PROMOTING ACCOUNTABILITY
Chan Noeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0107
OMI0107
|
|
ឈ្មោះ :
|
ចាន់ នឿន
|
|
Last Name :
|
Chan Noeun
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកសំរោង
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«ខេត្ដឧត្ដរមានជ័យ»
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័ត
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០១០៧២០១២០៤០៨,ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧ្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ចាន់ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឈួន ញាន ភេទស្រី អាយុ៤៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ញាន មានប្ដី ឈ្មោះ ផៃ អាយុ៤៩ឆ្នាំ មានកូន៤នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ ញាន មានឪពុកឈ្មោះ មិញ ម្ដាយឈ្មោះ ណម។ ញាន មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិល្វា ឃុំស្រែណូយ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ញាន តាំងពីតូច ដល់ធំពេញវ័យមិនបានចូលរៀនទេ ព្រោះប្រទេសជាតិកើតមាន សង្គ្រាម រស់នៅជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើង កាន់អំណាច ញាន ត្រូវអង្គការបំបែកចេញពីឪពុក ម្ដាយឱ្យទៅរស់នៅអង្គភាពកុមារ ដើររើសអាចម៌គោយកទៅ ជីដាក់ស្រែ គ្មានអាហារហូបចុកគ្រប់គ្រាន់។ ផៃ មានស្រុកកំណើត នៅភូមិមនោរម្យ ឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្ដបាត់ដំបង។ ផៃ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារ កើតមានរដ្ឋ ប្រហារឆ្នាំ១៩៧០ ប្រទេសកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ ផៃ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហម មុនដំបូងអង្គការបញ្ជូនធ្វើជាយោធាស្រុកនៅខាងមង្គលបូរី។ បន្ទាប់មកទៀតអង្គការបញ្ជូនទៅខេត្ដបៃ៉ ដើម្បីការពារព្រំដែនខែ្មរ ថៃ។ នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនការពារព្រំដែនខាង ខេត្ដក្រចេះ តំបន់៥០៥ ជាតំបន់ស្វយ័ត។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៧ កម្លាំងយោធាខែ្មរក្រហមចាប់ផេ្ដីមធ្វើសង្គ្រាម ជាមួយប្រទេស វៀតណាម។ ផៃ នៅក្នុងកងពល១១៧ កាលនោះប្រធានកងពលឈ្មោះ រុំ ដឹកនាំកម្លាំងវាយជាមួយទាហាន វៀតណាមនៅតាមបណេ្ដាយព្រំដែន ខេត្ដក្រចេះ។ នៅឆ្នាំ១៩៧៨ អង្គការបានចាប់ប្រធានកងពលឈ្មោះ រុំ និងអនុប្រធានកងពលរហូត ដល់ប្រធានវរសេនាធំយកទៅបាត់អស់។ នៅពេលប្រទេសជាតិ កំពង់តែមានសង្គ្រាម បពា្ហាផៃ្ទក្នុងរបស់ថ្នាក់ដឹកនាំមានបពា្ហាធ្វើឱ្យ របបខែ្មរក្រហមទទួលបរាជ័យ។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរ ក្រហមត្រូវចាញ់សង្គ្រាមវៀតណាម ពេលនោះ ផៃ និងយោធា រាប់រយរាប់ពាន់នាក់ បានបោះបង់ការប្រយុទ្ធ នាំគ្នារត់ចូលពៃ្រ រាប់ខែបានមកដល់ព្រំដែនថៃ ហើយបានមករស់នៅលើភ្នំដងរែក ស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមបន្ដទៀត ដើម្បីប្រឆាំងនិង វត្ដមានកងទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ កម្លាំងយោធា ខែ្មរក្រហម ជាច្រើនកងពលនៅតំបន់អន្ងង់វែងឋិតនៅក្រោមបញ្ជា របស់តាម៉ុកទាំងអស់។ កម្លាំងខែ្មរក្រហមអាចមានកម្លាំង ទៅបានដោយសារមានជំនួយមកពីប្រទេសចិន។ សង្គ្រាមកើត ឡើងក្រោយឆ្នំា១៩៧៩ ពេលឱ្យជីវិតមនុស្ស ស្លាប់និងពិការ រាប់មិនអស់រហូតដល់ឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិ បាលភ្នំពេញ ទើបប្រជាជនរស់នៅ បានសុខសប្បាយ មានផ្លូវ មានសាលារៀន មានផ្សារសម្រាប់លក់ និងអាច ទៅលេងស្រុកកំណើតបាន មានម៉ូឡានគ្រប់ប្រភេទ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”