Document thumbnail
Personal Info
ID: OMI0138
Gender
m
ភេទ
ប្រុស
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០១៣៨២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ទុយ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពកងពល៨០១
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគឥសាន«១០៦» ខេត្ដរតនគិរី។
Superior
អ្នកដឹកនាំ
សូរ សារឿន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ទុយ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ក្រៅប្រវត្ដិរូប។ ធឿន មានប្រពន្ធឈ្មោះ ផល មានកូនចំនួន៣នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកសេសាន ខេត្ដឧត្ដរមានជ័យ។ ធឿន មានឪពុកឈ្មោះ សន ម្ដាយឈ្មោះ សឿក មានស្រុកកំណើតនៅភូមិកំភុន ឃុំសេសាន ស្រុកសេសាន ខេត្ដស្ទឹងត្រែង។ ធឿន មិនបានចូលសាលារៀនសូត្រទេ ព្រោះធំពេញវ័យចូលរៀនទទួលប្រទេសជាតិកើត មានសង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មានក្រុមចលនាខែ្មរ ក្រហមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យ ចូលក្នុងភាពកុមារ ដើររើស អាចម៌គោនិងកាប់ទន្រ្ទានខែតយក ទៅធ្វើជីដាក់ស្រែ ជួនណាអង្គការចាត់តាំងឱ្យជួយលើក ទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៧ ធឿន ត្រូវបានអង្គការ ជ្រើសរើសឱ្យចូលធ្វើជាយោធាខែ្មរក្រហមនៅក្នុងកងពល៨០១ ខេត្ដ រតនគិរី ដើម្បីការពារព្រំដែនខែ្មរឡាវនិងខែ្មរវៀតណាម។ កាលនោះប្រធានកងពល៨០១ឈ្មោះតាសា រឿន០៥។ ធឿន នៅតូចទើបចេញពីអង្គភាពកុមារ ប្រធានកងពលមិនអនុញ្ញាតឱ្យ ទៅសមរភូមិមុខទេ នៅសម រភូមិក្រោយជួយដាំបាយរកម្ហូបនិង រែកបាយយកទៅឱ្យយោធានៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៧៧៨សង្គ្រាម បានចាប់កើតមានឡើងជាមួយប្រទេសវៀតណាម មិនយូរប៉ុន្មានក៏ចាញ់សង្គ្រាមវៀតណាមនៅឆ្នាំ១៩៧៩។ ធឿន និងយោធាខែ្មរក្រហមរាប់រយនាក់នាំគ្នារត់ចូលពៃ្របន្ដទៀត ខ្លះក៏ស្លាប់នៅក្នុងពៃ្រខ្លះក៏ចេះតែរត់ចុះរត់ ឡើងវងេ្វងក្នុងពៃ្រ កាលនោះពៃ្រឈើធំៗមើលថៃ្ងមិនឃើញទេ ហើយមានសត្វ សាហាវច្រើនទៀត។ នៅឆ្នាំ ១៩៨០ ធឿន បានរត់ទៅដល់ទឹក ដីរស់នៅជំរំ បន្ទាប់មកបានរត់មកដល់ទនេ្លល្ពៅបានជួប ប្រធានកងពលឈ្មោះ តាសារឿន០៥និងបានឃើញលោកសុន សេន ជាគណៈមេបញ្ជាការយោធា។ ធឿន បានស្ខ័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមបន្ដទៀត មករស់នៅជាមួយតាម៉ុក តាសារឿននិងបានឃើញកម្មាភិបាលជាន់ខ្ពស់ជាច្រើនរស់ នៅតំបន់អន្លង់វែង។ ធឿន មានសំណាង តាម៉ុក មិនបានបញ្ជូនទៅ សមរភូមិមុខទេ តាម៉ុក ឱ្យហាត់រៀនបើក បររថយន្ដពេលចេះ អង្គការប្រើឱ្យដឹកជញ្ជូនសំភារ ជួនណាដឹកពីប្រទេសថយៃកទៅឱ្យ យោធានៅសមរភូមិមុខ ដើម្បីវាយប្រឆាំងវត្ដមានកងទ័ពវៀត ណាមនិងកងទ័ពរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យមនុស្សស្លាប់ជាបន្ដបន្ទាប់។ កម្លាំង ចលនាខែ្មរក្រហមបានទទួលជំនួយពីប្រទេសចិន។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោត តែខាងកម្លាំងចលនាខែ្មរ ក្រហមមិនព្រមចូលរួម។ នៅឆ្នាំ១៩៩៧ កម្លាំងចលនាខែ្មរក្រហម មានទំនាស់ផៃ្ទក្នុងរហូតឈានដល់បាញ់ សម្លាប់គ្រួសារលោកសុន សេន ចោលទាំងអស់។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងចលនាខែ្មរ ក្រហមបានធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិ មានសុខសន្ដិភាព។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា