Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0177
KTI0177
ឈ្មោះ :
ម៉ាន់ វឿន
Last Name :
Mann
First Name :
Voeun
Other Name :
ឈ្មោះផ្សេង :
Vy
វី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I03081
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 17 years old Age at time of inte
អាយុ ១៧ ឆ្នាំ អាយុ ៤៩ ឆ្នាំ កើតឆ្នាំមមែ
Home Village :
ភូមិកំណើត/ទីលំនៅ :
060813??, Kampong Thom, Stung, Trea, Por Peay
០៦០៨១៣?? ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំទ្រា ភូមិពពាយ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunnteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
កុយ ធួន, តារិទ្ធ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0177 20030224 Por Peay village, Trea sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan and Sin Khin. Notes: Interviewed with the biography owner.
ខេធីអាយ០១៧៧ ២០០៣០២២៤ ភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ស៊ិន ឃិន កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
ម៉ាន់ វឿន ហៅ វី ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វឿន មានប្រពន្ធឈ្មោះ សួន ភណ្គ មានកូន៧នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្ដកំពង់ធំ។ វឿន មានឪពុកឈ្មោះ ម៉ាន់ ហ៊ួន ម្ដាយឈ្មោះ បេង មន មានបងប្អូន៨នាក់ប្រុស៥ ស្រី៣។ វឿន ធ្លាប់បានចូល រៀននៅសាលាបឋមសិក្សាពពាយត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ណាមួយ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ វឿន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម។ វឿន មុនដំបូង អង្គការបញ្ជូនឱ្យចូលធ្វើជាយោធាកង ចល័ត ឡើងវាយជាមួយ ទាហានលោកលន់ នល់ មានសមរភូមិនៅខេត្ដកំពង់ធំ ខេត្ដកំពង់ចាម និងខេត្ដ សៀមរាប។ វឿន នៅក្នុងកងពលទី៣ វរសេនាតូច លេខ៧០៩ ប្រធានឈ្មោះតាបេង និងមេបញ្ជា ធំឈ្មោះ និលនិងថែម។ នៅឆ្នាំ១៩៧៤ អង្គភាព វឿន អង្គការដាក់ផែន ការឱ្យវាយសម្រុកមករកទី ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ខែ២ វាយជាមួយទាហានលន់ នល់ នៅម្ដុំព្រែក្ដាម ព្រែកព្នៅ ចូល ដល់ទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលនោះ ឃើញទាហានលន់ នល់ លើទង់ជ័យជា សញ្ញាថា សុំចុះចាញ់។ វឿន បានប្រាប់ឱ្យប្រជាជនចាកចេញផ្ទះសំបែងតាមមែនការរបស់អង្គការ ពេលនោះឃើញមានយោធាខែ្មរក្រហមគ្មានធម៌មេត្ដាខ្លះ ដេញ ប្រជាជនដែលឈឺពោះសម្រាលកូនមិន សម្រាកដោយគាត់ សុំអង្វរចាំព្រឹកសែ្អកក៏មិនបាន។ នៅឆ្នាំ១៩៧៥ ដដែល វឿន អង្គការចាត់តាំងឱ្យ ទៅធ្វើការងារនៅក្រសួងពាណិជ្ជកម្ម នៅក្រុងកំពង់សោម។ សម័យខែ្មរក្រហមអង្គការបាននាំចេញវត្ថុ ធាតុដើមរបស់ខែ្មរយើង មានកៅស៊ូក្រែបរាប់ពាន់តោននិងដើម ឈើល្អៗដូចជាឈើដួងចែម នាងនួន ដឹកទៅតាមកប៉ាល់តាមផ្លូវ សមុទ្រកំពង់សោម។ នៅឆ្នាំ១៩៧៦៧៧ អង្គការបានចាប់ កម្មាភិបាល ខែ្មរក្រហមជាន់ខ្ពស់ដូចជាលោក កុយ ធួន ហៅ ធុច បន្ទាប់មកបានឡើងរដ្ឋមន្រ្ដីថ្មីឈ្មោះ តារិទ្ធ។ នៅខែ៤ ឆ្នាំ១៩៧៦ វឿន បានមកធ្វើការងារនៅភ្នំពេញវិញ ស្នាក់នៅម្ដុំផ្សារចាស់ នៅក្នុងក្រសួង ពាណិជ្ជកម្មរដ្ឋដដែល។ នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមចូលដល់ប្រទេសកម្ពុជា វឿន បានរត់មករកស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមដឹងថា មានការចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា