Document thumbnail
Personal Info
ID: OMI0146
Name
ឈ្មោះ
Taeng Ang
តើង អង្គ
Gender
m
ភេទ
ប្រុស
Status
Alive
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០១៤៦២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ គំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ តើង អង្គ ភេទប្រុស អាយុ៤៧ ឆ្នាំ ក្រៅប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៤៧ឆ្នាំ។
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរពេទ្យតំបន់
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគឥសាន«១០៦»ខេត្ដរតនគិរី។
Superior
អ្នកដឹកនាំ
ចាប ពឹម, តាធិន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
តើង អង្គ ភេទប្រុស អាយុ៤៧ឆ្នាំឪជនជាតិទំពូនឱ ក្រៅប្រវត្ដិរូប។ អង្គ មានប្រពន្ធឈ្មោះ រំា អាយុ៤៩ឆ្នាំ មានកូនប្រកបមុខរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ អង្គ មានឪពុកឈ្មោះ តើង ម្ដាយឈ្មោះ ប៉ី។ អង្គ មានបងប្អូនចំនួន៥នាក់ប្រុស៤ស្រី១ មាន ស្រុកកំណើតនៅរតនគិរី។ អង្គ មិនបានរៀនសូត្រទេ ព្រោះ ធំពេញវ័យចូលរៀនប្រទេសកើតមានសង្គ្រាម មានយន្ដហោះ ទម្លាក់គ្រាប់បែក រស់នៅជាមួយឪពុកម្ដាយ អាយុប្រហែល ជា១០ឆ្នាំ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យចូលទៅអង្គភាពភាពកុមារ ដើររើសអាចម៌គោយកធ្វើជីដាក់ ស្រែ ហើយអង្គការឱ្យរៀន សូត្រក្នុងមួយថៃ្ងបានមួយម៉ោង រួចចុះធ្វើការងារច្រើនជាង រៀនសូត្រ។ ជំនាន់ខែ្មរ ក្រហមបានដឹងថា មានត្រឹមថ្នាក់ទី១ ដល់ទី៥។ បើយើងរាងធំបន្ដិច អង្គការឈប់ឱ្យរៀនទៅធ្វើការ ងារនៅក្នុងកង ចល័តឃុំឬស្រុកវិញ។ នៅឆ្នាំ១៩៧៦ អង្គការបានចុះមកស្រាវជ្រាវប្រវត្ដិរូប ហើយបានប្រាប់ថា ឱ្យទៅរៀន បើកឡាន ពេលនោះមានចិត្ដតេ្រកអរ ព្រោះចង់ ចេះបើកឡាន។ អង្គ បានចេញពីស្រុកកំណើតដោយមិនបាន ប្រាប់ឪពុកម្ដាយបងប្អូនទេ ពេលជិះឡានមកដល់ទីរួមខេត្ដរតនគិរី អង្គការបានឱ្យចូលទៅធ្វើការងារជាបុគ្គលិក ពេទ្យដោយពុំមាន ចេះអក្សរអីទេ កាលនោះគណៈតំបន់ឈ្មោះ តាធិន ប្រធានមន្ទីរ ពេទ្យឈ្មោះ ចាប ពឹម។ អង្គ ខនបំណងមិនបានបើកឡានមក ធ្វើពេទ្យវិញ កាលនោះមិនបានរៀនសូត្រអីទេ មានអ្នកជំងឺ ច្រើនណាស់ សុទ្ធតែប្រជាជនមានជំងឺគ្រុនចាញ់និងជំងឺហើម ប្រហែលមកពីគ្មានអាហារគ្រប់គ្រាន់។ អង្គ និងពេទ្យតំបន់រាប់ រយនាក់ផេ្សងទៀត អង្គការចាត់តាំងឱ្យដើរចាក់ថ្នាំព្យាបាលប្រជា ជននិងយោធា តែថ្នាំចាក់ដូចជាគ្មានប្រសិទ្ធភាព ទេ ធ្វើឱ្យមាន ស្លាប់ច្រើនជារៀងរាល់ថៃ្ង មួយថៃ្ងៗខ្ជិលនិងសែងយកទៅកប់។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាម វៀតណាម នាំគ្នារត់ចូលពៃ្រ រាប់រយនាក់ ពេលដាច់បាយនាំគ្នាហូបក្ដួចខ្លះពេលស្លាប់ក្នុង ពៃ្រទៅ។ អង្គ បានរត់ មកដល់ព្រំដែនថៃ រស់នៅក្នុងទឹកដីថៃ បន្ទាប់មកបានមករស់នៅលើភ្នំដងរែកជាមួយក្រុមចលនាតស៊ូតាម៉ុក។ អង្គ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមបន្ដទៀត ដែលមានប្រធានកងពលឈ្មោះតាសារឿន០៥បន្ទាប់ មកនៅ ក្នុងកងពល៩៨០វិញ ប្រធានកងពលឈ្មោះ យឹម ពឹម។ នៅឆ្នាំ១៩៨៨ អង្គ បានចូលសមរភូមិ វាយជាមួយទាហានយួន និងទាហានរដ្ឋាភិបាលភ្នំពេញ ក៏ជាន់មីនដាច់ជើងម្ខាង អង្គការបញ្ជូនមកព្យាបាលពេល ជាសះស្បើយអង្គការឱ្យនៅសមរភូមិ ក្រោយជាមួយមីងៗវិញ។ នៅឆ្នាំ១៩៩០ តាម៉ុក បានផ្លូវ ចុះពីលើភ្នំដង រែកដឹកនាំប្រជាជនឱ្យចុះមករស់នៅខាងក្រោម ងាយស្រួលប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៩៣ កម្លាំង ចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត សង្គ្រាមនៅមាន បន្ដរហូតដល់ឆ្នាំ១៩៩៩ ទើបប្រទេសជាតិឈប់ មានសង្គ្រាម អាចធ្វើដំណើរទៅស្រុកកំណើតវិញបាន។ អង្គ មិនបានទៅ លេងស្រុកកំណើតវិញ ឱ្យដឹងថា ឪពុក ម្ដាយបងប្អូនស្លាប់ឬរស់ យ៉ាងណាទេ ណាមួយគ្មានលុយធ្វើដំណើរ ណាមួយ បែកឪពុកម្ដាយតាំងពីតូចភេ្លចភូមិ ឃុំ ចាំមិនច្បាស់លាស់ពិបាក រក។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា