PROMOTING ACCOUNTABILITY
Ou Sarann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0112
OMI0112
|
|
ឈ្មោះ :
|
អ៊ូ សារ៉ាន់
|
|
Last Name :
|
Ou Sarann
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៩ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ ក្រុងកំពង់សោម។
|
|
តំបន់ DK 75-79 :
|
កំពង់សោម
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
មាស មុត
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១១២២០១២០៤១៨ ភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ូ សារ៉ាន់ ភេទប្រុស អាយុ៥៩ ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
អ៊ូ សារ៉ាន់ ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ សារ៉ាន មានប្រពន្ធឈ្មោះ ទួន ណាក់ អាយុ ៤៧ឆ្នាំមានកូន៨នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកោះថ្មី ឃុំអន្លងវែង ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ សារ៉ាត មានឪពុកឈ្មោះ សុខ អ៊ុត ម្ដាយឈ្មោះ ហែប រឹម មានបងប្អូន ៨នាក់ស្លាប់៦នាក់ មានស្រុកកំណើតនៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ។ សារ៉ាត រៀនសូត្រត្រឹមថ្នាក់ទី៧ឪចាស់ឱឈប់រៀន នៅឆ្នាំ១៩៦៨ ដោយសារឪពុកក្រដល់ឆ្នាំ១៩៧០ ដោយសារ រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ ចូលបំរើ បដិវត្ដផ្នែកយោធាដោយស្មគ្រ័ចិត្ដ ព្រោះមានកំហឹងនិងការទម្លាក់គ្រាប់ធ្វើឱ្យ ប្រជាជននិងបងប្អូនរង គ្រោះ។ កាលនោះចូលនៅតំបន់១៣ ភូមិភាគនិរតី ចូលកងពលពិសេសដឹកនាំដោយលោក មាស មុត។ នៅឆ្នាំ១៩៧៥ បានចូលដល់ទីក្រុងភ្នំពេញបានមួយរយៈពេលខ្លីអង្គការបញ្ជូនទៅក្រុងកំពង់ សោមនៅកងពល១៦៤ ការពារកោះសេះ ប្រធានកងពលឈ្មោះលោកមាស មុតដដែល។ នៅឆ្នាំ ១៩៧៧ អង្គការចាត់តាំងឱ្យទៅធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៧៧៨ បាន ដឹងថា កម្មាភិបាលខែ្មរក្រហមភូមិបូព៌ាមួយ ចំនួនធំក្បត់ចូលដៃជាមួយ យួនដល់ហើយ ថ្នាក់លើដឹងក៏ចាប់ កម្មាភិបាលបានមួយចំនួន យកទៅដាក់គុកនិងបាត់ខ្លួនតែម្ដង។ សារ៉ាន់ មានតួនាទីត្រឹម ប្រធានវរសេនា តូចនៅពេលសង្គ្រាមជាមួយ ប្រទេសវៀតណាមដល់ឆ្នាំ១៩៧៩។ នៅពេលចាញ់សង្គ្រាម វៀតណាម សារ៉ាន់ មិនរត់ទៅស្រុកកំណើតទេ ដោយសារខ្លាច វត្ដមានកងទ័ពវៀតណាមចាប់យកទៅសម្លាប់ចោល។ សារ៉ាន់ បានរត់ចូលពៃ្ររហូតដល់ព្រំដែនថៃ ជួបការលំបាកតាម ផ្លូវជាខ្លាំងដោយសារអត់មានអា ហារនិងមានជំងឺគ្រុន ចាញ់ស្លាប់មនុស្សនៅក្នុងពៃ្រជាបន្ដបន្ទាប់។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមកើត ឡើងរវាងកងទ័ពខែ្មរក្រហមធ្វើការប្រឆាំងជា មួយវត្ដមានកងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាល បាន សម្លាប់គ្នាទៅវិញទៅមក។ សារ៉ាត នៅកងពល៤១៧ ប្រធានកងពលឈ្មោះជាតិ ជុំ អតីត ចៅ ហ្វាយស្រុកត្រពាំង ប្រាសាទ។ នៅពេលកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា ប្រទេសចិន បាន ដ្ដាច់ជំនួយឱ្យកងទ័ពខែ្មរក្រហម ពេលនោះតាម៉ុក សមេ្រចចិត្ដឈូសផ្លូវចុះពីភ្នំដងរែក រួច ហើយបង្កើត រោងអាឈើនៅវត្ដស្រះឈូកតាម៉ុក បានកាប់ដើម ឈើធំៗរាប់ពាន់ម៉ែត្រគីមយកលក់ឱ្យប្រទេសថៃ ដើម្បីយកលុយមកចឹញ្ចឹមកងទ័ពនិងប្រជាជន។ នៅឆ្នាំ១៩៩៣ ខែ្មរក្រហមរស់នៅជាមួយតាម៉ុក មិន ចូលរួមបោះឆ្នោតទេដោយ មិនមានការទុកចិត្ដខាងរដ្ឋាភិបាលលោកហ៊ុន សែន។ ក្រោយមកខែ្មរក្រហម នៅអន្លង់វែងនៅតែធ្វើសង្គ្រាម ជាមួយរដ្ឋាភិបាល រហូតដល់កើតមានសមាហរណ៍កម្មជា មួយរដ្ឋាភិបាល ទើបសព្វថៃ្ងរស់នៅបានសុខសប្បាយលែង ភ័យព្រួយរឿងសង្គ្រាម។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា យោធាខែ្មរក្រហមភូមិភាគបូព៌ាមួយចំនួនធំត្រូវអង្គការចាប់ខ្លួន យកទៅដាក់គុកនិងបាត់ខ្លួនតែម្ដង។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”