Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0118
Name :
ឈ្មោះ :
គឹម សន
Last Name :
នាមត្រកូល :
Kim San
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាជនពិការ ខេត្ដសៀមរាប។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វ័យ«១០៦» ខេត្ដសៀមរាប។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សុទ្ធ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១១៨២០១២០៤១៨,ភូមិកោះថ្មី ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គឹម សន ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
គឹម សន ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ សន មានប្រពន្ធឈ្មោះ អ៊ំ មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សន មានឪពុកឈ្មោះ ហួត ម្ដាយឈ្មោះ យ៉ង។ សន មានបងប្អូនចំនួន៣នាក់ មានស្រុក កំណើតនៅភូមិខ្លាឃ្មុំ ឃុំធ្លកលើ ស្រុកជីក្រែង ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែកពី សំណាក់ទាហានលន់ នល់ ធ្វើឱ្យប្រជាជនកេ្ដៅក្រហាយសេ្ទីរទូទាំង ប្រទេស។ នៅឆ្នាំ១៩៧០ សន បាន ស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម។ មុនដំបូងអង្គការបញ្ជូនឱ្យទៅធ្វើការងារ នៅមន្ទីរស្រុក ធ្វើជា និរសាឱ្យឈ្មោះ សុទ្ធ រត់សំបុត្រទៅឱ្យខាង ឃុំឬយកទៅឱ្យកងទ័ពនៅសមរភូមិជួនណាជិះកង់ ជួនណាជិះ សេះ កាត់ពៃ្រក៏មានដែរ។ នៅឆ្នាំ១៩៧១ សន បានចូលធ្វើជា យោធាខែ្មរក្រហមតែម្ដង ឡើងទៅ សមរភូមិមុខវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ សន បានឡើងធ្វើជាប្រធាន កងតូចដឹក នាំកម្លាំងយោធាចំនួន៣០នាក់ វាយជាមួយទាហាន រហូតដល់ខេត្ដកំពង់ធំ។ នៅឆ្នាំ១៩៧៤ សន បាន ឡើងឋានៈជា ប្រធានវរសេនាធំ ដឹកនាំកម្លាំងយោធាចូលសមរភូមិវាយសំដៅ ចូលទីក្រុងភ្នំពេញ។ នៅ ឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរក្រហម ជាច្រើនកងពលកាន់តែជិតដល់ទីក្រុងភ្នំពេញ ចដនៃ្យអាក្រក់ សន ត្រូវរបួសចំជើង អង្គការបញ្ជូនមកដេកសម្រាកនៅមន្ទីរពេទ្យ ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច សន នៅអង្គភាពជនពិការទាំងប្រុសស្រីមាន គ្នារហូតដល់ជិត៣ ០០នាក់។ នៅឆ្នាំ១៩៧៨ អង្គការបានរៀប ការប្រពន្ធឱ្យឈ្មោះ ហឿន ជានារីពេទ្យ កាលនោះមាន ចំនួន៤០គូរ។ មណ្គលពិការជំនាន់ខែ្មរក្រហម ក៏មិនឱ្យនៅទំនេះដែរ អង្គការ ចាត់តាំងឱ្យចុះធ្វើស្រែ ចម្ការដូចជាប្រជាជនដែរ។ នៅឆ្នាំ១៩៧៨ ពេលរៀនការហើយ សន ត្រូវបានអង្គការចាត់តាំងឱ្យនាំ ប្រពន្ធមក រស់នៅស្រុកកំណើតវិញ រស់នៅតាមសហករណ៍ដូចជាប្រជាជន ដែរ បានជួបជុំឪពុកម្ដាយ បងប្អូន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលក៏មិនបានរត់ទៅណាដែរ រស់នៅជាមួយ ប្រពន្ធ កូនចំនួន៣នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ នៅក្នុង ឆ្នាំ១៩៧៩ យើងមានស្រាផឹងបន្ដិចបន្ដួចហើយ មានជមេ្លាះជា មួយប្អូនថៃ្លបន្ដិចបន្ដួចក៏នាំប្រពន្ធចូលពៃ្រសំដៅមកតំបន់ខែ្មរក្រហម តែប្រពន្ធមិនព្រមមក តាមក៏សមេ្រចចិត្ដបែកគ្នាតែម្ដងទៅ។ សន ជាជនពិការមែន តែអាចដើរបានក៏បានចេញពីស្រុក កំណើតចូល ពៃ្រមកធ្វើជាយោធាខែ្មរក្រហមនៅក្នុងកងពល៩៨០ ប្រធានកង ពលឈ្មោះ យឹម ពឹម។ សន ត្រូវបានបញ្ជាការកងទ័ពបញ្ជូន ទៅសមរភូមិមុខវាយជាមួយទាហានយួននិងទាហានរដ្ឋាភិបាលរហូត បានឡើងជាប្រធានវរសេនាធំ។ សង្គ្រាមក្រោយឆ្នាំ១៩៧៩ ធ្វើឱ្យប្រជាជនខែ្មរកូនខែ្មរស្លាប់ជាបន្ដ ទៀតរហូតដល់ឆ្នាំ១៩៩០ ទើបសង្គ្រាមបានចុះថយបន្ដិច ព្រោះមានការចរចារឈប់បាញ់គ្នា និងរៀប ចំឱ្យមានការបោះឆ្នោត ក្រោមការត្រួតពិនិត្យរបស់អង្គ ការសហប្រជាជាតិ។ នៅក្នុងឆ្នាំ១៩៩០ តាម៉ុក បានប្រមូល កម្លាំងយោធាចុះធ្វើការងារនៅតាមបណ្ដាយខេត្ដមួយចំនួនឱ្យមកជួបជុំគ្នានៅភ្នំដង រែកវិញ ហើយតាម៉ុក បានធ្វើផ្លូវចុះ មកក្រោម ដើម្បីឱ្យប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការ។ នៅ ឆ្នាំ១៩៩៧ នៅតំបន់ខែ្មរក្រហម មានទំនាស់ផៃ្ទក្នុងរហូតឈាន ដល់បាញ់សម្លាប់គ្រួសារលោកសុន សេន ហើយតាម៉ុក បានតាមចាប់លោកប៉ុល ពត មកកាត់ទោស។ នៅឆ្នាំ១៩៩៨៩៩ ទើប កម្លាំងចលនាខែ្មរក្រហមធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា