Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0045
TKI0045
Name :
ឈ្មោះ :
អួក ណាយ
Last Name :
នាមត្រកូល :
Uok
First Name :
នាមខ្លួន :
Nay
Other Name :
ឈ្មោះផ្សេង :
Uok Nai
អ៊ួក ណៃ,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01303
អាយ០១៣០៣
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: 22 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ២២ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21090318 Takeo, Tram Kak, Kus, Ta Lakk Tbaung
២១០៩០៣១៨ តាកែវ, ត្រាំកក់, គុស, តាឡាក់ត្បូង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
19730515
19730515
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល និងពេទ្យ៦មករា
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member Staff of 6 Makara Hospital, 1975-1977~Worker of Salt Farm in Sre Ambil Subdistrict, which had
នារីស្រែអំបិល, ពេទ្យ
Superiors :
ថ្នាក់លើ :
.
ជឿន, ប្រធានគ្រប់គ្រងផ្នែកធ្វើស្រែអំបិល។ ពឿន, ប្រធានពេទ្យ៦មករា
Associates :
អ្នកពាក់ព័ន្ធ :
Menh Notes: Menh is the wife of Poeun, who was a Chief of 6 Makara Hospital
មិញ មិញ ត្រូវជាប្រពន្ធរបស់ ពឿន ដែលជាប្រធានពេទ្យ៦មករា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0045 20030122 Ta Lakk Tbaung village, Kus subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Ouk Nai, biography owner.
ធីខេអាយ០០៤៥ ២០០៣០១២២ ភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយអ៊ួក ណៃ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
អួក ណាយ ហៅណៃ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាលាក់ ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្ដតាកែវ។ ណាយ ចូលបដិវត្ដន៍ នៅថៃ្ងទី១៥ ខែឧសភា ឆ្នាំ១៩៧៣ នៅតំបន់កំពត តាមរយៈ ឈាវ មូលហេតុដែលចូលបដិវត្ដន៍ដោយមានសេចក្ដីឈឺចាប់ ចំពោះខ្មាំង ជាចក្រពត្ដិសក្ដិភូមិ ដែលវាជិះជាន់ មកលើកសិករយើង យូរណាស់មកហើយ។ ចូលបដិវត្ដន៍ដំបូងគេឱ្យ ណាយ នៅក្នុងកង ចល័តដែលមានឈ្មោះ ឈាវ(ស្រី) ជាប្រធានកង។ ការងារនៅក្នុង កងចល័តគឺរែកដីដាក់ស្រែ រែកដី ធ្វើទំនប់ ក្រោយមកគេរើសនារី ១៥នាក់ក្នុងចំណោម១០០នាក់ទៅស្រែអំបិលនៅកំពត។ ការងារ នៅ ស្រែអំបិល គឺធ្វើអំបិល រែកអំបិល បង្គុបអំបិល ពេលណាមាន ភ្លៀងធ្លាក់គឺរែកអំបិលទុកទាំងយប់ បើអត់ប្រញាប់ ទេគឺអាចសំរាក បាន ធូរជាងនៅកងចល័ត។ ប្រធាននារីស្រែអំបិលឈ្មោះ ជឿន (ស្រី) ហើយក្នុង មួយស្រែអំបិលមានតែប្រុសៗ២នាក់ទេ សំរាប់ ផ្នែកបចេ្ចកទេស ដូចជាកាន់ម៉ាស៊ីនថ្លឹងទឹក។ នៅឆ្នាំ១៩៧៧ គេរើសនារីស្រែអំបិលមួយចំនួនឱ្យទៅភ្នំពេញ ខ្លះចែកទៅតាម រោងចក្រ ចំណែក ណាយ វិញនៅក្នុង មន្ទីរពេទ្យ៦ មករា។ ទៅដល់ពេទ្យដំបូងគេ បង្រៀននៅជិតវត្ដភ្នំ គេបង្រៀនជាក់សែ្ដងឱ្យ លាងរបួស ចាក់ថ្នាំផ្សះ ហើយនៅលើដបនីមួយៗគឺបិទ អក្សរចិន តែណាយ មិនចេះចិនទេអីចឹងគាត់ចំណាំថារបួសអីត្រូវនឹងថ្នាំអក្សរ យ៉ាងម៉េច។ ប្រធានមន្ទីរ ពេទ្យ៦មករា ឈ្មោះពឿន (ប្រុស) ហើយប្រពន្ធឈ្មោះមិញ។ ហើយក្នុងមួយខែ ឬមួយអាទិត្យទៅ មើលកុនម្ដងនៅរោងកុនរមណីយ្យក្បែរផ្សារដើមគរ ភាគច្រើន រឿងចិនវ៉ៃគ្នានិយាយភាសាចិន។ ណាយ នៅមន្ទីរពេទ្យ៦មករា រហូតដល់ពេលវៀតណាមចូលទើបរត់តាមអ្នកធ្វើការមន្ទីរហ្នឹងរហូតដល់ ព្រំដែនថៃ ហើយរៀបការនៅឆ្នាំ១៩៨០ និងរស់នៅព្រំដែន ថរហៃូតដល់ឆ្នាំ១៩៩៣ ទើបណាយត្រឡប់មកស្រុកកំណើត និង រស់នៅស្រុកកំណើតរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា