Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0140
OMI0140
ឈ្មោះ :
សំ អន
Last Name :
Sam
First Name :
An
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកុមារ ស្រុកបាធាយ
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ចាម។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កុមារ
ថ្នាក់លើ :
តាម៉ុក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១៤០២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សំ អន ភេទស្រី អាយុ៤៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សំ អន ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្ដិរូប។ អន មានប្ដីឈ្មោះ ឃុត ខៃ អាយុ៥៥ឆ្នាំ មានកូន៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកណ្ដាលក្រោម ឃុំអន្លងវែង ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អន មានឪពុកឈ្មោះ ស៊ុម ម្ដាយ ឈ្មោះ ឯម មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិទួល ឃុំបាធាយ ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ អន រៀននៅសាលាបឋម សិក្សាភូមិទួលបានត្រឹមថ្នាក់ទី៤ ក្រោយឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានជម្លៀសទាំង គ្រួសារឱ្យទៅរស់ នៅភូមិពងទឹក។ កាលជំនាន់បីឆ្នាំ អន ធ្វើការងារនៅក្នុងអង្គ ភាពកុមារ អង្គការចាត់ តាំងឱ្យដើររើសអាចម៌គោ ដើម្បីជីដាក់ស្រែ ជួនណាអង្គការចាត់តាំងឱ្យដេញចាបកុំឱ្យស៊ីស្រូវ ពេល ព្រឹក ម៉ោង៦ចុះធ្វើការ ពេលម៉ោង១១ថៃ្ងត្រង់អង្គការគោះជួងឱ្យ ឡើងមកហូបបបរ បានរៀនសូត្រ បន្ដិចបន្ដួចក្រោមដើមឈើ។ នៅឆ្នាំ១៩៧៩ បានមករស់នៅក្នុងភូមិកំណើតវិញ រស់នៅ ជាមួយឪពុក ម្ដាយបងប្អូនដល់ឆ្នាំ១៩៨៧នៅក្នុងស្រុកភូមិ មានកំលាំង ខែ្មរក្រហមចូលមកក្នុងភូមិមានអ្នកភូមិខ្លះជួយ ឱ្យចំណីអាហារ តែពេល អន ទៅធ្វើស្រែក៏បានជួបជាកង ទ័ពខែ្មរក្រហមបាននិយាយលេងធម្មតា មិន បានឱ្យស្បៀងអាហារទេ តែខាងរដ្ឋាភិបាលនៅក្នុងភូមិឃុំចោទ អន ថា បានយកអង្ការ ឱ្យខែ្មរក្រហម។ ពេលនោះ អន និងនារីចំនួន១០នាក់ទៀត នៅកេ្មងនៅឡើយមិនហ៊ានរស់នៅក្នុងភូមិទៀតខ្លាចរដ្ឋ អំណាចចាប់ដាក់គុកក៏សមេ្រចចិត្ដរត់ចូលខែ្មរក្រហមបណេ្ដាយ។ ធ្វើដំណើរជាងមួយខែបានមកដល់ ភ្នំដងរែក នៅឆ្នាំ១៩៨៨ ដល់ ចុងឆ្នាំ១៩៨៨ រៀបការជាមួយកងការពាររបស់តាម៉ុក។ អន មិនបានទៅសមរភូមិមុខទេ។ នៅឆ្នាំ១៩៩០ ចុះមក ពីលើភ្នំរស់នៅទីរួមស្រុកអន្លង់វែង ជួយបិតចំរូង ការពារកុំឱ្យទាហាន ខាងរដ្ឋាភិបាលចូលមកដល់ ព្រោះកាល នោះគ្រាប់រំសេវលែងសូវមានហើយ ដូចនេះ តាម៉ុក ប្រាប់ឱ្យប្រជាជននៅខាងក្រោយជួយបិតចំរូងក្នុងម្នាក់ឱ្យបាន២០០។ ក្រោយមកទៀតខាង ទាហានរដ្ឋាភិបាលវ៉ៃសម្រុកមកស្រុក អន្លង់វែងម្ដងទៀត ប្រជាជននាំគ្នារត់ឡើងលើភ្នំវិញ។ នៅឆ្នាំ១៩ ៩៨៩៩ ខាងខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបសព្វថៃ្ងប្រជាជនរស់នៅបានសុខ សប្បាយ រដ្ឋាភិបាលមាន ការអភិវឌ្ឍន៍ជាច្រើន មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ដអារាម មាន ទីផ្សារសេរី។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា