PROMOTING ACCOUNTABILITY
Keo Khun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0113
OMI0113
|
|
ឈ្មោះ :
|
កែវ ឃុន
|
|
Last Name :
|
Keo Khun
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៩ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តនិងជាអ្នកដាំបាយនៅក្នុងសហករណ៍។
|
|
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័ត
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១១៣២០១២០៤១៨,ភូមិកោះថ្មី ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កែវ ឃុន ភេទស្រី អាយុ៥៩ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
កែ ឃុន ភេទស្រី អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ឃុន មានប្ដីឈ្មោះ សូយ មានកូនតែម្នាក់ទេ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ឃុន មានឪពុកឈ្មោះហុង ម្ដាយឈ្មោះជា មានបងប្អូន៦ នាក់ស្រី៤ប្រុស២ មានស្រុក កំណើតនៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ឃុន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ ឪចាស់ឱឈប់រៀនដោយសាររៀនមិនចេះផង ណាមួយ ម្ដាយ មានកូនតូចៗនៅផ្ទះជួយមើលប្អូននិងទៅ ឃ្វាលគោ។ ឪពុកស្លាប់នៅក្នុងជំនាន់សមេ្ដចសីហនុ ម្ដាយស្លាប់ចោល បន្ដទៀតនៅក្នុងរបបលោកលន់ នល់ ក្នុងឆ្នាំ១៩៧០ ចំពេលកើតមានរដ្ឋប្រហារ។ ក្រោយ ពេលមានរដ្ឋប្រហារ ប្រទេសជាតិកើតមាន សង្គ្រាមរវាងក្រុមចលនាខែ្មរក្រហមក្នុង ពៃ្រជាមួយរបបលោកលន់ នល់។ នៅក្នុងខេត្ដកំពង់ធំភូមិឃុំ មួយចំនួនគ្រប់គ្រងដោយកម្លាំងចលនាខែ្មរក្រហម កនែ្លងខ្លះគ្រប់ គ្រងដោយរបប លោកលន់ នល់។ នៅក្នុងឆ្នាំ១៩៧១៧២ មានយន្ដហោះមកទម្លាក់គ្រាប់បែកនៅខាងតំបន់ខេត្ដកំពង់ធំ ធ្វើឱ្យប្រជាជន ពិបាករស់នៅភ័យខ្លាចយន្ដហោះជារៀងរាល់ថៃ្ង ជូនណានាំបងប្អូនចូលត្រង់សេ ខ្លាចយន្ដហោះទម្លាក់ គ្រាប់ត្រូវ ព្រោះមានប្រជាជនមួយចំនួនក៏មានគ្រោះថ្នាក់ដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ឃុន ជាប្រជាជនចាស់ អង្គការចាត់តាំងឱ្យ ធ្វើការងារនៅក្នុងសហករ ណ៍ជាមួយ ចាស់ៗដាំបាយឱ្យប្រជាជនរស់នៅក្នុងភូមិហូបតែ កាលនោះប្រជាជនឡើងមកធ្វើស្រែចម្ការវិញ គ្មាន អាហារហូប ចុកគ្រប់គ្រាន់ទេ។ នៅក្នុងសម័យខែ្មរក្រហមវត្ដបឹងល្វាត្រូវអង្គការ បំផ្លាញនិងយករូប បដិមាករបោះចោលក្នុងទឹក ប្រជាជនគ្មានសិទ្ធ គោរពសាសនា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយ ចូលដល់ប្រទេសយើងប្រជាជនក៏នាំគ្នាត្រឡប់មកផ្ទះវិញ មានប្រជាជនមួយចំនួនរត់សំដៅ ទៅព្រំដែនថៃ ខ្លះក៏វិលត្រឡប់ មកនៅស្រុកកំណើតវិញ។ ឃុន បានមកជួបជុំគ្រួសារវិញ ប្រកបមុខ របរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៨៣ ក៏ដើរផ្សងពេ្រង រកស៊ីរហូតមកដល់ព្រំដែនថៃ ក៏បានប្ដីធ្វើជាយោ ធាខែ្មរក្រហម ក៏ទៅរស់នៅជំរំអូរត្រាវក្នុងទឹកដីថៃ បន្ទាប់មកទៀត បានមករស់នៅជាមួយតាម៉ុក ក្នុង ស្រុកអន្លង់វែង ប្ដីទៅសមរភូមិមុខវាយជាមួយខាងរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩២ បានប្ដីឡើងពី ស្រុកក្រោមមករស់នៅលើភ្នំវិញ ព្រោះសង្គ្រាមបានថបថយបន្ដិចទៅវិញហើយ ព្រោះមានអង្គការ សហប្រជាជាតិមកជួយរៀបចំការបោះឆ្នោត តែទីបញ្ចប់កម្លាំង ចលនាខែ្មរក្រហមមិនព្រមចូលរួមបោះ ឆ្នោត សង្គ្រាមចេះតែ កើតមានបន្ដ។ នៅឆ្នាំ១៩៩៨៩៩ បានកម្លាំងចលនាខែ្មរក្រហម ព្រមធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេស ជាតិលែងមានសង្គ្រាម។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”