Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0105
OMI0105
ឈ្មោះ :
អ៊ុក សុខ
Last Name :
Uk Sokh
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១៦៤
តំបន់ DK 75-79 :
តំបន់ស្វយ័ត«កំពង់សោម»
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
មាស មុត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១០៥២០១២០៤០៨,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ុក សុខ ភេទស្រី អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
អ៊ុក សុខ ភេទស្រី អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ សុខ មានប្ដី ឈ្មោះ មឿន មានកូនចំនួន៧នាក់រសី២ប្រុស ៥ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ សុខ មានឪពុកឈ្មោះ អ៊ុក ហ៊ុន ម្ដាយឈ្មោះ អេង វែត។ សុខ មានបងប្អូន៩ានក់ស្រី៧ប្រុស២ មានស្រុកកំណើតនៅភូមិក្បាលអូរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សុខ ធ្លាប់បានរៀនសូត្របានត្រឹម ថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សានិនចារ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ ព្រោះកាល នោះមានជីវភាពលំបាកខ្វះខាត មុខក្រោយ។ នៅក្នុងឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកឪអាបេ៥២ឱ ធ្វើឱ្យប្រជាជនស្លាប់និងមានរបួស។ នៅឆ្នាំ១៩៧២ សុខ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម នៅភូមិភាគនិរតី តំបន់១៣ ដែលមានតាម៉ុក ជាគណៈភូមិភាគ។ សុខ ចូលដំបូងធ្វើជាយោធានៅក្នុងកងពលទី២ អង្គការចាត់ តាំងឱ្យធ្វើការងារ ជាអ្នកដាំ បាយសម្រាប់ឱ្យយោធានៅសមរ ភូមិមុខនិងជាអ្នកជួយសែ្លងរបួសយកពីសមរភូមិមុខ កាលនោះវាយ ជាមួយ ទាហានលោកលន់ នល់។ ពេលចូលសមរភូមិមុខ សុខ ត្រូវត្រូវរបួសដៃ អង្គការបញ្ជូនមកដេកសម្រាកពេទ្យ នៅសមរភូមិ ក្រោយព្យាបាលអស់រយៈពេលបីខែបានជាសះស្បើយ សុខ មិនបានត្រឡប់ទៅសមរភូមិវិញទេ អង្គការចាត់តាំងឱ្យនៅ ធ្វើជាបុគ្គលិកពេទ្យ កាលនោះបុគ្គលិកពេទ្យមានគ្នាទាំងអស់១០០ នាក់ មានក្រុមព្យាបាល ឱ្យអ្នកជំងឺនិងមានក្រុមវះកាត់យោធា ដែលមានរបួស។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការចាត់តាំងមកក្រុងកំពង់សោម នៅក្នុងកងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត។ សុខ នៅក្នុង អង្គភាពពេទ្យ យោធាដដែល។ នៅឆ្នាំ១៩៧៦ សុខ បានរៀបការប្ដីឈ្មោះ អ៊ុត ជាយោធាពិការជើង យើងមិនហ៊ានប្រកែកទេ ទោះបីពិការក៏យក ដែរ។ ពេលរៀបការហើយ អង្គការបានចាត់តាំងឱ្យមើលថែទាំ កុមារតូចៗនៅក្នុងមន្ទីរពេទ្យដែលឪពុកម្ដាយជាកម្មាភិបាលខែ្មរក្រហមជាប់រវល់ទៅសមរភូមិ។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាល ខែ្មរក្រហមធំៗមួយចំនួនអង្គការចោទថាក្បត់ហើយបាត់ខ្លួនតែម្ដងមិនថា អង្គការយកទៅវាយ ចោលនៅទីណាទេ។ នៅឆ្នាំ១៩៧៩ សុខ និងយោធាខែ្មរក្រហមមួយចំនួនធំនាំគ្នារត់ចូលពៃ្រ មកដល់ប្រពាំងជង មកដល់ខេត្ដកំពង់ស្ពឺ មិនហ៊ានទៅស្រុក កំណើតទេ ចេះតែរត់ជាមួយប្រជាជននិងជាមួយយោធា រហូតដល់ព្រំដែន ខែ្មរថៃ ទំរាំទៅដល់ព្រំដែនថៃ នៅតាម ផ្លូវមានឃើញមនុស្សជាហូរហែរដោយសារអត់មានអាហារនិងខ្វះទឹក មានជំងឺគ្រុនចាញ់ផង។ សុខ មកដល់ជំរំស្រះកែវបែកប្ដីបាត់ហើយ ចេញពីស្រះកែវមករស់នៅខាងស្រុកម៉ាឡៃ ចេញពីម៉ាឡៃបានមក រស់នៅខាង១០០៣ ជប់រុនខាងស្រុកអន្លង់វែងរស់នៅ ជាមួយក្រុមចលនាតាម៉ុក។ នៅក្នុង ឆ្នាំ១៩៨២ សុខ បានរៀបការប្ដីមួយទៀតឈ្មោះមឿន ពេលរៀបការហើយ តាម៉ុកឱ្យប្ដីចុះទៅសមរភូមិមុខ វាយជាមួយទាហានយួននិង ទាហានរដ្ឋាភិបាលភ្នំពេញ។ សង្គ្រាមបានធ្វើឱ្យជីវិតមនុស្ស ស្លាប់និងពិការជាបន្ដទៀត នៅឆ្នាំ១៩៩០ សង្គ្រាមរៀងស្ងប់បន្ដិច ព្រោះទាហានយួនបានដកទៅប្រទេសគេវិញហើយ។ ពេលនោះតាម៉ុក បានឈូសឆាយផ្លូវចុះពីលើភ្នំដងរែក សម្រាប់ធ្វើដំណើរផង ដឹកឈើលក់ឱ្យថផៃង និងនាំប្រជាជន ចុះមកពីលើឱ្យ មករស់នៅខាងក្រោមជើងភ្នំវិញ ដើម្បីងាយស្រួលធ្វើស្រែចម្ការ។ តាម៉ុក គាត់បានកសាងផ្លូវជា ច្រើនខ្សែនិង បានបង្កើតភូមិឃុំបានមួយចំនួនធំ រហូតបង្កើត ជាមន្ទីរពេទ្យ សាលារៀនជាដើម។ នៅឆ្នាំ១៩៩៣ កម្លាំង ចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត ដូចនេះក្រោយបោះ ឆ្នោតហើយនៅឆ្នាំ១៩៩៤ កម្លាំងកងទ័ពរដ្ឋា ភិបាលភ្នំពេញ សហការជាមួយកងទ័ពរបស់លោកញឹក ប៊ុនឆៃ មកវាយ តំបន់ចុងក្រោយនៅអន្លង់វែងធ្វើឱ្យប្រជា ជនទាំងយោធា រត់ឡើងភ្នំមួយសារទៀត ហើយឈើដែលខែ្មរក្រហមកាប់បានមិន ទាន់លក់ឱ្យថៃត្រូវបានខែ្មរ ក្រហមដុតចោលទាំងអស់មិនចង់ឱ្យខាងរដ្ឋាភិបាលយកបាន។ នៅឆ្នាំ១៩៩៨ បានតំបន់ចុង ក្រោយខែ្មរក្រហម មានសុខសន្ដិភាពរកស៊ីតាមកម្លាំងរាងខ្លួននិង អាចធ្វើដំណើរទៅលេងស្រុកកំណើតបាន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា