PROMOTING ACCOUNTABILITY
Suos Yong
| Personal Info | |||||
| ID: | OMI0132 | ||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០១៣២២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ សួស យ៉ុង ភេទស្រី អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល៨០១ រតនគិរី។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
ភូមិភាគឥសាន«១០៨» រតនគិរី។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
តាសារឿន
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សួស យ៉ុង ភេទស្រី អាយុ៥៨ឆ្នាំ កៅប្រវត្ដិរូប។ យ៉ុង មានប្ដី ឈ្មោះ ផេងឪជាជនពិកាជើងដោយសារ សង្គ្រាមឱ សព្វថៃ្ងមាន កូនចំនួន៣នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ យ៉ុង មានឪពុក ឈ្មោះ ខាត់ ម្ដាយឈ្មោះ យ៉ាត។ យ៉ុង មានបងប្អូន២នាក់ មានស្រុកកំណើតនៅភូមិពៃ្រម៉ិច ឃុំវាលពន់ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ យ៉ុង មិនបានរៀនសូត្រចេះដឹងទេ រៀនបានតែ២ឆ្នាំ ក៏ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន សង្គ្រាមរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានបាតុកម្មមានក្រុមចលនាចូលមកក្នុងភូមិ។ នៅក្នុង ឆ្នាំ១៩៧០ហ្នឹងដែរ យ៉ុង មានអាយុ១៦ឆ្នាំ ឪពុកម្ដាយ បានរៀបចំឱ្យមានប្ដី។ នៅឆ្នាំ១៩៧៤ ប្ដីយ៉ុង ឈ្មោះ ផេង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ចុះចោលប្រពន្ធកូន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ក៏មិនបានជួបប្ដីដែរ ព្រោះអង្គការបញ្ជូនគាត់ឱ្យទៅ ការពារព្រំដែនខាងរតនគិរី។ នៅក្នុងឆ្នាំ១៩៧៥ យ៉ុង ត្រូវអង្គការចាត់តាំងឱ្យធ្វើស្រែចម្ការលើកទំនប់ជីកប្រឡាយនៅក្នុងតំបន់៣៣ ភូមិភាគ បស្ចឹម។ នៅឆ្នាំ១៩៧៧ បានអង្គការ ប្រមូលគ្រួសារយុវជនឱ្យមកជួបជុំគ្រួសារវិញ មកដល់ខេត្ដរតនគិរី ប្ដី ជាយោធាការពារព្រំដែន ប្រពន្ធមានតួនាទីធ្វើការងារ ស្រែចម្ការនៅក្នុងអង្គភាពយោធា។ នៅឆ្នាំ១៩៧៩ ចាញ់ សង្គ្រាមវៀតណាមនាំគ្នារត់ចូលពៃ្រជាយោធារាប់រយនាក់ផេ្សងទៀត ខ្លះក៏ស្លាប់តាមផ្លូវ ខ្លះក៏រស់រត់មកដល់ទឹក ដីថៃ រស់នៅ ជំរំជាដើម។ នៅឆ្នាំ១៩៨១ យ៉ុង និងគ្រួសារ បានមកដល់ ច្រក១០០៣ ទនេ្លល្ពៅ រត់ចុះឡើង បានមកដល់ភ្នំដងរែក រស់នៅជាមួយក្រុមតាម៉ុក ជាគណៈមេបញ្ជាការយោធា។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាម ចាប់កើតឡើងសារជាថ្មី រវាង កម្លាំងចលនាខែ្មរក្រហម វាយប្រឆាំងនិងវត្ដមានកងទ័ពវៀត ណាមនៅស្រុកខែ្មរ រួមទាំងកម្លាំងកងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩០ សង្គ្រាមបានធូរស្រាលខ្លះ តាម៉ុក បានធ្វើផ្លូវចុះមកពីលើភ្នំ ដឹកនាំប្រជាជនឱ្យមករស់នៅតាម ជើងភ្នំនិងបានបង្កើតភូមិជាច្រើន ធើ្វផ្លូវធ្វើស្ពាន ធ្វើសាលារៀន មន្ទីរពេទ្យឱ្យ ប្រជាជនចេះរកស៊ីលក់ដូរធ្វើស្រែចម្ការ។ នៅ ឆ្នាំ១៩៩៣ មានអ៊ុនតាក់ មានការបោះឆ្នោត តែខាងកម្លាំង ចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត ធ្វើឱ្យសង្គ្រាមបន្ដកើត មានឡើងម្ដងទៀត ប្រជាជននាំគ្នារត់ឡើង លើភ្នំវិញ បន្ទាប់មក ទៀតបាននាំគ្នាចុះមកវិញ។ នៅឆ្នាំ១៩៩៨៩៩ បានកម្លាំង ចលនាខែ្មរក្រហមធ្វើសមាហ រណ៍កម្ម ប្រទេសជាតិលែង មានសង្គ្រាម យ៉ុង បាននាំគ្រួសាកូនចៅទៅលេងស្រុកកំណើត។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”