Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0147
OMI0147
ឈ្មោះ :
ទួន ឈិន
Last Name :
Tuon
First Name :
Chhin
Other Name :
ឈ្មោះផ្សេង :
Chuon Rong
ជួន រ៉ុង
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាភូមិភាគបស្ចឹម
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០១៤៧២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈវ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សម្គាលៈជួបជាមួយ ឈ្មោះ ទួន ឈិន ហៅ រ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ទួន ឈិន ហៅ ជួន រ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈិន មានប្រពន្ធឈ្មោះ ធី មានកូនចំនួន ២នាក់ស្រី១ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ ឈិន មាន ឪពុកឈ្មោះ ឈួន ម្ដាយឈ្មោះ ហូ។ ឈិន មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិឫស្សីដង្គួច ឃុំពៃ្រគ្រី ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ ឈិន ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម កើតមាន រដ្ឋប្រហារឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការបញ្ជូនទៅធ្វើជាយោធាស្រុកបន្ទាប់មកធ្វើជាយោ ធាតំបន់ភូមិភាគបស្ចឹម។ នៅឆ្នាំ១៩៧៤ ឈិន បានឡើងសមរ ភូមិវាយជាមួយទាហានលន់ នល់ បន្ទាប់មកក៏ត្រូវរបួសជើងដេក សម្រាកព្យាបាលរហូតដល់ជា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបញ្ជូនមកអង្គភាពវិញ ជា យោធាដដែលធ្វើការ នៅក្នុងខេត្ដកំពង់ឆ្នាំង។ ឈិន អង្គការចាត់ទុកជាជនពិការអង្គការមិនឱ្យទៅលើកទំនប់ជីកប្រឡាយទេ អង្គការ ចាត់ឱ្យឃ្វាលគោជាច្រើនសម្រាប់ភ្ជួរនិងសម្រាប់ផ្គត់ ផ្គង់អង្គភាព។ ឈិន ជាកងទ័ពមិនបានមកលេងស្រុកកំណើត ហើយក៏មិនបានដឹងថា ប្រជាជនមានអាហារហូបចុកបែបណាដែរ ឃើញប្រជាជនខ្លះស្គម ខ្លះរាងធាត់ មើលពី ចម្ងាយមិនបានទៅ សួរសុខទុក្ខទេ ចំណែកខាងយោធាវិញ មានអាហារហូបចុកគ្រប ់គ្រាន់មិនសូវខ្វះខាតទេ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម មិនហ៊ានរត់ទៅស្រុកកំណើត ក៏រត់ទៅជាមួយកម្មាភិបាលខែ្មរ ក្រហម ដូចគ្នាចូលពៃ្រគ្មានអាហារហូចចុកសេ្ទីរស្លាប់សេ្ទីរស់ ទំរាំបានដល់ព្រំដែនថៃ រស់នៅក្នុងទឹកដីថមៃួយរយៈបានទៅ ដល់ភ្នំដងរែក ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមបន្ដទៀតនៅ ក្នុងកងពល៧៨៥ប្រធានកងពលឈ្មោះ តែម ដឹកនាំកម្លាំងវាយ ជាមួយកងទ័ពយួននិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩០ សង្គ្រាមបានថបថយបន្ដិច វិញតាម៉ុក បញ្ជាឱ្យកម្លាំងយោធា ខែ្មរក្រហមដែលចុះធ្វើការងារនៅតាមបណ្ដាយខេត្ដឡើងមកលើភ្នំវិញជាបណ្ដើរៗនិងនាំប្រជាជនចុះមករស់នៅតាមជើង ភ្នំវិញនិង បង្កើតភូមិឃុំបានមួយចំនួន រួចហើយឱ្យប្រជាជនចេះរក ស៊ីនិង ធ្វើស្រែចម្ការដោយខ្លួនឯង បើខ្វះខាតបានតាម៉ុកជួយ បនែ្ថម។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនបាន ចូលរួមបោះឆ្នោតទេ ដូចនេះសង្គ្រាមចេះតែបន្ដកើតមានឡើង។ នៅឆ្នាំ១៩៩៦ កម្លំាងយោធាខែ្មរក្រហមខាង បៃ៉លិន ម៉ាឡៃ ដឹកនាំដោយលោកអៀវ សារី លោកអ៊ី ឈាន ព្រមទាំងប្រជាជន ធ្វើសមាហរណ៍កម្មជាមួយ រដ្ឋាភិបាល ពេលនោះក៏មានប្រជាជន និងយោធានៅខាងអន្លង់វែងខ្សឹបខេ្សវគ្នាចង់ចូលជាមួយរដ្ឋាភិបាលដែរ ព្រោះលែងចង់មានសង្គ្រាមពិបាកពេកឃើញតែ ស្លាប់និងរបួសសឹករាល់ថៃ្ង តែអត់មានពីណាហ៊ានចេញមុខ ប្រឆាំងទេ ខ្លាចតាម៉ុក ចាប់យកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៩៧ កម្មាភិបាលជាន់ខ្ពស់ខាងខែ្មរក្រហមមាន បពា្ហាបែកបាក់ផៃ្ទក្នុងលែងទុក្ខចិត្ដគ្នាដូចសម័យខែ្មរក្រហមចឹង មិនបានប៉ុន្មានផងស្រាប់តែគ្រួសាលោកសុន សេន ត្រូវក្រុមតាសារឿន តាសាន បាញ់សម្លាប់ចោលដោយថា មានបញ្ជាពីលោកប៉ុល ពត។ បន្ទាប់មកទៀត តាម៉ុកក៏ខឹងប៉ុល ពត បានបញ្ជាប្រធានកងពលដឹកនាំកម្លាំងដេញចាប់ប៉ុល ពត មកកាត់ទោស តែមិនស្លាប់ទេ ទុកឱ្យប៉ុល ពត ស្លាប់តាមដំណើរ ព្រោះប៉ុល ពត មានជំងឺផ្លូវដងេ្ហីមផង។ ក្រោយពីប៉ុល ពត សភាពការណ៍ កាន់តែតាមតឹងមានប្រធានកងពលមួយចំនួនបាន មកចរចារជាមួយរដ្ឋាភិបាលដើម្បីរកច្រកចេញពីតាម៉ុក។ នៅ ឆ្នាំ១៩៩៨៩៩ កើតមានសមាហរណ៍កម្មតែម្ដង ប្រជា ជនរស់នៅបានសុខសប្បាយរកស៊ីមានបានរៀងៗខ្លួន អាចទៅលេងស្រុកកំណើតបាន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា