Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0119
Name :
ឈ្មោះ :
សំ អឿន
Last Name :
នាមត្រកូល :
Sam Oeun
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១ រតនគិរី។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨» ខេត្ដរតនគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
តាសារឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១១៩២០១២០៤១៩,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សំ អឿន ភេទស្រី អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សំ អឿន ភេទស្រី អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ អឿន មានប្ដីឈ្មោះ ណាក់ មានកូន២នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់អភិវឌ្ឍន៍ ឃុំអន្លងវែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អឿន មានឪពុកឈ្មោះ សំ រិន ម្ដាយ ឈ្មោះ សុទ្ធ មានបងប្អូន១២ នាក់ស្លាប់៨នាក់មានស្រុក កំណើតនៅ ភូមិត្រពាំងតាមោគ ឃុំពេជ្រសា ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ អឿន រៀនសូត្រ ត្រឹមថ្នាក់ទី១០ ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ អឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះអាយុជាង១០ឆ្នាំ ចូលបដិវត្ដដំបូងរៀនផ្នែកនយោបាយ នៅមន្ទីរតំបន់១៣ភូមិភាគនិរតី។ នៅឆ្នាំ១៩៧៥ ចូលមកដល់ ភ្នំពេញបានចំនួន១០ថៃ្ង អង្គការចាត់តាំងឱ្យមកខេត្ដរតនគីរី។ អឿន មិនរស់នៅក្នុងទីរួមខេត្ដ ទេ អង្គការចាត់តាំងឱ្យទៅតាមភូមិ ឃុំដឹកនាំប្រជាជនជនជាតិភាគតិច ភ្នង គួយ សេ្ទÃៈង នៅពៃ្រភ្នំ ទៅ ប្រាប់ពួកគាត់ឱ្យចេះធ្វើស្រែនិងចេះសេ្លÃៈកពាក់និងឱ្យចូល សហករណ៍ហូបបាយរួម។ អឿន ជាយោធា នៅក្នុងកងពល ៨០១ប្រធានកងពលឈ្មោះ តាសាន ជាកងពលការពារព្រំដែន កម្ពុជាវៀតណាមនិង កម្ពុជាឡាវ។ នៅឆ្នាំ១៩៧៧កម្លាំងយោធា ការពារព្រំដែន បានផ្ទុះសង្គ្រាមជាមួយប្រទេសវៀត ណាម។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាមក៏នាំគ្នារត់ចូលពៃ្រ បន្ដទៀត មិនហ៊ានរត់ត្រឡប់ទៅ ស្រុកកំណើតវិញទេ ណាមួយមិនស្គាល់ផ្លូវទៅស្រុកកំណើត ណាមួយខ្លាចវៀត ណាមសម្លាប់ចោល។ កាលនោះទាំងកម្មាភិ បាលខែ្មរក្រហមទាំង ប្រជាជនមួយចំនួននាំគ្នារត់ទៅជាយដែនថៃ។ អឿន រត់មក ឡើងភ្នំដងរែក កាលនោះគ្មានផ្លូវទេ ឡើងតោងវ័ល្ល និងដើមឈើ តាមថ្នាក់ៗរហូតបានដល់លើភ្នំទាំង ប្រុសទាំងស្រីទាំង កេ្មងៗ ចេះតែនាំគ្នាតោងឡើង។ កាលនោះថ្នាក់ដឹកនាំខែ្មរក្រហម ធំៗនាំគ្នាបំផុសថា បើយើងមិនធ្វើសង្គ្រាម តស៊ូទេ ប្រទេសយើងពិតជា ប្រទេសវៀតណាមគ្រប់គ្រងយកទឹកដី អស់ហើយ ម្នាក់ៗមិនចង់ឱ្យបាត់បង់ ទឹកដីទេ នារីក៏ចូលកង ទ័ពដឹកជញ្ជូន ប្រុសៗនាំគ្នាទៅច្បាំងសមរភូមិមុខ។ នៅឆ្នាំ១៩៨៦ អឿន បានរៀនការអង្គការលែងឱ្យទៅសមរភូមិ មុខដឹកជញ្ជូនស្បៀងទៀត ចំណែកប្ដី នៅតែចូលសមរភូមិមុខ ដដែល។ តែកាលនោះរឿងស្បៀងអាហារមិនខ្វះខាតទេ តែទាហានគ្មាន ប្រាប់ខែបើកឱ្យទេ។ ក្រោយមកតាម៉ុក បានឈូសភ្នំធ្វើផ្លូវចុះមកក្រោយនាំប្រជាជនមករស់នៅតាម ជើងភ្នំនិងកនែ្លងម្ដុំសាលាស្រុកអន្លង់វែងសព្វថៃ្ង។ បន្ទាប់មកទាហានរដ្ឋាភិបាលបានវ៉ៃចូលដល់ស្រុក អន្លង់វែងម្ដងទៀតប្រជាជននាំគ្នារត់ឡើងភ្នំ ខ្លះទៅជំរំអូរត្រាវលំបាកវេទនាខ្លាំងណាស់។ នៅឆ្នាំ១៩ ៩៨៩៩ ខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបស្រុកអន្លង់វែងសព្វថៃ្ងមាន មនុស្សរស់នៅច្រើន មានផ្លូវស្អាត មានសាលារៀន មានមន្ទីរពេទ្យ មានវត្ដអារាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា