PROMOTING ACCOUNTABILITY
Em Oeun
| Personal Info | |||||
| ID: | OMI0148 | ||||
|
Name
ឈ្មោះ
|
Em Oeun
ឯម អឿន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអឹមអាយ០១៤៨២០១២០៤២២,ភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដា រ៉ា។ កណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឯម អឿន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពការពារព្រំដែន ខេត្ដស្ទឹងត្រែង
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
ភូមិភាគឥសាន«១០៨» សៀមបាង
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
វឿង, សឿង។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឯម អឿន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ អឿន មានប្រពន្ធឈ្មោះ រ៉េត មានកូនចំនួន៣នាក់ ប្រុស២ស្រី១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អឿន មានឪពុកឈ្មោះ អង ម្ដាយឈ្មោះ យេន។ អឿន មានបងប្អូន៥ នាក់ស្រី៣ប្រុស ២ មានស្រុកកំណើតនៅភូមិសង្កែប ឃុំត្នោតចាង ស្រុកអង្គរជ័យ ខេត្ដកំពត។ អឿន ធ្លាប់រៀនសូត្របាន បន្ដិចបន្ដួចក៏ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ព្រោះប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារ នៅឆ្នាំ១៩ ៧០។ នៅក្នុងភូមិមានក្រុមចលនាខែ្មរក្រហមកើតមានឡើង ហើយប្រជាជនមិនបានរស់នៅភូមិកំណើត ពិតប្រាកដទេ ដោយសារមានទាហានលន់ នល់ ចូលមកផងមានយោធាខែ្មរ ក្រហមចូលមកក្នុងភូមិផង ធ្វើឱ្យ ប្រជាជនរត់នៅលិចរត់ទៅកើត ណាមួយឃើញមានទាហានយួនយៀកកុងមកជួយខាងចលនាខែ្មរក្រហម ទាហាន យួនធីវគីជួយកម្លាំងខាងលោកលន់ នល់ ប្រជាជនទទួលគ្រោះដោយសារកាំភ្លើងផ្លោងផងនិងយន្ដហោះទម្លាក់ គ្រាប់បែកផង។ នៅឆ្នាំ១៩៧៣ អឿន បានស្ម័គ្រចិត្ដចូល ធ្វើជាកងឈ្លបដើម្បីការពារភូមិឃុំកុំឱ្យទាហានលន់ នល់ ចូលមកអុកឡុកធ្វើបាបប្រជាជន។ នៅឆ្នាំ១៩៧៤ អឿន បានផ្លាស់ទៅធ្វើជាយោធាតំបន់នៅក្នុងកងពល ទី១ ប្រធានកងពលឈ្មោះ សឿង។ អឿន និងយោធាជាច្រើនបាន វាយចូលទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៤ និងចូលតាមព្រលាន យន្ដហោះពោធិចិនតុង វរសេនាតូចរបស់អឿន បានវាយចូលកាន់ កាប់ប៉ុស្ដិវិទ្យុស្ទឹងមាន ជ័យនិងបានឡើងស្រែកពីជ័យជម្នះរបស់ ខ្លួន។ អឿន បានឃើញប្រជាជនរាប់មុឺនរាប់សែនលាននាក់នាំគ្នា ចេញ ទៅរកស្រុកស្រែចម្ការដែលមានស្រុកកំណើតរបស់ខ្លួន។ អឿន បានស្នាក់នៅទីក្រុងភ្នំពេញបានតយៈពេលបីខែ ប៉ុណេ្ណាះ អង្គការបានបញ្ជូនឱ្យដកមកនៅបន្ទាយលង្វែកធ្វើស្រែចម្ការលើក ទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនទៅខេត្ដកោះ កុងដើម្បីការពារព្រំដែន។ នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនមក ការពារព្រំដែនខេត្ដ ស្ទឹងត្រែង ស្រុកសៀមបាង ប្រធានកងពល ឈ្មោះ វឿង។ អឿន បានធ្វើជានិរសាឱ្យឈ្មោះ វឿង មានថៃ្ង មួយបានជូនប្រធានកងពលមកមន្ទីរ៨៧០ ដើម្បីជួបប្រជុំជាមួយ លោកប៉ុល ពត បានរយៈពេលមួយអាទិត្យ បានត្រឡប់ទៅស្ទឹង ត្រែងវិញ។ នៅក្នុងឆ្នាំ១៩៧៧៧៨ អឿន បានដឹងថា មានគណៈតំបន់គណៈភូមិភាគមួយ ចំនួនក្បត់អង្គការចាប់ខ្លួនបញ្ជូនទៅភ្នំពេញ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម អឿន បានរត់តាមអង្គ ភាពរួមទាំងប្រជាជនរាប់មុឺននាក់ ខ្លះក៏ស្លាប់នៅក្នុងពៃ្រ។ អឿន បានរត់ទៅដល់ទនេ្លល្ពៅហើយ បានជួបលោក សុន សេន បន្ទាប់មកបានជួបប្រធានកងពលឈ្មោះ វឿង វិញ។ ក្រោយឆ្នាំ១៩៧៩ អឿន បានចូលធ្វើជា យោធា ខែ្មរក្រហមបន្ដទៀត ដើម្បីប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ កម្លាំង យោធាខែ្មរក្រហម តាម៉ុក បានទទួលជំនួយពីប្រទេសចិនរហូតដល់ឆ្នាំ១៩៩១ បានប្រទេស ចិនលែងសូវផ្ដល់ ជំនួយឱ្យតាម៉ុក ពេលនោះកម្លាំងចលនាខែ្មរ ក្រហមបង្ខំចិត្ដកាប់ឈើលក់ឱ្យប្រទេសថៃ។ នៅឆ្នាំ១៩៩៣ ក្រុម ចលនាខែ្មរក្រហមមិនព្រមចូលរួមការបោះឆ្នោត ធ្វើឱ្យសង្គ្រាម ចេះតែបន្ដកើតមានឡើងនិងមានការសង្ស័យគ្នា រហូតដល់មាន ការបាញ់សម្លាប់លោកសុន សេន ទាំងគ្រួសារ បន្ទាប់មកតាម៉ុក ខឹងលោកប៉ុល ពត ក៏បញ្ជាឱ្យ យោធាដែលនិយមតាម៉ុក ដេញចាប់លោកប៉ុល ពត មកកាត់ទោសទាល់តែបានសមេ្រច។ នៅឆ្នាំ១៩៩៨៩៩ តាម៉ុក មិនអាចគ្រប់គ្រងប្រធានកងពលទាំង អស់នៅតំបន់អន្លង់វែងបាន ព្រោះប្រធានកងពលទាំងនោះ លែងចង់ធ្វើសង្គ្រាមជាមួយតាម៉ុក បន្ដទៀតក៏ធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាលតែម្ដងទៅ។ តាម៉ុក ត្រូវ រដ្ឋាភិបាលចាប់ខ្លួន ប្រជាជនរស់នៅបានសុខសប្បាយ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហម មានចាប់មនុស្សយកទៅបាត់ៗ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”