Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0108
OMI0108
ឈ្មោះ :
តូច មុនី
Last Name :
Tauch Mony
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកងចល័តភូមិ។
តំបន់ DK 75-79 :
តំបន់ស្វយ័ត«ស្រុកក្រឡាញ់» ខេត្ដសៀមរាប
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងចល័ត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១០៨២០១២០៤០៨,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ តូច មុនី ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
តូច មុនី ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ មុនី មានប្រពន្ធឈ្មោះ ពៅ មានកូន៦នាក់ប្រុស៣ស្រី៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មុនី មានឪពុកឈ្មោះ ស៊ី ម្ដាយឈ្មោះ ប៊ិន មានបងប្អូនបង្កើត៣ នាក់ស្រី២ប្រុស១ មានស្រុកកំណើតនៅភូមិ តាដេវ។ មុនី តាំងពីតូចដល់ធំពេញវ័យ មិនបានចូលរៀនសូត្រទេ ព្រោះគ្មានសាលារៀននៅភូមិនេះមានប្រជា ជនប្រហែលជា២៥ គ្រួសារ រស់នៅក្នុងពៃ្រដូចជាចោរពៃ្រចឹងដែរ កាលដើម ឡើយភូមិនេះមិនដែលឋិតនៅក្នុង ខេត្ដឧត្ដរមានជ័យទេ ឋិតនៅខេត្ដសៀមរាប។ មុនី បានដឹងក្ដីឡើងនៅភូមិនេះតែ ម្ដងឪពុកម្ដាយក៏មិនដែល និយាយប្រវត្ដិរឿងរ៉ាវប្រាប់ថា មូលហេតុអីបានជាប្រជាជននាំគ្នាមករស់នៅក្នុងពៃ្រជាមួយ
សត្វសាហាវដូចជា សព្វខ្លា ដំរី ពស់ធំៗ ពេលដើរទៅ ណាម្ដងៗទាល់តែមានគ្នាច្រើន ហើយគ្មានផ្សារលក់ដូរទេ បើចង់ទៅផ្សារមាន តែជិះរទេះគោមានគ្នាច្រើនធ្វើដំណើរពីរ បីថៃ្ងបានដល់ផ្សារខាងស្រុកសំរោងទិញរបស់របរមកម្ដង។ នៅក្នុងភូមិ តាដេវជំនាន់ ឥស្សរៈជំនាន់សង្គមរាស្រ្ដនិយមអត់មាន អាជ្ញាធរណាមកយកចិត្ដទុកដាក់ទេ ប្រជាជនរស់នៅក្នុង ភូមិចេះការពារភូមិដោយខ្លួនឯងនិងជ្រើសរើសមនុស្សណាដែលខ្លាំងជាងគេនៅក្នុងភូមិចាត់ទុកជាមេ ហើយគ្មាន មន្ទីរពេទ្យប្រជា ជននាំគ្នាប្រើឫសឈើសំបកឈើជាថ្នាំសម្រាប់ព្យាបាល។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ប្រទេសជាតិមានសង្គ្រាម ឃើញមានទាហានយួនចូលមកដល់តំបន់នេះដែរ តែយួនទាំង នោះមិនបានធ្វើអីប្រជា ជនទេ។ នៅក្នុងឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានរៀនចំឃុំមានចំនួនបី មានឃុំតាវ ឃុំ ផ្អាវ និងឃុំរំចេក អង្គការខែ្មរក្រហមបានដើរប្រមូល ប្រជាជនឱ្យធ្វើការងាររួមហូបបាយតាមសហករណ៍។ កាល នោះប្រធានឃុំតាដេវឈ្មោះ សិ។ មុនី ត្រូវអង្គការចាត់តាំងលើក លើកទំនប់ជីកប្រឡាយនិងធ្វើស្រែដកស្ទូង ភ្ជួររាស់ជាមួយបងប្អូន កសិករនៅក្នុងភូមិឃុំជាមួយគ្នា។ នៅឆ្នាំ១៩៧៦ អង្គការបានជម្លៀសប្រជាជនចេញពី ភូមិតាដេវទាំងអស់ឱ្យទៅរស់នៅខាងស្រុកក្រឡាញ់ ខេត្ដសៀមរាបវិញ។ នៅក្នុងសម័យខែ្មរក្រហម មានប្រជា ជនមួយចំនួនត្រូវបាន អង្គការហៅទៅរៀនសូត្រនិងមិនបានត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៩ មុនី និងក្រុម គ្រួសារបាននាំគ្នាត្រឡប់មក ស្រុកកំណើតវិញ តែដោយសារយើងរស់នៅតាមបណេ្ដាយ ព្រំដែនជាតំបន់សមរភូមិ ប្រយុទ្ធគ្នា ពេលនោះកម្លាំងយោធា ខែ្មរក្រហម បានកៀរប្រជាជនមួយចំនួននៅភូមិតាដេវ ឡើងភ្នំដោយទាំងគ្រួ សារ មុនី ដែរ។ មុនី បានរស់នៅជាមួយ ក្រុមតាម៉ុក ធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម និងកម្លាំង រដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩០ បានតាម៉ុក ធ្វើផ្លូវចុះពើលើភ្នំ ពេលនោះប្រជាជននៅភូមិតាដេវ បានមក រស់នៅស្រុកកំណើតវិញ តែសង្គ្រាមមិនទាន់ត្រូវបានបញ្ចប់ទេ នៅវាយគ្នារហូតដល់ឆ្នាំ១៩៩៨ បាន កម្លាំងចលនាខែ្មរក្រហម ព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់ នៅបានសុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា