PROMOTING ACCOUNTABILITY
Aom Keum
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0136
OMI0136
|
|
ឈ្មោះ :
|
អោម គើម
|
|
Last Name :
|
Aom Keum
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកសូត្រនិគម
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«១០៦» ខេត្ដសៀមរាប។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័ត
|
|
ថ្នាក់លើ :
|
តាសុទ្ធ តាសៀន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១៣៦២០១២០៤២១,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេតឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អោម គើម ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
អោម គើម ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ គើម មានប្រពន្ធឈ្មោះ សៀវ មានកូនចំនួន៨នាក់ ស្រី៥ប្រុស៣ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ គើម មានឪពុកឈ្មោះ កយ ម្ដាយឈ្មោះ ធន់។ គើម មានបងប្អូន៦នាក់ ស្រី៤ប្រុស២ មាន ស្រុកកំណើតនៅភូមិតានី ឃុំរុនតាឯក ស្រុកសូត្រនិគម ខេត្ដសៀមរាប។ គើម ធ្លាប់បានរៀន សូត្រត្រឹមថ្នាក់ទី ១២ឪចាស់ឱ រៀនមិនសូវចេះក៏ឈប់មកជួយ ធ្វើស្រែឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ គើម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម មុនដំបូង អង្គការឱ្យចូលហាត់រៀនផ្នែកសិល្បៈ ដើរសំដែងលេងក្នុងន័យ គោលនយោបាយបម្រើបដិវត្ដ កាលនោះគណៈស្រុកឈ្មោះតានី គណៈតំបន់ឈ្មោះតាសុទ្ធ តាសៀន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យដឹក នាំកុមារដើររើសអាចម៌គោយកទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យធ្វើការងារនៅក្នុងកងចល័ត ស្រុកវិញ មានឋានៈជាប្រធានក្រុមដឹកនាំកម្លាំងយុវជនចុះធ្វើការងារ លើកទំនប់ជីកប្រឡាយ។ នៅក្នុងឆ្នាំ១៩៧៧៧៨ គណៈតំបន់ ដូចជាតាសុទ្ធ តាសៀន ត្រូវអង្គការចាប់ខ្លួន យកទៅអស់ ឃើញតាម៉ុកនិងបក្ខពួកមកពីភូមិភាគនិរតីមកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវាយ ចូលមកដល់ មិនបានរត់ទៅ ស្រុកកំណើតវិញទេ រត់តាមអង្គភាពចូលពៃ្ររហូតទៅដល់ព្រំដែនថៃ រត់ចុះឡើងបាន ទៅដល់ភ្នំដងរែក ស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមបន្ដទៀត។ គើម នៅក្នុងកងពល៩៨០ប្រធានកងពល ឈ្មោះ យឹម ផាន់ណា ដឹកនាកម្លាំងយោធាវាយជាមួយកងទ័ព វៀតណាមនិងកងទ័ពរបស់រដ្ឋាភិបាលភ្នំពេញ ខាងខេត្ដសៀមរាប និងមានកងពលផេ្សងច្រើនទៀតចុះទៅធ្វើការងារនៅតាមបណ្ដាលខេត្ដផេ្សងៗដូចជាខាង ខេត្ដកំពង់ធំ កំពង់ឆ្នាំង កំពង់ចាម និងតំបន់ជាយក្រុងភ្នំពេញ។ យោធាជាច្រើនកងពលនៅ តំបន់អន្លង់វែង នៅ ក្រោមបញ្ជារបស់តាម៉ុក ទាំងអស់។ នៅឆ្នាំ១៩៩០ សង្គ្រាមបានថបថយបន្ដិចទៅវិញ តាម៉ុក បានធ្វើផ្លូវចុះ ពីលើភ្នំដងរែកដឹកនាំប្រជាជនចុះមករស់នៅ ខាងក្រោមវិញ ដើម្បីងាយស្រួលធ្វើស្រែចម្ការនិងរកស៊ី ព្រោះកាល នោះប្រទេសចិនឈប់ផ្ដល់ជំនួយដល់កម្លាំងចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោត តែខាង កម្លាំងចលនា ខែ្មរក្រហមមិនបានចូលរួមទេ រហូតដល់ឆ្នាំ១៩៩៩ ទើបកម្លាំង ចលនាខែ្មរក្រហមព្រមធ្វើសមាហ រណ៍កម្មជាមួយរដ្ឋាភិបាលទើប ប្រជាជនរស់នៅបានសុខសប្បាយនិងបានធ្វើដំណើរទៅលេងស្រុកកំណើត។
|
|
សកម្មភាពដែលបានឃើញ :
|
តាសុទ្ធ តាសឿន អង្គការចាប់ខ្លួនយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”