PROMOTING ACCOUNTABILITY
Chum Chuong
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0115
|
|
Name :
ឈ្មោះ :
|
ជុំ ជួង
|
|
Last Name :
នាមត្រកូល :
|
Chum Chuong
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរតំបន់១០៦ ខេត្ដសៀមរាប។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«១០៦»ខេត្ដសៀមរាប។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
គណៈតំបន់
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹនអាយ០១១៥២០១២០៤១៨,ភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ជុំ ជួង ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជុំ ជួង ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួង មានប្រពន្ធ ឈ្មោះ អូន មានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ជួង មានឪពុកឈ្មោះ ចៀន ម្ដាយឈ្មោះ អ៊ូច។ ជួង មានបងប្អូន៨នាក់ប្រុស៥ស្រី៣ មាន ស្រុកកំណើត នៅភូមិតាខាប ឃុំគូស ស្រុកត្រាំកក់ ខេត្ដតាកែវ។ ជួង ធ្លាប់បាន រៀនសូត្រត្រឹមថ្នាក់ទី ៩ឪចាស់ឱ ឈប់រៀនដោយសារឪពុកម្ដាយ មានជីវភាពទាល់ក្រលំបាកគ្មានលុយបង់ថៃ្លសាលាក៏ សមេ្រច ឈប់រៀនមកជួយឃ្វាលគោនិងធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៦៩ បានបួសធ្វើជាព្រះសង្ឃនៅ វត្ដអង្គរលាយបានរយៈពេលមួយឆ្នាំ ក៏សឹកមកវិញ ព្រោះពេលនោះកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម។ នៅក្នុងឆ្នាំ១៩៧០ ជួង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មានទាំងនារីៗជាច្រើន ទៀត កាលនោះសមេ្ដចសីហនុ ប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះ ប្រទេសជាតិ។ ជួង ចូលទៅដំបូង អង្គការចាត់តាំង ឱ្យដឹកនាំកម្លាំងយុវជនឃុំគូស កាលនោះកម្លាំងខែ្មរ ក្រហមមាន ច្រើនចុះមករៀបចំភូមិឃុំជាបណ្ដើរៗហើយ រីឯកម្លាំងទាហានលន់ នល់ ធ្វើបន្ទាយនៅតែទី កនែ្លងប្រជុំជនមានមនុស្សច្រើន។ កាលនោះមានមេចលនាខែ្មរក្រហមតាម៉ុក ជាប្រធានភូមិភាគនិរតី នៅក្នុងទឹកដីតំបន់១៣ កាលនោះស្រុកត្រាំកក់ហៅថាស្រុក១០៥។ នៅឆ្នាំ១៩៧៣ ជួង បានឡើងធ្វើ ជាយោធាស្រុកបន្ទាន់ មកទៀត ឡើងយោធាតំបន់ចូលសមរភូមិវាយជាមួយទាហានលន់ នល់។ នៅក្នុង សម័យសង្គ្រាម៥ឆ្នាំ ជួង មានតួនាទីជាប្រធាន កងតូចដឹកនាំកម្លាំងយោធាខែ្មរក្រហមវាយចូលដល់ទី ក្រុង ភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ កាលនោះមានមេបញ្ជា ការដូចជាតាសឿង តាសាម៉េត តាសាន តាម៉េត ជាប្រធានកង ពល៥០២ប្រចាំនៅព្រលានយន្ដហោះពោធិចិនតុង។ ក្រោយឆ្នាំ១៩ ៧៥ ជួង ត្រូវអង្គការបញ្ជូនឱ្យមកធ្វើស្រែនៅ ម្ដុំបន្ទាយលង្វែក ខាងខេត្ដកំពង់ឆ្នាំង តែជាយោធា របស់មជ្ឈិម ដដែល កាលនោះប្រធានវរសេនាធំមានឈ្មោះ យូន ឈ្មោះតាឡាំ តែក្រោយមកអង្គ ការចាប់ខ្លួនទាំងអស់ឪតាឡាំ ជាខែ្មរកម្ពុជា ក្រោមឱ។ នៅឆ្នាំ១៩៧៨ ខែ អង្គការបង្ខំឱ្យរៀបការ ប្រពន្ធ កាលនោះមាន២២គូរ ពេលការហើយអង្គការបញ្ជូនមកខាងខេត្ដ សៀមរាម មកដឹកនាំប្រជាជន ព្រោះតាម៉ុក ប្រាប់ថាខាងភូមិភាគ ពាយ័ព្យនិងភូមិភាគមួយចំនួនទៀតមានកម្មាភិបាលក្បត់ច្រើន។ កាល នោះគណៈតំបន់១០៦នៅខេត្ដសៀមរាបឈ្មោះ សុត ឈ្មោះ សែ អង្គការចាប់ខ្លួនអស់ទៅ បានអង្គ ការចាត់តាំងឱ្យឈ្មោះ ជួង ឡើងធ្វើជំនួយគណៈតំបន់១០៦វិញ។ នៅឆ្នាំ១៩៧៩ ប្រជាជនចោទថា ភូមិភាគនិរតីអាក្រក់ធ្វើបាបប្រជាជន តែជួង មកក្រោយមិនទាន់បានដឹងរឿងច្រើនផង មានតែជួយ ប្រជាជន ដោះលែងអ្នកទោសបានមួយចំនួនតូច។ នៅឆ្នាំ១៩៧៩ ជួង និងប្រពន្ធមានផៃ្ទពោះផងនាំ គ្នារត់ចូលពៃ្រទៅដល់ស្រុកម៉ាឡៃ ទៅដល់ឡែមឈប់ធ្វើទ័ព រត់ចុះទៅឡើងទៅដល់ចម្ការចេក បន្ដាប់មក ទៀតបានជួបតាម៉ុកដឹកមកច្រក៨០០ខាងប្រទេស ថៃជាប់ព្រំដែនខែ្មរយើងដែរ។ នៅឆ្នាំ១៩៨០ ស្ម័គ្រធ្វើជាយោធា ជាមួយតាម៉ុក ទៀត ប្រពន្ធនៅលើភ្នំ ជួង មិនបានចូលសមរភូមិ ផ្ទាល់វាយជាមួយ ទាហានយួននិងទាហានរដ្ឋាភិបាលទេ នៅខាង ដឹកជញ្ជូន កាលនោះជំនួយមកពីប្រទេសចិនទាំងអស់។ សង្គ្រាមចេះតែកើតមានឡើងរហូតដល់ឆ្នាំ១៩៩៣ មានការ បោះឆ្នោត តែកម្លាំងចលនាខែ្មរក្រហមមិន ព្រមចូលរួម ធ្វើឱ្យសង្គ្រាម ចេះតែបន្ដកើតមានរហូតដល់កើតមានសមាហរណ៍ កម្មនៅឆ្នាំ១៩៩៨៩៩ ទើមប្រទេសជាតិមានសុខសន្ដិភាព។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា មានការចាប់ខ្លួនមនុស្សជាច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”