PROMOTING ACCOUNTABILITY
Mao Chhaen
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0116
OMI0116
|
|
ឈ្មោះ :
|
ម៉ៅ ឈើន
|
|
Last Name :
|
Mao Chhaen
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៩២០ ខេត្ដមណ្គលគីរី។
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«ខេត្ដមណ្គលគិរី»
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
តាសាន ,តាសយ,តាឈិន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១១៦២០១២០៤១៨,ភូមិកោះថ្មី ឃុំអន្ល់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានីៈ។ កំំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ម៉ៅ ឈើន ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ម៉ៅ ឈើន ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈើន មានប្រពន្ធឈ្មោះ នួន មានកូនចំនួនបី នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ឈើន មានឪពុកឈ្មោះ ម៉ៅ ពៅ ម្ដាយឈ្មោះ ធឹម អ៊ាវ។ ឈើន មានបងប្អូន៥នាក់ ស្រី២ប្រុស៣ មានស្រុកកំណើតនៅភូមិត្រពាំងស្រុក ឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាម។ ឈើន ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សា កំពង់ឃ្លាំងបានត្រឹមថ្នាក់ទី៩ឪចាស់ឱ ពេលឈប់រៀនទៅ ធ្វើជាអ្នកនេសាទត្រី។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧១ ឈើន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គការបញ្ជូនទៅ ធ្វើជា យោធានៅក្នុងភូមិភាគឧត្ដរ បានរៀនក្បួនយោធា និងរៀនវគ្គនយោបាយ ប្រធានវរសេនាតូចឈ្មោះ គ្រី។ ឈើន បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំកំពង់ថ្កាូវ រលួស កំពង់ធំ វាយ សំដៅចូលទីក្រុងភ្នំពេញ កាលនោះឃើញ យោធាខែ្មរក្រហមនិងទាហានលន់ នល់ ស្លាបលច្រើនដូចគ្នា។ នៅឆ្នាំ១៩៧៥ ឈើន បានវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះអង្គការបានប្រាប់ឱ្យប្រជាជន ជម្លៀសពីទីក្រុងរយៈពេល បីថៃ្ងឱ្យអស់។ ក្រោយឆ្នំា១៩៧៥ ឈើន ត្រូវអង្គការបញ្ជូនទៅ ខេត្ដ មណ្គលគីរី នៅក្នុងកងពល៩២០ ប្រធានកងពលឈ្មោះ ឈិន ឈ្មោះ សយ។ កាលនោះចេញពី ភ្នំពេញ ជិះយន្ដហោះចុះ ត្រឹមខេត្ដក្រចេះ ចេញពីខេត្ដក្រចេះនាំគ្នាដើរមនុស្សរាប់រយ នាកទំរាំដល់ខេត្ដ មណ្គលគីរី ប្រើរយៈពេល១៥ថៃ្ង សុទ្ធតែពៃ្រ ឈើធំៗពិបាកធ្វើដំណើរខ្លាំងណាស់។ ពេលទៅដល់ ព្រំដែនមានយោធាមួយចំនួនមានជំងឺគ្រុនចាញ់ស្លាប់ជាបន្ដបន្ទាប់ទៀត។ កាលនោះយើងការពារព្រំដែនដំបូងមិនមានបពា្ហាជាមួយប្រទេសជិតខាងទេ តែយើងពិបាកក្នុងការរស់នៅ។ នៅឆ្នាំ១៩៧៧ ប្រធាន កងពលឈ្មោះ ឈិន ឈ្មោះ សយ អង្គការចាប់ខ្លួនយកទៅបាត់ បានឃើញប្រធានកងពលថ្មីមកពីភូមិ ភាគនិរតីឈ្មោះ តាសាន។ នៅក្នុងឆ្នាំ១៩៧៧ ហ្នឹងដែលស្រាប់តែមានផែនការវាយជាប្រទេស វៀតណាម នៅតាមបណេ្ដាយព្រំដែនបាញ់គ្នា យកងាប់រស់តែ ម្ដងគ្មានផ្សះផ្សារគ្មានការចរចារណាមួយទេ តែខាងកម្លាំងខែ្មរ ក្រហមហាក់បីដូចជាចុះខ្សោយមិនខ្លាំងដូចកាលសង្គ្រាម៥ឆ្នាំវាយជាមួយទាហាន លន់ នល់ ទេ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាម វៀតណាម រត់ចូលពៃ្របន្ដទៀតរហូតមកដល់លើភ្នំដង រែក ស្រុកអន្លង់វែង ធ្វើជាយោធាខែ្មរក្រហមបន្ដទៀត ចូល សមរភូមិវាយជាមួយទាហានយួននិងទាហា នរដ្ឋាភិបាល ដែលមានប្រធានកងពលឈ្មោះ យឹម ពឹម យឹម ផាន់ ណា ប្រធានកងពលមានច្រើន ណាស់ សុទ្ធតែនៅក្រោមបញ្ជា របស់តាម៉ុក ទាំងអស់។ នៅឆ្នាំ១៩៩៣ កម្លាំងចលនា ខែ្មរក្រហមមិន ព្រមចូលរួមបោះឆ្នោត ដែលរៀប ចំដោយឪអ៊ុនតាក់ឱទេ។ ក្រោយបោះឆ្នោតនៅមានសង្គ្រាមនិងខាង កម្លាំងចលនាខែ្មរក្រហមកំពង់តែមានទំនាស់ផៃ្ទក្នុង រហូត ឈានដល់បាញ់សម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដូច ជាលោកសុន សេន និងក្រុមគ្រួសារ។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងចលនាខែ្មរក្រហម បានធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិមាន សុខសន្ដិភាព។
|
|
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”