PROMOTING ACCOUNTABILITY
Tuon Tim
| Personal Info | |||||
| ID: | OMI0145 | ||||
|
Name
ឈ្មោះ
|
Tuon Tim
ទួន ទឹម
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០១៤៥២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ទួន ទឹម ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល២០៧ ភូមិភាគបូព៌ា
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ឆាយ, ម៉ុន។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ទួន ទឹម ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ ទឹម មានប្រពន្ធ មានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅ ភូមិកណ្ដាយក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ទឹម មានឪពុកឈ្មោះ ទួន ម្ដាយ ឈ្មោះផុន មានស្រុក កំណើតនៅភូមិសំរែក ឃុំស្រឹង ស្រុកបាធាយ ខេត្ដឧត្ដរមាន ជ័យ។ ទឹម ធ្លាប់បានរៀនសូត្របន្ដិចបន្ដួចទទួលប្រទេសជាតិកើត មានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ បានដឹងថា មានយន្ដហោះមកទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៧១៧២៧៣ ជាបន្ដបន្ទាប់។ ទឹម កាល នោះមានអាយុប្រហែលជា១២ឆ្នាំ បានឮចាស់ៗនិយាយថា យន្ដហោះមកទម្លាក់គ្រាប់បែក ព្រោះមាន ទាហាន យួនយៀកកុងនិងក្រុមចលនារណសិរ្សរំដោះជាតិ ប្រឆាំងនិងរបបលោកលន់ នល់។ កាលទម្លាក់គ្រាប់បែកភាគ ច្រើនទម្លាក់តែក្នុងពៃ្រទេ មិនឃើញទម្លាក់ត្រូវភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបំបែកឱ្យទៅរស់នៅក្នុងអង្គភាពកុមារ ដើររើសអាចម៌គោយកទៅធ្វើជីដាក់ស្រែ ហើយហូបបាយ តាមសហករណ៍។ នៅឆ្នាំ១៩៧៨ អង្គការចាត់តាំងឱ្យទៅធ្វើការ ងារជាកម្លាំងយុវជនស្រុកបាធាយ ដើរធ្វើការ លើកទំនប់ជីកប្រឡា យដែលមានកម្លាំងយុវជនយុវនារីរាប់រយរាប់ពាន់នាក់។ នៅឆ្នាំ១៩៧៨ អង្គការបានចុះ មកស្រាវជ្រាវយកប្រវត្ដិរូបកូន អ្នកមូលដ្ឋានចាស់ឱ្យធ្វើជាយោធាខែ្មរក្រហម ពេលនោះអង្គការ បានហៅឡើង ឡានដឹកមកស្រុកមេមត់ រួចហើយបញ្ជូនទៅ ព្រំដែនវៀតណាម រៀនក្បួនយោធាបានតែបន្ដិចបន្ដួចចូលសមរភូមិ វាយជាមួយទាហានយួនតែម្ដង។ ទឹម នៅក្នុងកងពល២០៧ ប្រធានកងពលឈ្មោះ ឆាយ ឈ្មោះ ម៉ុន ដឹកនាំ កម្លាំងយោធា ខែ្មរក្រហមវាយចូលទៅដល់ទឹកដីវៀតណាមជិតដល់ពៃ្រនរគបានរយៈពេលខ្លីកងទ័ពវៀតណាមវាយ បុកមកវិញ។ នៅឆ្នាំ១៩៧៩ ទឹម និងកម្លាំងយោធារាប់ពាន់រាប់មុឺននាក់ បានចាញ់សង្គ្រាមវៀតណាម ខ្លះរត់ តាមខេត្ដពៃ្រវែង ស្វាយរៀង កំពង់ចាមជាដើម។ ទឹម បានរត់ឆ្លងកាត់ភូមិកំណើតហើយ មិនហ៊ានស្នាក់នៅទេ ព្រោះខ្លាចកងទ័ពវៀតណាមចាប់បាន យកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៨០ ទឹម បានរត់ចូល ទៅដល់ទឹកដីថៃ រស់នៅជំរុំមួយរយៈក៏បានមករស់នៅ ខាងភ្នំដងរែកវិញ រស់នៅជាមួយក្រុមចលនាខែ្មរក្រហម របស់តាម៉ុក។ ទឹម បានស្ម័ក្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមម្ដងទៀត នៅក្នុងកងពល៩៨០ ប្រធានកងពលឈ្មោះ យឹម ពឹម ដឹកនាំកម្លាំងវាយប្រឆាំងនិងវត្ដមានកងទ័ពយួននិងកង ទ័ពរដ្ឋាភិបាលភ្នំពេញ។ សង្គ្រាមបានធ្វើឱ្យជីវិតមនុស្ស ស្លាប់បន្ដទៀត ខាងកម្លាំងចលនាខែ្មរក្រហមបានទទួលជំនួយ ពីប្រទេសចិន។ នៅឆ្នាំ១៩៩០ ជំនួយពីប្រទេសចិន បានកាន់ផ្ដាច់បន្ដិចៗ ព្រោះមានការចរចារឈប់បាញ់និង រៀនចំឱ្យមាន ការបោះឆ្នោតរៀបចំឱ្យអង្គការសហប្រជា ជាតិ។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដើម្បីនាំប្រជាជន ចុះមករស់នៅខាងក្រោមវិញ ស្រួល ប្រកបមុខរបរធ្វើស្រែចម្ការ កាលនោះឃើញតាម៉ុក កាប់ឈើលក់ឱ្យប្រទេសថៃ ដើម្បីយក លុយចឹព្ចាឹមប្រជាជន និងយោធា។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត ធ្វើឱ្យ សង្គ្រាមកើតមានឡើង វិញរហូតដល់ឆ្នាំ១៩៩៩ ទើបលែងមាន សង្គ្រាមប្រជាជនរស់នៅបានស្រួលនិងបានទៅលេងស្រុកកំណើត។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហម មានសម្លាប់មនុស្ស ព្រោះបានឃើញសាកសព
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”