Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0163
KTI0163
Name :
ឈ្មោះ :
ប៉ោ ហ៊ុំ
Last Name :
នាមត្រកូល :
Po
First Name :
នាមខ្លួន :
Hum
Other Name :
ឈ្មោះផ្សេង :
Huot
ហួត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08054
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 50 years old Notes: Year
អាយុ ៥០ ឆ្នាំ កើតឆ្នាំម្សាញ់
Home Village :
ភូមិកំណើត/ទីលំនៅ :
06080206 Kampong Thom, Stung, Chamna Krom, Sandann
០៦០៨០២០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារក្រោម ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0163 20030121 Sandann village, Chamna Krom sub-district, Stung district, Kampong Thom province, Interviewed by Dara. P Vanthan, Notes: Interviewed with Po Hum concerned person.
ខេធីអាយ០១៦៣ ២០០៣០១២១ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយប៉ោ ហ៊ុំ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ប៉ៅ ហួត ហៅ ហ៊ុំ ភេទប្រុស អាយុ៥០ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ហួត មានប្រពន្ធកូនប្រកបរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិ សណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ។ ហួត មានឪពុក ឈ្មោះ ស៊ីវ ប៉ៅ ម្ដាយឈ្មោះ ស៊ឹម យ៉ាន។ ហួត រៀនសូត្រ បានត្រឹមថ្នាក់១០ឪចាស់ឱ ឈប់រៀន បានបួសជាព្រះសង្ឃ បានចំនួនពីរវស្សាក៏សឹកមកវិញដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឆ្នាំ១៩៧០។ នៅក្នុងភូមិកម្លាំងខែ្មរក្រហមបាន ជម្លៀសឱ្យចូលទៅខាងតំបន់រំដោះ ជួនកាលកម្លាំង ទាហាន លោកលន់ នល់ វាយចូលមកដណ្ដើរយកប្រជាជនវិញ។ នៅឆ្នាំ១៩៧៣ នៅភូមិនេះក្លាយជា តំបន់រំដោះពេញសិទ្ធ កម្លាំងខែ្មរក្រហមបានដើរឃោសនាឱ្យយុវជនយុវនារីឱ្យចូលបម្រើចលនាខែ្មរ ក្រហមដើម្បីវាយជាមួយទាហានលោកលន់ នល់ ដែលបានជិះជាន់ប្រជាជន។ នៅឆ្នាំ១៩៧៣ ហួត បានចូល ធ្វើជាកងឈ្លបភូមិ។ នៅឆ្នាំ១៩៧៤ ហួត ត្រូវបានអង្គការបញ្ជូន ទៅធ្វើជាយោធាភូមិភាគ ឧត្ដរ បន្ទាប់មកអង្គការឱ្យហាត់ក្បួន យោធានៅម្ដុំស្រុកបាធាយ ខេត្ដកំពង់ចាម។ ពេលរៀនចប់អង្គ ការបញ្ជូនទៅសមរភូមិដំបូងនៅម្ដុំខ្លាគ្រហឹម ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ហួត នៅក្នុងកងពល អន្ដរាគមន៍ កងពលពិសេស កាន់ខាងកាំភ្លើងធំ ចាំបាញ់ម៉ារីនខាងទាហានលន់ នល់ តាមដង ទនេ្លមេគង្គ។ នៅឆ្នាំ១៩៧៤ សង្គ្រាមជាមួយទាហានលន់ នល់ ខាងកម្លាំងខែ្មរក្រហមវាយកាន់តែចូលរំកិល កៀកទីក្រុងភ្នំពេញ។ ហួត បានវាយចូលទីក្រុងភ្នំពេញ តាមផ្លូវព្រែកក្ដាម ព្រែកព្នៅ និងចូលទីក្រុង ភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ អង្គភាពកាំភ្លើងធំមិនបានចូលទីក្រុងទេ ឈប់ត្រឹមគីឡូ ម៉ែត្រលេខ៦ ក្រោយមកត្រឹមច្រាំងចំរេះ បានឃើញប្រជាជនជាច្រើននាក់កុះ ករនាំគ្នាចេញពីក្រុង។ នៅក្នុងពេលនោះដែរ យោធាខែ្មរ ក្រហមមួយចំនួនបានដើរឃោនាថា បើបងប្អូនណាធ្លាប់ធ្វើជាទាហាន ពាក់សក្ដិប៉ុន្មានឱ្យប្រាប់អង្គការនិងឱ្យចូលបម្រើការងារវិញ។ ប្រជាជនមួយចំនួនមិនបានដឹងពីល្បិចកល របស់ខែ្មរក្រហមទេ ពេលទាហានលន់ នល់ ឡើងបានខែ្មរក្រហមដឹកយកទៅសម្លាប់ចោលអស់។ នៅឆ្នាំ១៩៧៥ ហ្នឹងដដែល ពេលប្រជាជនចេញអស់ កម្លាំងយោធាខែ្មរក្រហមមួយចំនួនអង្គការចាត់ តាំងឱ្យទៅធ្វើស្រែនៅម្ដុំកប់ស្រូវ នៅខ្មួញ ចឹងសំយ៉ាបជាដើម។ នៅឆ្នាំ១៩៧៧៧៨ មានយោធា ថ្នាក់វរសេនាធំ ថ្នាក់កងពលត្រូវអង្គការចាប់ខ្លួន។ នៅឆ្នាំ១៩៧៨ ហួត អង្គការបញ្ជូនឱ្យទៅសមរភូមិ មុខវាយជាមួយទាហានយួននៅព្រំដែនវៀតណាមខាងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរ ក្រហមបាក់ទ័ពរត់យកអាយុរៀងខ្លួន ហួត រត់ឆ្លងទនេ្លសេ្ទីរស្លាប់សេ្ទីររស់ទំរាំរត់មកដល់ស្រុកកំណើត វិញបានជួបឪពុកម្ដាយបងប្អូន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា