Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0173
KTI0173
ឈ្មោះ :
ទឹម ទឹង
Last Name :
Tim
First Name :
Ting
Other Name :
ឈ្មោះផ្សេង :
Tin
ទីន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I01725
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080105, Kampong Thom, Stung, Banteay Stung, Kok
០៦០៨០១០៥ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំបន្ទាយស្ទោង ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
was forced to join the revolution
ត្រូវគេបង្ខំអោយចូលបំរើបដិវត្ដន៍
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Hien Yeun, Chief of Subdistrict
ហៀន យឺន, ប្រធានឃុំ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0173 20030221 Kok Kruos village, Banteay Stung sub-district, Stung district, Kampong Thom province. Interviewed by Yin Chhay and Dara P. Vanthan. Notes: Ting called Tin disappeared. Interviewed with Ting's mother called Chuop He.
ខេធីអាយ០១៧៣ ២០០៣០២២១ ភូមិកុកគ្រួស ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ យិន ឆាយ ស៊ិន ឃិន និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ទឹង ហៅ ទីន បាត់ខ្លួន។ ជួបសម្ភាសជាមួយម្តាយ ឈ្មោះ ជួប ហែ។
សេចក្ដីសង្ខេប :
ទឹម ទីង ហៅ ទីន ភេទប្រុស អាយុ១៩ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ ជួប ហែ អាយុ៧០ឆ្នាំ ត្រូវជាម្ដាយ។ ទីង មានឪពុកឈ្មោះ សួស ទឹម មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិកុក គ្រួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្ដកំពង់ធំ។ ទីង ពេលធំពេញវ័យធ្លាប់បានរៀននៅសាលាវត្ដ តែមិនដឹងថា ដល់ថ្នាក់ទីប៉ុន្មានទេ។ នៅពេលប្រទេសជាតិកើតមានសង្គ្រាម ក៏ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ បន្ទាប់នៅ ក្នុងភូមិកើតមានចលនារំដោះជាតិ នៅទីនេះក្លាយជាតំបន់រំដោះ ដូចនេះ កូនចៅអ្នកភូមិភាគច្រើនត្រូវមានកាព្វកិច្ចចូលបម្រើជាតិ។ នៅឆ្នាំ១៩៧៤ ទីង ត្រូវអង្គការចាត់តាំង ឱ្យទៅធ្វើជាយោធា ខែ្មរក្រហមដោយមិនអាចក្រកែកបាន ឪពុកម្ដាយក៏គ្មានសិទ្ធតវ៉ាដែរ កូនចេញទៅ សុខចិត្ដទឹកភ្នែកមិនឱ្យគេឃើញទៀត។ ទីង មិនដឹងជា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ មិនដែលបាន មកលេងផ្ទះសោះ កាលនោះសង្គ្រាមវាយជាមួយទាហានលន់ នល់ នៅក្នុងភូមិក៏មាន ការទម្លាក់គ្រាប់ បែក។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើង កាន់អំណាចក៏មិនឃើញកូនមកលេង នឹកស្មានថា ប្រទេសឈប់មាន សង្គ្រាមកើតមានសន្ដិភាពបានជួបកូនវិញ។ បន្ទាប់មកទៀតមិន ដឹងជាឆ្នាំណាទេ មាន ដំណឹងតាមគេថា កូនឈ្មោះ ទីង ធ្វើជា យោធានៅភ្នំពេញ។ បើតាមប្រវត្ដិរូប ទីង នៅក្នុងកងពល ៣១០ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា