទុកនៅជនពិការជាច្រើន។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលកម្លាំងយោ ធាខែ្មរ ក្រហមវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះឃើញប្រជាជន នាំគ្នាចេញជាបន្ដបន្ទាប់ទាល់តែអស់។ នៅ ក្នុងឆ្នាំ១៩៧៥ បុន អង្គការចាត់តាំងឱ្យស្នាក់នៅម្ដុំវត្ដបុទុម ដើរបោសស្អាតផ្ទះសំបែង បន្ទាប់មកចុះធ្វើស្រែ តាមតំបន់ជាយៗក្រុងនិងដាំបនែ្លជិតមាត់ទនេ្ល ជិតវាំង។ នៅក្នុងសម័យខែ្មរក្រហម បុន ធ្វើជាយោធានៅភ្នំពេញ ធ្លាប់បានមើលកុននិងបានមើលសិល្បៈជាច្រើនលើកនិងមានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ បុន និងកម្មាភិបាលខែ្មរ ក្រហមជាច្រើនបានរត់មកដល់ព្រំដែនខែ្មរថៃ និងបានរស់នៅទឹក ដីថៃក្នុងជំរំ។ នៅឆ្នាំ១៩ ៨០ បុន បានមករស់នៅតំបន់អន្លង់វែង នៅក្រោមការគ្រប់គ្រងរបស់តាម៉ុក។ បុន បានស្ម័គ្រចិត្ដចូលធ្វើ យោ ធាខែ្មរក្រហមឡើងវិញ ដើម្បីប្រឆាំងនិងវត្ដមានកងទ័ពវៀត ណាម។ សង្គ្រាម បានសម្លាប់មនុស្សម្ដងទៀត រវាងខែ្មរខាងក្នុង នៅខែ្មររស់នៅតាមបណេ្ដាយព្រំដែន កម្លាំងខែ្មរក្រហមបានទទួល ជំនួយគ្រប់យ៉ាងមកពីប្រទេស ចិន ឆ្លងកាត់តាមប្រទេសថៃ។ ក្រោយឆ្នាំ១៩៧៩ ថៃ មានផលប្រយោជន៍យ៉ាងច្រើនពីក្រុម ចលនាខែ្មរ ក្រហម សូម្បីតែដីក៏ជួលឱ្យកម្លាំងចលនាខែ្មរក្រហម និងប្រជាជនរស់នៅ។ នៅឆ្នាំ១៩៩០ ប្រទេសចិនឈប់ផ្ដល់ ជំនួយ កម្លាំងខែ្មរក្រហមបានកាប់ឈើលក់ឱ្យប្រទេសថៃ។ នៅឆ្នាំ១៩៩៣ ទោះមានការបោះឆ្នោត តែកម្លាំង ចលនាខែ្មរក្រហម មិនព្រមចូលរួមបោះឆ្នោត ធ្វើឱ្យសង្គ្រាមបន្ដកើត មានឡើងរហូតដល់ឆ្នាំ១៩៩៨ បានចប់ សង្គ្រាមប្រជាជននៅ តំបន់អន្លង់វែងរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា