PROMOTING ACCOUNTABILITY
Ao Savat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0135
OMI0135
|
|
ឈ្មោះ :
|
អោ សាវ៉ាត
|
|
Last Name :
|
Ao Savat
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១ រតនគិរី។
|
|
តំបន់ DK 75-79 :
|
ភូមិភាគឥសាន«១០៦» ខេត្ដរតនគិរី។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សូរ សារឿន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១៣៥២០១២០៤២១,ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អោ សាវ៉ាត ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
អោ សាវ៉ាត ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្ដិរូប។ សាវ៉ាត មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ និងមានតួនាទីសព្វ ថៃ្ងជាមន្រ្ដីកាន់ខាងហិរពាØវត្ថុស្រុកអន្លង់វែង រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ សាវ៉ាត មានបងប្អូន៨នាក់ មានស្រុកកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុកសូត្រ និគម ខេត្ដសៀមរាប។ សាវ៉ាត ធ្លាប់បានរៀនសូត្រ និងធ្លាប់បួសជាព្រះសង្ឃនៅវត្ដបន្ទាយស្រីជាច្រើនវស្សា រួចសឹកមកវិញនៅឆ្នាំ១៩៧០ ព្រោះប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ក៏មក នៅផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ ឃើញមានទាហានយួនយៀក កុងចូលមកដល់ហើយបាន ដឹងថា ទាហានយួនទាំងនោះមកជួយ ក្រុមចលនាខែ្មរក្រហម ដើម្បីវាយជាមួយទាហានយួនធីវគីដែល បានជួយ ខាងទាហានលោកលន់ នល់ ដែរ។ នៅក្នុងសម័យ សង្គ្រាម៥ឆ្នាំ មានយន្ដហោះមកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជា ជនជួបគ្រោះថ្នាក់និងខឹងនិងរបបលោកលន់ នល់។ នៅឆ្នាំ១៩៧២ សាវ៉ាត បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហម ដំបូង ធ្វើជាកងឈ្លបឃុំ ជួយបង្រៀនកូនកេ្មងឱ្យចេះអក្សរ។ នៅឆ្នាំ១៩៧៣ សាវ៉ាត់ បានចូលធ្វើ ជាយោធាតំបន់១៥ នៅក្នុងកងពលពិសេសលេខ១៤ ប្រធានកងពលឈ្មោះ សូរ សារឿន។ នៅឆ្នាំ១៩៧៤ សាវ៉ាត បានចូលសមរភូមិវាយជាមួយ ទាហានលន់ នល់ សំដៅទីក្រុងភ្នំពេញ មានជាច្រើនកងពល និងជាច្រើន ភូមិភាគ តែសំណាងអាក្រក់ពេលវាយចូលជិត ដល់ទីក្រុង ភ្នំពេញក៏ត្រូវរបួសដេកសម្រាកព្យាបាលនៅសមរភូមិ ក្រោយវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច សាវ៉ាត់ អង្គការបានហៅឱ្យចូលទៅទី ក្រុងភ្នំពេញ ពេលទៅដល់ពុំឃើញមានប្រជាជនទេ ឃើញតែយោធានិង កម្មករនៅក្នុងក្រសួងពាណិជ្ជកម្មជាដើម និងមានក្រសួងផេ្សងៗ ទៀត។ សាវ៉ាត នៅស្នាក់នៅម្ដុំសាលាសន្ធមុខ អង្គការ ចាត់តាំងឱ្យបង្រៀនអក្សរខែ្មរដល់ កូនកេ្មងដែលមានអាយុ ប្រហែលជា១០ទៅដល់១៣ឆ្នាំ មានចំនួនបីថ្នាក់សិស្ស ប្រហែលជា១០០នាក់ ហើយក៏ មិនបានដឹងថា ជាកេ្មង កំព្រាឪពុកម្ដាយឬជាកូនកម្មាភិបាលទេ ព្រោះមិនដែលបានឃើញ ឪពុកម្ដាយរបស់គេ។ នៅខែ៩ឆ្នាំ១៩៧៦ សាវ៉ាត ត្រូវបាន អង្គការចាត់តាំងឱ្យមកការពារព្រំដែនខាងខេត្ដរតនគិរី នៅម្ដុំកន្ទុយនាគ ដែលមានពៃ្រឈើច្រើននិងសត្វពៃ្រសម្បូរណាស់ មិនខ្វះហូបទេ តែយោធាភាគច្រើនបានស្លាប់ដោយសារជំងឺ គ្រុនចាញ់។ នៅឆ្នាំ១៩៧៨ បានដឹងថា កម្មាភិបាលជាន់ខ្ពស់ មួយចំនួនត្រូវអង្គការចាប់ខ្លួនចោទថា ក្បត់និងអង្គ ការ ពេល នោះមានការចាប់ខ្លួនយោធាផង ទាហានយួនវាយចូលមកផង ធ្វើឱ្យយោធាខែ្មរក្រហមលែងមានទឹក ចិត្ដ ក៏ចាញ់សង្គ្រាម វៀតណាមរត់ចូលពៃ្រតែម្ដង។ សាវ៉ាត និងមិត្ដរួម អាវុធនាំគ្នារត់ចូលពៃ្រចុះឡើងបានទៅ ដល់ទឹកដីថៃ រស់នៅក្នុងជំរំនិងទៅដល់ច្រក១០០៣ច្រក១០០២ ជំរំអូរត្រាវ បានឃើញកម្មាភិបាលខែ្មរក្រហម ជាច្រើនដូចជាលោកសុន សេន តាម៉ុក ប្រធានកងពលឈ្មោះ សូរ សារឿន តាសាន ជាដើម។ ក្រោយឆ្នាំ ១៩៧៩ សង្គ្រាមបានចាប់កើតមានឡើងប្រឆាំងនិង កងទ័ពយួនឈានពាននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ សាវ៉ាត បានឡើងជាប្រធានវរសេនាធំ នៅក្នុងកងពល៩៨០ ដែលមានប្រធានកងពលឈ្មោះ យឹម ផាន់ណា យឹម សាន។ នៅឆ្នាំ១៩៨៧ សាវ៉ាត ចូលសមរភូមិជាន់មីនដាច់ជើងម្ខាង។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវ ចុះមកពីលើភ្នំដងរែក ដើម្បីដឹកប្រជាជនឱ្យមករស់នៅខាងក្រោមវិញ ដើម្បីងាយ ស្រួលធ្វើស្រែចម្ការ។ នៅឆ្នាំ ១៩៩៣ មានការបោះឆ្នោត តែកម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួម ធ្វើឱ្យកម្លាំង ចលនាខែ្មរក្រហមមាន បពា្ហាផៃ្ទក្នុងកាន់តែធ្ងន់ធ្ងរទៅណាមួយ លែងចង់ធ្វើសង្គ្រាមខែ្មរជាមួយខែ្មរទី២ប្រទេសចិនឈប់ផ្ដល់ជំនួយ ប្រជា ជនចេះរកស៊ីរស់ដោយខ្លួនឯងបាន។ នៅឆ្នាំ១៩៩៨៩៩ ប្រធានកងពលមួយភាគធំដឹកនាំប្រជាជនឱ្យធ្វើសមា ហរណ៍កម្ម ជាមួយរដ្ឋាភិបាលដើម្បីបញ្ចប់សង្គ្រាម។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”