PROMOTING ACCOUNTABILITY
Phang Kimchhan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0143
OMI0143
|
|
ឈ្មោះ :
|
ផង់ គឹមឆន
|
|
Last Name :
|
Phang
|
|
First Name :
|
Kimchhan
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពការពារព្រំដែនវៀតណាម
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
តាម៉ុក, តាវិន,តាសុន សេន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០១៤៣២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ផង់ គឹមឆន ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ផង់ គឹមឆន ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ គឹមឆន មានប្រពន្ធឈ្មោះ ជឿន មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ គឹមឆន មានឪពុកឈ្មោះ ជា ម្ដាយឈ្មោះ ថូ។ គឹមឆន មានបងប្អូន៤នាក់ មានស្រុកកំណើតនៅ ភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង។ គឹមឆន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៦ឪចាស់ឱ នៅសាលាអនុវិទ្យាល័យស្រែអំបិល។ ពេលឈប់រៀនមកបួស ជាព្រះសង្ឃនៅវត្ដឧណ្ណាឡោម រហូតដល់ឆ្នាំ១៩ ៧០កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាកើតមានសង្គ្រាមក៏ត្រឡប់ មកស្រុកកំណើតវិញ។ គឹមឆន បានមកដល់ស្រុកកំណើតវិញ ក៏សឹកមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ នៅក្នុងស្រុកភូមិ ឃើញកើត មានបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាលលន់ នល់ ហើយប្រជាជននាំគ្នាស្រែកថា ជ័យយោសមេ្ដចឪ។ ពេល ឃើញខាងទាហានលន់ នល់ បាញ់បង្រ្កាាមប្រជាជនយ៉ាងសាហាវ ធ្វើឱ្យ មនុស្សមួយចំនួនស្លាប់និងរបួសនិងចាប់ ប្រជាជនមួយ ចំនួនយកទៅដាក់គុក។ ពេលនោះសមេ្ដចឪប្រកាសឱ្យកូនចៅ តស៊ូដើម្បីរំដោះជាតិ ពេលនោះ គឹមឆន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម នៅឆ្នាំ១៩៧៣ ធ្វើជាយោធានៅក្នុងតំបន់ កោះកុង កាល នោះមានកងទ័ពយួនយៀកុងចូលរួមធ្វើចលនា ប្រឆាំងនិងរបបលោកលន់ នល់ រហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៣ បានកម្លាំងចលនាខែ្មរក្រហមដេញទៅវិញ។ គឹមឆន បានចូលសមរភូមិវាយជាមួយទាហានតាមផ្លូវជាតិលេខ៤ កាត់តាមពៃ្រនប់ ឆ្លងកាត់តាមភូមិភាគបស្ចឹមនិងបានមកចូលរួម ជាមួយភូមិភាគនិរតីដែលមានតាម៉ុកជាប្រធាន។ នៅឆ្នំា១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបញ្ជូនទៅ ការពារព្រំដែនវៀតណាម ខាងខេត្ដកំពង់ចាម ខាងស្រុកមេមត់។ នៅឆ្នាំ១៩៧៨ គឹមឆន បានឡើងធ្វើជាប្រធានវរសេនាធំ និងបានដឹង ថា កម្មាភិបាលខាងភូមិភាគបូព៌ាក្បត់ច្រើន អង្គការចាប់ខ្លួនជាបន្ដបន្ទាប់ ហើយមានកម្មាភិបាលខាងភូមិភាគនិរតី មកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរក្រហមនៅ តាមបណេ្ដាយព្រំដែន ចាញ់សង្គ្រាមវៀត ណាមគ្នារត់សំដៅមក ភូមិភាគខាងលិចប្រទេសសំដៅចូលទៅដល់ប្រទេសថនៃិងរស់នៅតាមព្រំដែនខែ្មរថៃ។ ក្រោយឆ្នាំ១៩៧៩ កម្លាំងចលនាខែ្មរ ក្រហមបានប្រមូលកម្លាំងឡើងវិញ ប្រឆាំងនិងវត្ដមានកងទ័ពយួននិង កងទ័ព រដ្ឋាភិបាលភ្នំពេញ។ គឹមឆន បានរត់មកដល់ព្រំដែនហើយ បានមករស់នៅជាមួយក្រុមតាម៉ុក នៅលើភ្នំដងរែក និងតំបន់អន្លង់វែងធ្វើជាយោធាខែ្មរក្រហមបន្ដទៀត។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដងរែក ដើម្បីដឹកនាំប្រជាជនចុះមកខាងក្រោមវិញ ងាយស្រួលប្រកបមុខ របរធ្វើស្រែចម្ការ ព្រោះប្រទេសចិនបានផ្ដាច់ ជំនួយលែងជួយ ខែ្មរក្រហមបន្ដទៀត។ នៅឆ្នាំ១៩៩៣ មានរៀនចំបោះឆ្នោត តែខាងក្រុមចលនាខែ្មរក្រហម ដឹកនាំដោយតាម៉ុក តាប៉ុល ពត តានួន ជា តាខៀន សំផន មិនព្រមចូលរួមទេ ធ្វើឱ្យសង្គ្រាមកើតមាន ជាថ្មីម្ដង ទៀតក្រោយបោះឆ្នោតឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៧ ក្រុមចលនាខែ្មរក្រហមមានទំនាស់ផៃ្ទក្នុងធ្វើឱ្យមានការ បែកបាក់គ្នា រហូតដល់ឆ្នាំ១៩៩៨៩៩ ប្រធានកងពលមួយចំនួនធំដឹកនាំ យោធាខែ្មរក្រហមនិងប្រជាជនចូល រួមធ្វើសហហរណ៍កម្មជាមួយ រដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅបានសុខសប្បាយ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថាជំនានខែ្មរក្រហម មានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”