PROMOTING ACCOUNTABILITY
Dum Ren
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0114
|
|
Name :
ឈ្មោះ :
|
ដុំ រ៉េន
|
|
Last Name :
នាមត្រកូល :
|
Dum Ren
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤២ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
នៅក្នុងមណ្គលកុមារ ស្រុកជើងពៃ្រ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣»ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កុមារ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១១៤២០១២០៤១៨ ភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណនិងឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ដុំ រ៉េន ភេទប្រុស អាយុ៤២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ដុំ រ៉េន ភេទប្រុស អាយុ៤២ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉េន មានប្រពន្ធឈ្មោះ ថុច មានកូនចំនួន២នាក់ ស្រី១ប្រុស១ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ រ៉េន មានឪពុកឈ្មោះដុំ ច្រឹក ម្ដាយឈ្មោះ រី។ រ៉េន មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិក្ដុយ ឃុំសេ្ដីងជ័យ ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ រ៉េន នៅក្នុងសម័យ៥ឆ្នាំ នៅជា កេ្មងតូចមិនទាន់បានចូលរៀនទេ ទទួលប្រទេសជាតិកើតមានសង្គ្រាមលែងបានរៀនសូត្រតែម្ដង។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាចពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ រ៉េន ជាកូនកេ្មងរស់នៅជាមួយ ឪពុកម្ដាយនៅក្នុងមណ្គលកុមារមិនទាន់គ្រប់អាយុធ្វើការទេ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរលំទៅបានម្ដាយឱ្យចូលរៀនបានត្រឹមថ្នាក់ទី១ កាលនោះនោះយើងរស់នៅជនបទខែ្មរក្រហមចេះ តែចេញចូលរត់ចុះឡើងក៏ឈប់រៀនតែម្ដងទៅ។ នៅឆ្នាំ១៩៨៥ រ៉េន មានអាយុច្រើនហើយជាង១០ កាលនោះដូចជាចាញ់ឃោសនាខាងខែ្មរក្រហមក៏ចូលធ្វើជាយោធាខែ្មរក្រហមនៅភូមិដំណាក់អំពិលដោយ មិនបានប្រាប់ឱ្យម្ដាយបងប្អូនបានដឹងទេ។ រ៉េន បានហាត់ក្បួនយោធាហើយចូលសមរភូមិវាយជាមួយ ទាហានយួននិងទាហានរដ្ឋាភិបាលភ្នំពេញបានប្រហែលជាមួយឆ្នាំជាង។ នៅឆ្នាំ១៩៨៧ មេអង្គភាព បញ្ជូនមកលើភ្នំដងរែកស្រុកអន្លង់វែង។ រ៉េន មកដល់លើភ្នំមានជំងឺគ្រុនចាញ់ ដេកព្យាបាលនៅជំរំអូរ ត្រាវអស់រយៈពេលរាប់ឆ្នំា កាលនោះថ្នាំពេទ្យមានមកពីប្រទេសចិននិងប្រទេសបារាំង។ នៅឆ្នាំ១៩ ៩២ សង្គ្រាមបានអូរស្បើយបន្ដិចហើយ ព្រោះមានអង្គការសហប្រជាជាតិមកជួយរៀបចំការបោះ ឆ្នោតនៅកម្ពុជា តែកម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួម។ ក្រោយមកបោះឆ្នោតឆ្នាំ១៩៩៣ ក៏ នៅមានសង្គ្រាមវាយនៅតំបន់អន្លង់វែងមួយសារទៀត ពេលនោះទាំងប្រជាជនទាំងយោធាខែ្មរក្រហម នាំគ្នារត់ឡើងភ្នំពេញវិញ តែកាលនោះផ្លូវឡើងភ្នំតាម៉ុក ធ្វើហើយស្រួលធ្វើដំណើរដែរ។ បន្ទាប់មក ទៀតកម្លាំងចលនាខែ្មរក្រហមនៅតំបន់អន្លង់វែងលែងទុក្ខចិត្ដគ្នា វោងលោកប៉ុល ពត តាម៉ុក សុន សេន ជាដើមក៏កើតមានរឿងរ៉ាវបាញ់សម្លាប់គ្រួសាររបស់លោកសុន សេន ទាំងគ្រួសារតែម្ដង។ នៅឆ្នាំ១៩៩៩ ទើបកម្លាំងចុងក្រោយនៅតំបន់អន្លង់វែង ព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល បានជាប្រជាជនរស់នៅបានសុខសប្បាយរកស៊ីតាមកម្លាំងរៀងៗខ្លួន។ ក្រោយសមាហរណ៍កម្ម រ៉េន បាននាំប្រពន្ធនៅលេងស្រុកកំណើត ពេលទៅដល់ម្ដាយបានស្លាប់ចោលបាត់ទៀតបានជួបត្រឹមបងប្អូន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”