Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0103
Name :
ឈ្មោះ :
ម៉ៅ ចាន់ធី
Last Name :
នាមត្រកូល :
Mao Chanthy
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកុមារឃុំស្រែណូយ។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត«ខេត្ដសៀម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កុមារ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១០៣២០១២០៤០៨,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ម៉ៅ ចន្ធី ភេទស្រី អាយុ៤៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ម៉ៅ ចន្ធី ភេទស្រី អាយុ៤៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ចន្ធី មានប្ដីឈ្មោះ ប៉ុក មានកូនចំនួន៤នាក់ប្រុស៣ស្រី១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ចន្ធី មានឪពុកឈ្មោះ ម៉ៅ ម្ដាយឈ្មោះ ធុយ មានស្រុកកំណើត នៅភូមិល្វា ឃុំស្រែណូយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ នៅក្នុងសង្គ្រាម៥ឆ្នាំ ចន្ធី នៅតូចនៅឡើយរស់នៅជា មួយឪពុកម្ដាយ ជួយធ្វើការងារផ្ទះបន្ដិច មិនបានចូលរៀនទេ កាលនោះបានដឹងខ្លះៗថា ប្រទេសជាតិកើតមានសង្គ្រាម ឃើញឪពុកម្ដាយនាំរត់ទៅនេះ រត់ទៅនោះរកនែ្លងដែលមាន សុវត្ថភាព។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក្រុមគ្រួសារ ចន្ធី ជាប្រជាជនចាស់ អង្គការមិនបានជម្លៀសទៅ ខាងណាទេ តែអង្គការបានឱ្យប្រជាជនធ្វើការងាររួមហើយ ហូបបាយតាមសហករណ៍ លែងបានហូបបាយតាមផ្ទះទៀតហើយ។ ចន្ធី មានអាយុប្រហែលជា១២ឆ្នាំ អង្គ ការចាត់តាំងឱ្យចូល ធ្វើការងារ នៅក្នុងអង្គភាពកុមារបែកចេញពីឪពុកម្ដាយ។ កុមារ កាលនោះអង្គការបានឱ្យ រៀនសូត្រអក្សរបានបន្ដិចបន្ដួចនិង ធ្វើការងារ ច្រើនដូចជាដើរកាប់ដើមទន្រ្ទានខែត្រ រែកអាចម៌គោយកទៅធ្វើជី ដាក់ស្រែនិងរែកដី អត់មានអាហារហូបចុកគ្រប់គ្រាន់ហូបតែបបរ។ នៅឆ្នាំ១៩៧៨ ម្ដាយឈ្មោះ ធុយ បាន ស្លាប់ដោយសារគ្មានអាហារ គ្រប់គ្រាន់ធ្លាក់ខ្លួនឈឺ។ នៅឆ្នាំ១៩៧៩ របបខែ្មរក្រហម ដួលរលំទៅ ចន្ធី បានវិល ត្រឡប់មកស្រុកកំណើតវិញ។ ក្រោយឆ្នាំ១៩៧៩ ប្រជាជនរស់នៅតាមបណេ្ដាយព្រំដែន ស្ថិតនៅក្នុងតំបន់ សមរភូមិរវាងក្រុមចលនាខែ្មរក្រហម វាយប្រយុទ្ធជាមួយទាហានយួននិងទាហានរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យប្រជាជន រស់នៅទាំងលំបាក ដោយសារតែសង្គ្រាម។ នៅឆ្នាំ១៩៨៦ ចន្ធី មានអាយុប្រហែល១៨ឆ្នាំ បានធ្វើដំណើរ ទៅដល់ព្រំដែនថៃ ហើយបានទៅរស់នៅជំរំភូណយ នៅរត់នៅតំបន់៨០៨ នៅលើភ្នំដងរែកជាមួយក្រុមចលនា ខែ្មរក្រហម ដែលមានតាម៉ុក ជាគណៈមេបញ្ជាការយោធា។ នៅក្នុងឆ្នាំ១៩៨៦ហ្នឹងដែរ ចន្ធី បានរៀបការប្ដី ជាយោធាខែ្មរក្រហម ពេលរៀបការហើយប្ដីចុះទៅសមរភូមិមុខ វាយជាមួយទាហានវៀតណាមនិងទាហានរដ្ឋាភិ បាលភ្នំពេញ ប្រពន្ធនៅសមរភូមិក្រោយ តាម៉ុក ឱ្យជួយបិតចំរូងសម្រាប់ដាក់ កុំឱ្យខ្មាំងយួនចូលមក។ នៅឆ្នាំ ១៩៩០ តាម៉ុក បានធ្វើផ្លូវពីលើភ្នំចុះមកក្រោម ដើម្បីឱ្យប្រជាជនងាយស្រួល ប្រកបមុខរបរធ្វើស្រែចម្ការ ព្រោះកាលនោះប្រទេសចិនឈប់ ផ្ដល់ជំនួយឱ្យខាងខែ្មរក្រហមហើយ។ នៅពេលប្រជាជនចុះ មករស់នៅខាង ក្រោមតាម៉ុក បើកផ្លូវឱ្យប្រជាជនចេះរក ស៊ីជាដំណើរៗហើយ រហូតដល់តាម៉ុក បង្កើតផ្សារពាណិជ្ជកម្ម រដ្នយក របស់របរពីប្រទេសថមៃកលក់ដោះដូរជាមួយប្រជាជន។ នៅពេលប្រជាជនចេះលក់ដូរសប្បាយ ក្រុមគ្រួសារ យោធា មួយចំនួនលែងចង់ទៅធ្វើសង្គ្រាមទៀត ពេលនោះតាម៉ុក បានចាប់ចិនៗអ្នកលក់ដូរមួយចំនួនយកទៅដាក់ មួយកនែ្លងលែងឱ្យលក់ដូរ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនា ខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខសប្បាយ ហើយបានបង្កើតផ្សារ សាលារៀន មន្ទីរពេទ្យ វត្ដអារាម មានផ្លូវ មានស្ពាន មានមនុស្សចេញចូលរកស៊ីគ្រប់កនែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា