PROMOTING ACCOUNTABILITY
Nut Nhan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0110
|
|
Name :
ឈ្មោះ :
|
នុត ញ៉ន
|
|
Last Name :
នាមត្រកូល :
|
Nut Nhan
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទទួលភ្ញៀវ
|
|
Superiors :
ថ្នាក់លើ :
|
អៀង សារី,តាហុង,តាចៀម។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១១០២០១២០៤០៩,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ នុត ញ៉ន ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នុត ញ៉ន ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ញ៉ន មានប្ដីឈ្មោះ អ៊ីម មានកូន៦នាក់ស្រី៥ប្រុស១ សព្វ ថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ញ៉ន មានឪពុកឈ្មោះ ឡេង តឺ។ ញ៉ន មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុកកំណើត នៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកកំពង់ក្ដី ខេត្ដសៀមរាប។ ញ៉ន បានរៀនសូត្រតិចតួចមិនទាន់ចេះអានចេះសរសេរទេ ទទួលប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម។ ញ៉ន មកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ ញ៉ន អាយុប្រហែលជា១២ឆ្នាំ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម ចូលទៅមុនដំបូង អង្គការចាត់តាំងឱ្យធ្វើជានារីសិល្បៈ អង្គការ ឱ្យរាំចេ្រÃៈងបទចំរៀង បដិវត្ដន៍ ដូចជាបទ និរសាអង់អាច ជាដើម ប្រធានសិល្បៈតំបន់ឈ្មោះ តាម៉ុញ។ នៅក្នុងឆ្នាំ១៩៧១ សង្គ្រាមបានចាប់កើតមានឡើងរវាងក្រុមចលនាខែ្មរក្រហមជាមួយទាហានលោកលន់ នល់។ ញ៉ន និងនារី សិល្បៈមាន៣០ ទៅ៤០នាក់ រាំចេ្រÃៈងនៅក្នុងតំបន់រំដោះក្នុងន័យលើកទឹក ចិត្ដបងៗយោធានៅសមរភូមិមុខនិង កម្លាំងយុវជនយុវនារីនៅ សមរភូមិក្រោយឱ្យយល់ពីមាគ៌ាបដិវត្ដហើយស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះកំពង់តែចេ្រÃៈងស្រាប់តែមាន យន្ដហោះទម្លាក់គ្រាប់បែកនាំគ្នារត់ក៏មាន។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមកាន់អំណាច ញ៉ន មានអាយុប្រហែលជា១៦ ឆ្នាំ អង្គការចាត់តាំងឱ្យមកធ្វើការងារនៅក្នុងមន្ទីរ ឪប១ឱនៅក្នុង ក្រសួងការបរទេសមានលោកអៀង សារី ជារដ្ឋមន្រ្ដី។ នៅក្នុង មន្ទីរឪប១ឱ សុទ្ធតែអ្នកធំដូច ជាលោកប៉ុល ពត នួន ជា លោក ខៀវ សំផន ជាដើម។ ញ៉ន បានស្គាល់តាចៀមនិងតាហុងច្បាស់ ព្រោះ គាត់ជាអ្នកបញ្ជាឱ្យនារីៗនៅក្នុងក្រសួងការបរទេសទាំង អស់បែងចែកការងារធ្វើ ដូចជា ញ៉ន តាហុង ឱ្យជួយ រៀបចំបោស សម្អាតកនែ្លងបន្ទប់ឱ្យភ្ញៀវសម្រាក កាលនោះមានភ្ញៀវជាជនជាតិ ចិនភាគច្រើន។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម កម្មាភិបាលខែ្មរក្រហមបានរៀនចំរថភ្លើងសម្រាប់ឱ្យគ្រួសារកម្មាភិបាលមួយចំនួនធំ កាលនោះ ញ៉ន បានជិះរថភ្លើងមកជាមួយគ្រួសារថ្នាក់ដឹកនាំដែរ តែមកដល់ព្រំដែនត្រូវកងទ័ពយួនដេញបាញ់ ស្លាប់និងរត់បែកគ្នាអស់។ ញ៉ន ចេះតែរត់ចូលពៃ្ររហូតដល់ទឹកដីថៃ និងធ្វើដំណើរផ្សងពេ្រងរហូតមកដល់តំបន់ ៨០៨ ច្រកជាំស្រងាំ រស់នៅជាមួយក្រុមចលនាខែ្មរក្រហមតាម៉ុក ជាគណៈមេបញ្ជាការ ដឹកនាំនៅតំបន់អន្លង់ វែង។ ញ៉ន បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមបន្ដទៀត ធ្វើជាកងនារីដឹកជញ្ជូនគ្រាប់ស្បៀងអាហារ ទៅឱ្យយោធាខែ្មរក្រហមនៅសមរភូមិមុខ ដើម្បីវាយប្រឆាំង និងវត្ដមានកងទ័ពយួនឈ្លានពាន។ នៅឆ្នាំ១៩៨៥ ញ៉ន បានរៀបការប្ដីជាយោធា ពេលរៀបការហើយ អង្គការ ឱ្យនៅសមរភូមិក្រោយជួយបិតចំរូង ប្ដីនៅសមរ ភូមិមុខដដែល។ នៅឆ្នាំ១៩៩០ សង្គ្រាមវាយតែជាមួយគ្នាឯងទេ ពេលនោះតាម៉ុក បានឱ្យយោធាខែ្មរក្រហម ចុះនៅតាមបណ្ដាលខេត្ដជិតភ្នំពេញមួយ ចំនួនធំឱ្យត្រឡប់មកស្រុកអន្លង់វែងវិញ ព្រោះការនោះមានការ ចរចារ បណ្ដើរៗហើយ។ នៅឆ្នាំ១៩៩៣ មានការរៀបចំបោះ ឆ្នោត មានអង្គការសហប្រជាជនជួយរៀបចំ តែកម្លាំង ចលនាខែ្មរក្រហមមិនព្រមចូលរួមទេ ដូចនេះសង្គ្រាមនៅមានរហូត ដល់ឆ្នាំ១៩៩៨ បានប្រជាជនរស់នៅ បណេ្ដាយព្រំដែនទាំងអស់ សប្បាយចិត្ដ ព្រោះប្រទេសលែងកើតមានសង្គ្រាម អាចធ្វើដំណើរ ទៅស្រុកកំណើត បាន ដើម្បីរកឪពុកម្ដាយបងប្អូន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”