PROMOTING ACCOUNTABILITY
Chhouk Yorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0125
OMI0125
|
|
ឈ្មោះ :
|
ឈូក យ៉ន
|
|
Last Name :
|
Chhouk Yorn
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១
|
|
តំបន់ DK 75-79 :
|
ភូមិភាគឥសាន«១០៨» ខេត្ដរតនគិរី។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
តាសារឿន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១២៥២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈូក យ៉ន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឈូក យ៉ន ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ យ៉ន មានប្ដីឈ្មោះ មុន មានកូនចំនួន៣នាក់ សព្វថៃ្ង ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ យ៉ន មានឪពុកឈ្មោះ យ៉េន ម្ដាយឈ្មោះ ស៊ន។ យ៉ន មានបងប្អូនចំនួន៨នាក់ស្រី២ប្រុស៦ មានស្រុកកំណើត នៅ ភូមិជីទង ឃុំអង្គខ្នុរ ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ យ៉ន ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាវត្ដកកោះ បានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការនិងជួយឃ្វាល គោ។ នៅឆ្នាំ១៩៩៧០ កើតមាន រដ្ឋប្រហារ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧២ យ៉ន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម ពេលនោះអង្គការបញ្ជូនទៅធ្វើជាយោធា តំបន់១៣ ភូមិភាគនិរតី។ កាលនោះមាននារីច្រើនណាស់ ពេលនោះ យ៉ន ចង់ទៅធ្វើជានារីកាត់ដេរ តែបងជីដូនមួយថា ឯងកុំចូល អង្គុយយូរកើតឫសដូងបាត ដល់ចង់ធ្វើជាពេទ្យ គាត់ថា ឯងកុំធ្វើពេលលាងរបួសនាំតែគេឈឺធាក់យើងទេ ដល់ចឹង ទៅកម្មយើងចូលធ្វើជាយោធាវិញ ចូលសមរ ភូមិវាយជាមួយ ទាហានលន់ នល់ សេ្ទីរស្លាប់សេ្ទីររស់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនមកភ្នំពេញ។ នៅខែ១២ឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅខេត្ដរតនគិរី ដើម្បីការពារព្រំដែន នៅក្នុង កងពល៨០១ ប្រធានកងពលឈ្មោះ តាសារឿន០៥។ កាលនោះទាំងយុទ្ធនារីទាំងយុទ្ធជនមានគ្នារាប់ រយនាក់ មកដល់ព្រំដែន រស់នៅក្នុងពៃ្រដើមឈើធំៗមានសត្វខ្លា ដំរីកាចសាហាវណាស់ ហើយមានយោធាមួយចំនួនធំ មានជំងឺគ្រុនចាញ់ស្លាប់ជាបន្ដបន្ទាប់ យ៉ន ក៏មានជំងឺគ្រុនចាញ់ដែល តែសណាងបានជាវិញ។ នៅឆ្នាំ១៩៧៧ ៧៨ អង្គការ បានបង្ខំឱ្យយុវជនយុវនារីរៀនការម្ដង២០ទៅ៣០គូរ ខ្លះការហើយបានតែបីថៃ្ងអង្គការចាប់ប្ដីយក ទៅបាត់។ កាលនោះដូចជាច្របូកច្របល់ខ្លាំង ណាមួយធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាមទៀត យ៉ន ក៏បានរៀបការប្ដីដែរ ប្ដីទៅសមរ ភូមិមុខវាយជាមួយទាហានយួន។ នៅឆ្នាំ១៩៧៩ ចាញ់ សង្គ្រាមវៀតណាម ក៏នាំគ្នារត់ចូលពៃ្របន្ដទៀត បែកប្ដីប្រពន្ធមិនដឹងជាទៅណាខ្លះ យ៉ន បានរត់ជាមួយយោធាជា ច្រើនផេ្សងទៀត បានទៅដល់ព្រំដែនថៃ និងបានចូលទៅរស់ជំរំ កាលនោះមានអង្គការជាច្រើនចុះមកជួយអ្នកខ្លះបានទៅប្រទេស អូស្រ្ដាលី ខ្លះទៅដល់អាមេរិច ទៅបារាំងជាដើម។ យ៉ន មិនសមេ្រចចិត្ដចេញទៅក្រៅប្រទេស ព្រោះបែកប្ដី ចាំជួបប្ដីសិន បានពេលជួបប្ដីនៅឆ្នាំ១៩៨០ ដូចជាហួសពេលហើយ។ យ៉ន និងប្ដីបានមកនៅជំរំ៨០០ ក្រោយមកបានមករស់នៅលើ ភ្នំដងរែក ជាមួយក្រុមតាម៉ុក ធ្វើសង្គ្រាមប្រឆាំងជាមួយទាហាន យួននិងទាហាន រដ្ឋាភិបាលភ្នំពេញ។ យ៉ន និងប្ដី នៅក្នុង កងពល៩៨០ ប្រធានកងពលឈ្មោះ យឹម ពឹម ប្ដីទៅសមរភូមិមុខ ប្រពន្ធនៅសមរភូមិក្រោយជួបបិទចំរូង។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំនាំប្រជាជនឱ្យមករស់នៅ ខាងក្រោមវិញ ងាយស្រួលធ្វើស្រែចម្ការ ព្រោះពេលនោះប្រទេសចិនលែងផ្ដល់ ជំនួយឱ្យក្រុមចលនាខែ្មរក្រហម ទៅហើយ។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ តែក្រុមចលនាខែ្មរក្រហម មិនព្រមចូលរួមធ្វើឱ្យសង្គ្រាមកើត មានរហូតដល់ឆ្នាំ១៩៩៨៩៩ ទើបប្រទេសជាតិមានសន្ដិភាព។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”