Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0120
Name :
ឈ្មោះ :
ងិន ខន
Last Name :
នាមត្រកូល :
Ngin Khan
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងចល័តតំបន់ ខេត្ដសៀមរាប។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត«១០៦» ខេត្ដសៀមរាប។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កងចល័ត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១២០២០១២០៤១៩,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ងិន ខន ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ងិន ខន ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ខន មានប្ដីឈ្មោះ សុន មានកូនចំនួន៤នាក់ស្រី២ ប្រុស២ សព្វថៃ្ងប្រកបមុខរបររធ្វើស្រែចម្ការ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ ខន មានឪពុកឈ្មោះ សួន ម្ដាយឈ្មោះ វ៉ាន់។ ខន មានបងប្អូនបង្កើតចំនួន៩នាក់ មានស្រុកកំណើតនៅភូមិត្របែក ឃុំត្របែក ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ខន ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់ដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ណាមួយគ្មានលោកគ្រូអ្នកគ្រូមកបង្រៀនទេ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យចូលខាងសិល្បៈរាំចេ្រÃៈងបទបដិវត្ដនៅសាលាស្រុកជី ក្រែងនិងចុះសមែ្ដងនៅតាមវត្ដនៅពេល អង្គការមានមិនេ្ទញម្ដងក្នុងន័យអប់រំឱ្យយុវជនយុវនារី មានការ ឈឺចាប់ហើយហ៊ានលះបង់ចូលធ្វើជាយោធាខែ្មរក្រហមចូលសមរភូមិវាយជាមួយទាហានលន់ នល់ទោះ បីឪពុកម្ដាយ ឃាត់ក៏មិនស្ដាប់ដែរ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហម ឡើងកាន់អំណាច ខន ត្រូវ អង្គការរំសាយពីក្រុមសិល្បៈឱ្យមក ធ្វើការងារជាកងចល័តនៅក្នុងតំបន់ខេត្ដសៀមរាបតែម្ដង។ ក្រោយ ពីសង្គ្រាមឆ្នាំ១៩៧៥ អង្គការបានឱ្យកម្លាំងយុវជនយុវនារី ទាំងអស់ចុះធ្វើស្រែលើកទំនប់ ជីកប្រឡាយ បិទភ្លឺស្រែ ជាដើម។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលមកដល់កម្មាភិ បាលខែ្មរក្រហម រត់ចូលពៃ្រទៅ ភាគខាងលិចប្រទេស ពេលនោះ ខន បានរត់ត្រឡាប់មកស្រុក កំណើតវិញ រស់នៅជា មួយឪពុក ម្ដាយបងប្អូននៅស្រុកកំណើត វិញ។ នៅឆ្នាំ១៩៨០ ខន ចេះតែដើរផ្សងពេ្រងមកភាគខាង លិចប្រទេសសំដៅទៅព្រំដែនថៃ អស់របបពេលមួយអាទិត្យបាន ជួបជាមួយក្រុមចលនាខែ្មរក្រហមក៏ បានមកដល់លើភ្នំដងរែកជា តំបន់ខែ្មរក្រហមធ្វើការវាយប្រឆាំង និងវត្ដមានកងទ័ពយួននិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ ខន បានចូលជាយោធានៅក្នុងកងពល៩៨០ ប្រធានកងពលឈ្មោះ យឹម ពឹម តែនារីៗត្រូវអង្គការចាត់តាំង ឱ្យនៅក្រុមដឹកជញ្ជូន គ្រាប់យកទៅសមរភូមិមុខ។ នៅឆ្នាំ១៩៨៣ ខន បាន រៀបការហើយអង្គការឱ្យរស់នៅសមរភូមិក្រោយវិញ ជួយបិតចំរូងរីឯប្ដីចុះទៅសមរភូមិមុខដដែល។ នៅឆ្នាំ១៩៩០ បានមកជួបជុំគ្នាប្ដីវិញ រួមហើយតាម៉ុក ធ្វើផ្លូវចុះពីលើភ្នំនាំ ប្រជាជនមកបង្កើតភូមិឃុំ រស់នៅតាមជើងភ្នំវិញ ដើម្បីងាយស្រួលធ្វើស្រែចម្ការ។ ក្រោយមានការបោះឆ្នោតឆ្នាំ១៩ ៩៣ នៅ តំបន់អន្លង់វែង នៅមានសង្គ្រាមនៅឡើយ ហើយថ្នាក់ ដឹកនាំខែ្មរក្រហមចាប់ផេ្ដីមមានទំនាស់ផៃ្ទក្នុង។ នៅឆ្នាំ១៩៩៨៩៩ បានក្រុមចលនាខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយ រដ្ឋាភិបាល ទើបប្រជាជន រស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា