Document thumbnail
Personal Info
ID: OMI0130
Gender
m
ភេទ
ប្រុស
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០១៣០២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ុល សារ៉ាត់ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាការពារព្រំដែន ខែ្មរថៃ ភូមិភាគពាយ័ព្យ ស្រុកអូរស្មាច់។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធាឪប្រធានវរសេនាតូចឱ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគពាយ័ព្យ«៥៦០»
Superior
អ្នកដឹកនាំ
ឡុង។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ុល សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ប្រពន្ធឈ្មោះ លួន អៃ អាយុ៤៨ឆ្នាំ មាន កូន៤នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិថ្នល់បំបែក ឃុំអន្លងវែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សារ៉ាត មានឪពុកឈ្មោះ អ៊ុល ម្ដាយឈ្មោះ ប៉ុស មានបងប្អូន៥នាក់ស្លាប់៣ នាក់ មានស្រុកកំណើតនៅភូមិក្រែង ឃុំប្រឡាយ ស្រុកស្ទោង ខេត្ដកំពង់ធំ។ សារ៉ាត រៀនសូត្រ ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ ស្ម័គ្រចិត្ដចូលបដិវត្ដដោយសារបានស្ដាប់ការ ប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិនិងមានការឈឺចាប់ដោយសារយន្ដហោះរបស់អាមេរិចកាំងបានទម្លាក់គ្រាប់បែកទូទាំងប្រទេសកម្ពុជា ធ្វើឱ្យកម្លាំង យុវជនជាច្រើនស្ម័គ្រចិត្ដចូលបម្រើយោធាខែ្មរក្រហម ដើម្បីច្បាំងជាមួយ មួយទាហានលន់ នល់ ដែលជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ របបខែ្មរក្រហមបានឡើងកាន់អំណាច អង្គការបានបព្ជូានឱ្យទៅការពារព្រំដែនថៃ នៅក្នុងកងពល៤០១ ប្រធានកងពលឈ្មោះ ឡុង ប្រចាំ ការនៅអូរស្មាច់ ខេត្ដឧត្ដរមានជ័យ។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនមកខាង ព្រំដែនវៀតណាមវិញ ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ធ្វើឱ្យជីវិតមនុស្សស្លាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលខែ្មរក្រហមគ្នាឯងមិនមានការទុកចិត្ដគ្នាទៀត ដោយចោទខាងភូមិភាគបូព៌ាក្បត់ ដូច នេះប្រធានកងពលខាង ភូមិបូព៌ាត្រូវអង្គការតាមចាប់ខ្លួននិងប្រធានវរសេនាធំឈ្មោះ ឡុង ត្រូវចាប់ខ្លួន អស់ជាច្រើននាក់ទៀត។ ដូចនេះកំលាំងខែ្មរក្រហម ទំនាស់ផៃ្ទក្នុងខ្លួនឯងផងនិងសង្គ្រាមជាមួយប្រទេស វៀតណាមផង ដូចនេះមិនយូរប៉ុន្មាននៅឆ្នាំ១៩៧៩ ខាងខែ្មរក្រហមចាញ់សង្គ្រាម វៀតណាម។ នៅ ឆ្នាំ១៩៧៩ សារ៉ាត់ មិនបានរត់ទៅ ស្រុកកំណើតទេ ដោយសារតែខ្លួនជាយោធាខែ្មរក្រហមក៏បន្ដ ដំណើរចូលពៃ្ររហូតដល់ឆ្នាំ១៩៨១ បានឡើងដល់ភ្នំដងរែកនៅ ជាមួយតាម៉ុក។ សង្គ្រាមបានសម្លាប់ គ្នាទៀតខាងទាហានវៀត ណាមស្លាប់នៅស្រុកខែ្មរច្រើនណាស់ អាចដល់រាប់មុឺននាក់ ទាហានខែ្មរក៏ស្លាប់ ច្រើនដែរ។ សារ៉ាត នៅកងពល៩៨០ ប្រធានកងពលឈ្មោះ យឹម ពឹម មានមុខព្រួញវ៉ៃសំដៅ ខេត្ដសៀមរាប។ នៅពេលវៀតណាមដកចេញពីប្រទេសកម្ពុជា នៅសល់តែកងទ័ពខែ្មរក្រហមច្បាំង ជាមួយកងទ័ពខាងរដ្ឋាភិបាល កាលនោះសង្គ្រាមមិនសូវខ្លាំងខ្លាទេ ណាមួយប្រទេសចិនបាន ផ្ដាច់ជំនួយ ជាបណ្ដើរៗហើយ។ តាម៉ុក បានកាប់ឈើលក់ឱ្យប្រទេសថៃដើម្បីបានលុយមកទិញអាវុធ និងជួយ ស្បៀងអាហារប្រជាជនដែលរស់នៅជាមួយគាត់។ នៅឆ្នាំ១៩៩៣ ខែ្មរក្រហមមិនចូលបោះឆ្នោតទេ បន្ទាប់មកទៀត ខែ្មរក្រហម មានទំនាស់ផៃ្ទក្នុងរហូតឈានដល់សម្លាប់គ្នា។ នៅឆ្នាំ១៩៩៨ ខែ្មរក្រហម បានចូលសមាហរណ៍កម្មជាមួយ រដ្ឋាភិបាល ទើបប្រជាជននិងកងទ័ពខែ្មរក្រហមរស់នៅ តំបន់អន្លង់វែង មានសេចក្ដីសុខដល់សព្វថៃ្ងតែតាម៉ុក គាត់បានបន្សល់ទុកកនែ្លងមួយចំនួនដែលគាត់បានកសាងយើង ត្រូវតែរក្សាទុកដើម្បីកុំឱ្យបាត់ស្នាដរៃបស់តាម៉ុក។ សារ៉ាត មិនដឹងថា តាម៉ុក ជំនាន់បីឆ្នាំកាច សាហាវបែបណាទេ តែក្រោយឆ្នាំ១៩៧៩ គាត់ធ្វើល្អជាមួយប្រជាជននិងកងទ័ព ចុះផ្ទាល់ជាមួយ ប្រជាជននិងជួយកសាងបានមួយចំនួនដែរ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហម ចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា