Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0133
OMI0133
ឈ្មោះ :
អៀន ជិញ
Last Name :
Ien Chenh
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកុមារ ឃុំខ្នារពោធិ ស្រុកសូត្រនិគម
តំបន់ DK 75-79 :
ស្វយ័ត«១០៦» ខេត្ដសៀមរាប
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កុមារ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១៣២២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ អៀន ជិញ ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
អៀន ជិញ ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្ដិរូប។ ជិញ មានប្ដីឈ្មោះ ជន មានកូនចំនួន២នាក់ សព្វថៃ្ង ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ជិញ មានឪពុកឈ្មោះ វឿន ម្ដាយឈ្មោះ រ៉ម។ ជិញ មានបងប្អូន៤នាក់ស្រី២ប្រុស២ មានស្រុកកំណើតនៅភូមិ សំរោង ឃុំខ្នារពោធិ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ជិញ ធំពេញវ័យចូលរៀនទទួលប្រទេសជាតិមាន សង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០។ ពេលនោះមានយន្ដហោះទម្លាក់ គ្រាប់បែក មួយថៃ្ងៗរវល់តែរត់ចូលត្រង់ សេជាមួយឪពុកម្ដាយ ណាមួយខាងទាហានលន់ នល់ បាញ់ផ្លោងជាមួយទាហានលោកលន់ នល់។ នៅឆ្នាំ១៩ ៧១ ជិញនិងគ្រួសារបានរត់មករស់នៅខាង រដ្ឋាភិបាលលោកលន់ នល់ នៅទីប្រជុំជនកំពង់ក្ដី ដោយសារឪពុក ជាគ្រូបង្រៀន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច បានត្រឡប់មករស់នៅស្រុកកំណើត វិញ។ ជិញ អង្គការចាត់តាំងឱ្យនៅក្នុងអង្គភាពកុមារលើកទំនប់ជីកប្រឡាយ ហូបបាយតាមសហករណ៍។ នៅ ឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលដល់ប្រទេសកម្ពុជា ជិញ បានត្រឡប់មករស់ នៅស្រុកកំណើតវិញ ប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៨៥ បានរៀបការជាមួយយោធាខែ្មរក្រហមដែល ចុះមកធ្វើការវាយ ប្រយុទ្ធជាមួយទាហានយួននិងទាហាន រដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨៨ បានចូលពៃ្រមកជាមួយ ប្ដីរហូតដល់ ជំរំអូរត្រាវ ជប់ម្លូ ហើយមករស់នៅលើភ្នំដងរែក ជាមួយតាម៉ុក ប្ដីចូលទៅសមរភូមិមុខប្រពន្ធនៅសមរភូមិ ក្រោយជួយបិទចំរូងតាមបញ្ជារបស់តាម៉ុក ព្រោះតាម៉ុក ជាមេ
បញ្ជាការធំត្រួតទៅលើកងពលទាំងអស់នៅតំបន់ អន្លង់វែង។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះមកពីលើភ្នំឱ្យប្រជាជនចុះមក រស់នៅខាងក្រោមវិញ ដើម្បី ងាយស្រួលប្រកបមុខរបរធ្វើស្រែ ចម្ការ។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោតរៀបចំដោយ ឪអ៊ុនតាក់ឱតែកម្លាំង ចលនាខែ្មរក្រហមនៅក្រោមបញ្ជាតាម៉ុក មិនព្រមចូលរួមបោះឆ្នោត។ នៅឆ្នាំ១៩៩៧ កម្លាំងចលនា ខែ្មរក្រហម នៅតំបន់អន្លង់វែង មានទំនាស់ផៃ្ទក្នុងហើយមានការ បាញ់សម្លាប់គ្រួសារលោកសុន សេន ទាំងពូជកូនមួយមិនទុក ផង។ ក្រោយពីសម្លាប់លោកសុន សេន តាម៉ុក បានចាប់ប្រធានកង ពលមួយចំនួននិងចាប់បានតាប៉ុល ពត មកកាន់ទោសនៅលើភ្នំ ហើយនាំប្រជាជនជាច្រើនមកប្រជុំដើម្បីកាត់ទោសប៉ុល ពត និងមានប្រជាជនឡើងមាន ចំណាប់អារម្មណ៍ចោទប៉ុល ពត ថា នៅក្នុងរបបលោកកាន់កាប់បានធ្វើបាបប្រជាជនសម្លាប់ប្រជាជន ពេល នោះក៏ឱ្យប្រជាជនស្រែកថាជ័យយោ!ជ័យយោ!កាត់ ទោសប៉ុល ពត។ បន្ទាប់មកទៀតក្រុមចលនាខែ្មរក្រហម កាន់តែបែកបាក់ផៃ្ទក្នុងមែនទែន រហូតមានមេកងពលមួយចំនួន ធំដឹកនាំប្រជាជនធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិ បាលដើម្បីបញ្ចប់ សង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា