Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0123
OMI0123
ឈ្មោះ :
ឃី ធា
Last Name :
Khy Thea
First Name :
Lai
ឈ្មោះផ្សេង :
ឡៃ
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពពេទ្យ
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដឧត្ដរមានជ័យ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
តាម៉ុក ,តាទិត, យាយកេន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១២៣២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឃី ធា ហៅ ឡៃ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឃី ធា ហៅ ឡៃ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡៃ មានប្ដីឈ្មោះ ប្ដីឈ្មោះ ងីម មានកូនចំនួន៦ នាក់ស្រី២ប្រុស៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ ឡៃ មានឪពុកឈ្មោះ ចឿម ម្ដាយឈ្មោះ លឹម។ ឡៃ មានបងប្អូន៦ នាក់ស្រី៥ប្រុស១ មានស្រុកកំណើតនៅភូមិចំបក់ ឃុំពព្រិច ស្រុកគិរីវង្ស ខេត្ដតាកែវ។ ឡៃ បានរៀនសូត្រត្រឹមថ្នាក់ទី១២ ឪចាស់ឱឈប់រៀន ម៉ែឱ្យនៅផ្ទះជួយធ្វើស្រែចម្ការនិងជួយ ឃ្វាលគោ ទុកឱ្យកូនប្រុសរៀនសូត្របានច្រើន យើង ស្រីៗរៀន ចេះនាំតែសរសេរសំបុត្រសេ្នហាឥតប្រយោជន៍។ នៅឆ្នាំ១៩៧០ កើតប្រទេសជាតិកើតមាន សង្គ្រាម មានយន្ដហោះមកទម្លាក់ គ្រាប់បែក។ កាលនោះមានយុវជននៅក្នុងភូមិជាច្រើនស្ម័គ្រ ចិត្ដចូលធ្វើជាយោ ធាខែ្មរក្រហម ដើម្បីធ្វើសង្គ្រាមជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ ឡៃ ក៏បានស្ម័គ្រចិត្ដចូល បម្រើចល នាខែ្មរក្រហម មុនដំបូងអង្គការបញ្ជូនទៅស្រុកគិរីវង្ស ធ្វើពេទ្យ អ្នកចូលទៅជាមួយមានឈ្មោះ រឿន ឈ្មោះមុំ ឈ្មោះ វ៉ាន់។ ឡៃ នៅកនែ្លងស្លថ្នាំ កាលនោះថ្នាំលេបភាគច្រើនផ្សំពីឫសឈើផលិតដោយខ្លួនឯង មិនសូវជា មានអនាម័យទេ។ នៅក្នុងឆ្នាំ១៩៧៥ ប្រធានមន្ទីរពេទ្យស្រុកគិរីវង្សឈ្មោះយាយកេន ប្រពន្ធតាទិត ជាគណៈ ស្រុក ប្រជាជនភាគច្រើន មានជំងឺហើម ដោយសារអត់មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ តាម៉ុក ឱ្យស្រីៗគ្រប់ឃុំឱ្យមកខេត្ដតាកែវ មានចំនួននារីពេទ្យ១៣០នាក់ ពេលនោះតាម៉ុក ពីណាតូចៗពេកមិនបាច់ទៅទេ ឱ្យទៅធ្វើការ ងារនៅស្រែអំបិលវិញ។ ពេលនោះមានឈ្មោះ សៀន ប្រាប់ថា កុំទៅស្រែអំបិលកេ្ដៅណាស់ រត់ ពួនព្រឹមឡើង ឡើងឡានទៅ ខេត្ដឧត្ដរមានជ័យ ភូមិភាគពាយ័ព្យ។ ឡៃ មកដល់ខេត្ដឧត្ដរមានជ័យ នៅធ្វើពេទ្យ ដដែល ឃើញប្រជាជនមានជំងឺគ្រុនចាញ់ច្រើនណាស់ ខ្លះក៏មើលមិនជាក៏ស្លាប់ទៅ។ នៅឆ្នាំ១៩៧៩ ចាញ់ សង្គ្រាមវៀតណាម ឡៃ រត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហម ជាច្រើនផេ្សងទៀតទៅដល់ទឹកដីថៃ និងរស់ នៅជំរំ។ នៅឆ្នាំ១៩ ៨០ បានមករស់នៅលើភ្នំដងរែក ជាមួយតាម៉ុកវិញ រួចហើយ បានស្ម័គ្រចិត្ដធ្វើជាកងនារី ដឹកជញ្ជូននៅក្នុងកងពល៩៨០ ប្រធានកងពលឈ្មោះ យឹម ពឹម ចុះធ្វើការវាយប្រយុទ្ធជាមួយ ទាហានយួននិង ទាហានរដ្ឋាភិបាលនៅខាងខេត្ដសៀមរាប ស្រុកក្រឡាញ់។ នៅឆ្នាំ១៩៩០ សង្គ្រាមបានស្ងប់ស្ងាត់ទៅ វិញបន្ដិច ព្រោះមានការចរចារឈប់បាញ់គ្នាមួយរយៈ ពេលនោះតាម៉ុក បានដឹកនាំប្រជាជនចុះពីលើភ្នំដងរែកឱ្យមករស់ នៅខាងក្រោមវិញ ព្រោះមានដីជាច្រើនសម្រាប់ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៣ មានការរៀបចំបោះឆ្នោត ដោយអង្គការ សហប្រជាជាតិ តែខាងចលនាខែ្មរក្រហមមិនព្រមចូលរួម ធ្វើឱ្យសង្គ្រាមមិនបានចប់។ នៅឆ្នាំ១៩ ៩៨៩៩ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា