Document thumbnail
Personal Info
ID: OMI0129
Gender
m
ភេទ
ប្រុស
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០១២៩២០១២០៤២០,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដារា។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៤៥ឆ្នាំ។
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពកុមារ ស្រុកព្រះនេត្រព្រះ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កុមារ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគពាយ័ព្យ«៥៦០» ស្រុកព្រះនេត្រព្រះ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈួន ឈុន ភេទប្រុស អាយុ៤៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈុន មានប្រពន្ធឈ្មោះ គិម មានកូនចំនួន៣នាក់ប្រុស ២ស្រី១ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុន មានឪពុកឈ្មោះ ឈួន ម្ដាយឈ្មោះ ម៉ុល។ ឈុន មានបងប្អូន៤នាក់ មានស្រុក កំណើតនៅភូមិព្រែកក្ដី ឃុំក្បាលអូរ ស្រុកត្រាំកក់ ខេត្ដតាកែវ។ ឈុន ធំដឹងក្ដីល្មមចូលរៀនប្រទេសជាតិកើតមានសង្គ្រាម មានយន្ដ ហោះទម្លាក់គ្រាប់បែក កាលនោះនៅជាមួយឪពុកម្ដាយរត់ចូល ត្រង់សេជាដើម។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើង កាន់អំណាច ឈុន ត្រូវបានអង្គកាចាត់តាំងឱ្យធ្វើការងារនៅក្នុង អង្គភាពកុមារ មានអ្នកគ្រូដឹកនាំ កុមារតូចៗជាច្រើននាក់ ដើររើសអាចម៌គោសម្រាប់ទុកធ្វើជីដាក់ស្រែ នៅក្នុងភូមិភាគនិរតី តំបន់១៣ស្រុក ១០៥។ បន្ទាប់មកទៀង ឪពុកម្ដាយនិងក្រុម គ្រួសារបងប្អូន ត្រូវអង្គការជម្លៀសមកខាងភូមិភាគពាយ័ព្យ ស្រុកព្រះនេត្រព្រះ ជាមួយយាយចែម ដែលត្រូវជាបងប្អូនជីដូន មួយខាងម្ដាយ។ ឈុន នៅជាកុមារនៅឡើយ មានអាយុប្រហែល ជា១១ឆ្នាំ ប៉ុណេ្ណាះ រស់នៅជាមួយឪពុកម្ដាយនៅភ្នំលាភ ជាមួយយាយចែម។ នៅឆ្នាំ១៩ ៧៩ បានរត់ចូលពៃ្រជាមួយ យាយចែម និងឪពុកម្ដាយ តែសំណាងអាក្រក់ ឪពុកម្ដាយ ស្លាប់នៅក្នុងពៃ្រទាំងពីរ នាក់តែម្ដង ដោយសារកើតជំងឺក្រុន ចាញ់។ ឈុន នៅសល់បងប្អូន៤ នាក់រស់នៅជាកេ្មងកំព្រា ចេះតែធ្វើ ដំណើរជាមួយយាយចែម ទៅពៃ្រមាន់ ភ្នំឆ័ត្រ យាយចែម ក៏មានស្លាប់កូនដែរ។ នៅឆ្នាំ១៩៨១ បានមករស់ នៅច្រក១០០៣ ហើយបានជួបតាម៉ុក រស់នៅលើភ្នំដងរែក បន្ដសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម និង កម្លាំងរដ្ឋាភិបាល។ នៅឆ្នាំ១៩៨៥ ឈុន គ្រប់អាយុចូល បម្រើចលនាខែ្មរក្រហម តែមានសំណាងល្អ មិនបានចូលសម រភូមិវាយប្រយុទ្ធទេ បានក្លាយជាអ្នកបើកបររថយន្ដឱ្យតាម៉ុក និងមានពេលខ្លះដឹកសំភារៈយក ទៅសមរភូមិមុខ។ នៅឆ្នាំ១៩៨៧ ឈុន ត្រូវបានតាម៉ុក រៀបការប្រពន្ធឱ្យ ដោយមិនបានចាប់បង្ខំទេ និង មានពិធីជប់លៀងបន្ដិចបន្ដួច មានចាស់ទុំជាដើម។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនបានចូលរួម បោះឆ្នោតទេ ដូចនេះក្រោយបោះឆ្នោតមានសង្គ្រាមកើត ឡើងបន្ដទៀត។ នៅឆ្នាំ១៩៩៧ កម្លាំងចលនាខែ្មរ ក្រហម ភាគច្រើនថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាលោកប៉ុល ពត នួន ជា តាម៉ុក ខៀវ សំផន និងលោកសុន សេន លែងទុក្ខចិត្ដគ្នាហើយ រហូតដល់បាញ់ស្លាប់គ្រួសារលោកសុន សេន ដោយសង្ស័យថា លោកសុន សេន ជាផៃ្ទ ក្នុងរបស់លោកហ៊ុន សែន។ បន្ទាប់ពីមានការបាញ់សម្លាប់គ្រួសារលោកសុន សេន តាម៉ុក បានបញ្ជាយោធា ដែលនិយមចូលចិត្ដគាត់ឱ្យតាមចាប់លោកប៉ុល ពត មកកាត់ទោសនិងបានសម្លាប់ប្រធានកងពលឈ្មោះតាសា រឿង តាសាន និងក្រុមបក្ខពួកមួយចំនួនផេ្សងទៀត។ កម្លាំងចលនា ខែ្មរក្រហមកាន់តែបែកបាក់គ្នាមែនទែនរហូត ប្រធានកង ពលជាច្រើនលែងសូវស្ដាប់បញ្ជាតាម៉ុក ហើយលួចមកជួបខ្សែ រយៈខាងរដ្ឋាភិបាលដើម្បីបញ្ចប់ សង្គ្រាម។ នៅឆ្នាំ១៩៩៨៩៩ តាម៉ុក អស់ប្រជាប្រិយភាព ធ្វើឱ្យកម្លាំងចលនាខែ្មរក្រហមធ្វើ សមាហរណ៍ កម្មជាមួយរដ្ឋាភិបាល ភ្នំពេញ ធ្វើឱ្យប្រទេសជាតិ លែងមានសង្គ្រាម រីឯតាម៉ុក ត្រូវបានចាប់ខ្លួនយកមកដាក់គុក រហូតដល់ស្លាប់។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា