Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0111
OMI0111
ឈ្មោះ :
ឈួរ រៀម
Last Name :
Chhuor Riem
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973?????
១៩៧៣?????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
កែ ពក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១១១២០១២០៤០៩ ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈួរ រៀម ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈួរ រៀម ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ រៀម មានប្រពន្ធឈ្មោះ ពេញ មានកូនចំនួន៧នាក់ ស្រី៥ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ រៀម មានឪពុកឈ្មោះ សន ម្ដាយឈ្មោះគីម មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិអូរ កណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ រៀម ធ្លាប់បានរៀនសូត្រ ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិ កើតមានសង្គ្រាម ទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាម រយៈមិត្ដភក្ដិ កាលនោះមានការឃោសនាឱ្យចូលពៃ្រម៉ាគីមែន តែ យើងមិនចូលក៏អត់មានពីណាមកវាយបង្ខំយើងដែរ។ រៀម ចូលដំបូង អង្គការឱ្យហាត់រៀនក្បួនយុទ្ធសាស្រ្ដយោ ធាចំនួនបីខែ មានហាត់បាញ់លូនក្រាបគ្រប់បែបយ៉ាង រួចហើយអង្គការបញ្ជូន ទៅសមរភូមិវាយជាមួយទាហាន លន់ នល់ នៅតំបន់៤១ ស្រុកពៃ្រឈរ ខាងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៥ រៀមបានវាយចូលដល់ទីក្រុង ភ្នំពេញ ពេលនោះឃើញប្រជាជន ត្រូវបានជម្លៀសចេញពីទីក្រុងឱ្យទៅរស់នៅតាមទីជនបទស្រែចម្ការ នៅទីក្រុម ភ្នំពេញ មានតែជួរកម្មាភិបាលរស់នៅ។ នៅឆ្នាំ១៩៧៧ រៀម ត្រូវបានអង្គការបញ្ជូនទៅព្រំដែនវៀតណាម ខាងភូមិភាគបូព៌ា ខាងខេត្ដកំពង់ចាម។ សង្គ្រាមបានចាប់ផេ្ដីមឡើង រវាងកងទ័ពខែ្មរក្រហមជាមួយកងទ័ពវៀត ណាមនៅតាម បណេ្ដាយព្រំដែន។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម ក៏នាំគ្នារត់ចូលពៃ្រកាត់តាមភូមិក្នុង ខេត្ដពៃ្រវែង ហែលទឹកឆ្លង តាមអ្នកលឿង មានយោធាខែ្មរក្រហមមួយចំនួនស្លាប់ដោយ សារហែលឆ្លងទនេ្លមេគង្គ សំដៅមកត្រោយខាងលិច។ រៀម រត់កាត់ពៃ្ររហូតដល់ព្រំដែនថៃ ភាគខាងលិចប្រទេស ហើយបានជួបគណៈ ភូមិភាគឧត្ដរឈ្មោះ កែ ពក ក៏បានរស់នៅតាមព្រំដែន ពេលនោះក៏មានយោធានិងប្រជា ជនស្លាប់ក្នុងពៃ្រដោយ សារជំងឺគ្រុនចាញ់និងអត់បាយ។ នៅឆ្នាំ១៩៨៥ រៀម បានមករស់នៅជាមួយក្រុមតាម៉ុក នៅតំបន់អន្លង់វែង តែរៀម នៅក្នុងកងពលជាមួយកែ ពក។ សង្គ្រាមក្រោយឆ្នាំ១៩៧៩ បានសម្លាប់មនុស្សជាបន្ដទៀត ខាង ខែ្មរក្រហមមានជំនួយពីប្រទេសចិន។ នៅឆ្នាំ១៩៩៣ ក្រុមចលនាខែ្មរក្រហម មិនព្រមចូលរួមក្នុងការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៩៩ ទើបកម្លាំងខែ្មរក្រហម បានធ្វើសមាហរណ៍កម្មជា មួយរដ្ឋាភិបាល ទើបប្រទេសជាតិមានសន្ដិភាព អាចទៅលេងស្រុកកំណើតវិញ បាន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា