Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0124
OMI0124
Name :
ឈ្មោះ :
គួន គីម
Last Name :
នាមត្រកូល :
Kuon Kim
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៣៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
មណ្គលកុមារ
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដតាកែវ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កុមារ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១២៤២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គួន គីម ភេទស្រី អាយុ៣៥ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
គួន គីម ភេទស្រី អាយុ៣៥ឆ្នាំ ក្រៅប្រវត្ដិរូប។ គីម មានប្ដីឈ្មោះ ឈួន ឈុន អាយុ៤៣ឆ្នាំ មានកូន៣នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លងវែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គីម មានឪពុកឈ្មោះ ឡុង វ៉ុន ម្ដាយឈ្មោះ តុប សេម មានបងប្អូន៥មាន ស្រុកកំណើតនៅភូមិព្រែកក្ដី ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ គីម នៅក្នុងជំនាន់បីឆ្នាំ ជាកូន កេ្មងមានអាយុប្រហែលជាពីរឆ្នាំ។ នៅឆ្នាំ១៩៧៩ រត់មក ព្រំដែនថៃ ជាមួយឪពុកម្ដាយរស់នៅក្នុង ពៃ្រ រស់នៅក្នុងជំរំអូរ ត្រាវ។ នៅឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩០ ចុះពីលើភ្នំមករៀននៅ សាលាបឋម សិក្សាអន្លង់វែងបានត្រឹមថ្នាក់ទី៥ឪថ្មីឱ។ គីម ឈប់រៀននៅឆ្នាំ១៩៩៥ ហើយបានរៀបការជាមួយ កងការ ពារតាម៉ុក។ ទីកនែ្លងរៀបការនៅពើយ តារួន ផ្ទះកណ្ដាលលើភ្នំ មានកម្មាភិបាលមួយចំនួនបាន ចូលរួមដែរ។ ថ្វីត្បិតតែប្ដី គីម ជាកងការពារតាម៉ុក ក៏ដោយពេលរៀបការហើយ តាម៉ុក មិនបាន ចែកទ្រព្យសម្បត្ដិឬលុយកាក់អីទេ គឺមានតែរកស៊ីខ្លួនឯងខ្លះៗនិង មួយចំនួនទៀត តាម៉ុក ចែករបបឱ្យ ដូចៗគ្នាមិនថា កងការពារ ផ្ទាល់ឬមួយយោធាធម្មតាទេ។ គីម នៅកេ្មងពេលសង្គ្រាម កើតឡើង ជា មួយទាហានវៀតណាមនិងទាហានរដ្ឋាភិបាល ដឹងតែពីរត់ទៅនេះទៅនោះតាមឪពុកម្ដាយ។ តែបាន ដឹងថា សម័យសង្គ្រាមជួបការលំបាកណាស់។ គីម ពេលរៀបការ ហើយនៅសមរភូមិក្រោយជួយបិត ចំរូងឫស្សីមួយថៃ្ងឱ្យបាន ២០០ក្នុងមួយនាក់។ គីម ដឹងថា ក្រោយមកកម្មាភិបាលជាន់ ខ្ពស់មួយចំនួន ដូច ជាតាប៉ុល ពត តាសុន សេន តាម៉ុក មិនសូវ ត្រូវគ្នាទេ មាននយោបាយផេ្សងគ្នា រហូតដល់ មានការសម្លាប់ គ្រួសារលោកសុន សេន រួមទាំងអស់ទាំងកូនទាំងចៅ។ ក្រោយមកតាម៉ុក យល់ថា លែងទុកចិត្ដតាប៉ុល ពត ក៏មានគំនិត នាំកងទ័ពដែលសេ្មាះជាមួយគាត់បានធ្វើការវ៉ៃលុកឡើងដល់លើភ្នំ ចាប់បាន តាប៉ុល ពត តានួន ជា តាខៀវ សំផន ប្រធានកង ពលឈ្មោះ តាសារឿន តាសាន និងបក្ខពួកមួយចំនួនទៀត។ តាម៉ុក បានកាត់ទោសតាប៉ុល ពត នៅលើភ្នំ តែមិនបានសម្លាប់ទេ ដោយឡែកប្រធានកងពលឈ្មោះ តាសារឿន តាសាន និងអ្នកមួយចំនួនទៀតដឹងថា យកទៅសម្លាប់ តែមិនបានឃើញ ផ្ទាល់ភ្នែកទេ បានដឹងតាមការខ្សឹបខេ្សÃៈវតៗគ្នា។ គីម និយាយថា តាប៉ុល ពត ទៅណាមកណាមិនដែលចេញមុខឱ្យប្រជាជន ឃើញច្បាស់ទេ ក្រោយមកតាប៉ុល ពត បានលាបថ្នាំសក់ ពណ៌ខ្មៅបានតែបីថៃ្ងក៏ស្លាប់។ នៅឆ្នាំ១៩៩៧ កំលាំង ខែ្មរក្រហមកាន់តែមានការបែក បាក់គ្នាខ្លាំង ឡើងៗរហូតដល់មាន ការចរចារជាមួយរដ្ឋាភិបាលត្រូវគ្នា ទើបបានប្រជាជនរស់នៅ បានសុខសប្បាយ ដល់សព្វថៃ្ងនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា