PROMOTING ACCOUNTABILITY
Pil Sot
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0181
|
|
Name :
ឈ្មោះ :
|
ប៉ិល សុត
|
|
Last Name :
នាមត្រកូល :
|
Pil
|
|
First Name :
នាមខ្លួន :
|
Sot
|
|
Other Name :
ឈ្មោះផ្សេង :
|
Set
សេត
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01714
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 50 years old
អាយុ ៥០ ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06081307, Kampong Thom, Stung, Trea, Veal
០៦០៨១៣០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំទ្រា ភូមិវាល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
was persuaded to join the revolution
ដោយសារគេឃោសនាអោយចូលជួរបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Nhorn.
អឿន, ញន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Khan, Khut,Voeun, Khiet.
ខន ,ឃុត , ,វឿន, ឃៀត។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0181 20030223 Veal village, Trea sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with Pit Sot, biography owner.
ខេធីអាយ០១៨១ ២០០៣០២២៣ ភូមិវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប៉ិល សុត ហៅ សេត ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុត សព្វថៃ្ងមានប្រពន្ធ ឈ្មោះតាត មានកូនចំនួន៣ ប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិវាល ឃុំទ្រា ស្រុកស្ទោង ខេត្ដកំពង់ ធំ។ សុត មានឪពុកឈ្មោះ ប៉ិល សិន ម្ដាយឈ្មោះ សួន មានបងប្អូន៥ នាក់។ សុត កាលពីតូចដល់ ធំមិនបានរៀនសូត្រទេ ណាមួយ ឪពុកម្ដាយមានជីវភាពក្រលំបាក។ សុត នៅឆ្នាំ១៩៧២ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈការឃោសនាថា របបលន់ នល់ និងអាមេរិចកាំងជាអ្នក ឈ្លានពានទឹកដីខែ្មរយើង។ សុត ជាមួយមិត្ដភក្ដិក្នុងភូមិដូចជាឈ្មោះ ខន ឈ្មោះ ឃុត ឈ្មោះវឿន និងយុវជនយុវនារីជាច្រើននាក់ផេ្សងទៀត។ សុត ត្រូវអង្គការ ឱ្យហាត់រៀនក្បួនយោធាចប់ អង្គការ បញ្ជូនទៅខេត្ដសៀមរាម ដើម្បីវាយជាមួយទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៤ សុត បាន ផ្លាស់ទៅនៅកងពលទី១ មានឈ្មោះ អឿន ជាប្រធាន កងពល។ សុត បានវាយចូលទីក្រុងភ្នំពេញ តាមច្រកកប់ស្រូវ អន្លង់ក្ងាន រហូតទាល់ទទួលជ័យជម្នះនៅឆ្នាំ១៩៧៥ អង្គការបានបញ្ជាថា ឱ្យដេញ ប្រជាជនចេញឱ្យអស់ក្នុងរយៈបីពេល ថៃ្ង ពេលនោះ សុត បានប្រាប់ថា សូមអ៊ំ ពូ មីងចេញពីក្រុង។ នៅក្នុងឆ្នាំ១៩៧៥ នេះ អង្គការបានបញ្ជាឱ្យបោសសម្អាតទីក្រុង បន្ទាប់មកចាត់តាំងទៅធ្វើស្រែនៅម្ដុំ កប់ស្រូវ អន្លង់ក្ងាន។ នៅឆ្នាំ១៩៧៦៧៧ កម្មាភិបាលមួយចំនួនអង្គការចាប់ខ្លួនដូច ជាប្រធានកង ពលឈ្មោះ អឿន ចំណែក យោធាមួយចំនួនដូចជា សុត និងយុវជនរាប់រយនាក់ផេ្សងទៀតអង្គការ បញ្ជូនទៅ លុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ សុត បានធ្វើការងារ នៅព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំង ជួបការលំបាកខ្លាំងណាស់ ហូបបាយមិនឆែ្អត ធ្វើការងារធ្ងន់ និងមានចាប់មនុស្សមួយចំនួន យកទៅសម្លាប់ចោលទៀត។ នៅឆ្នាំ១៩៧៨ អង្គការដកពី ព្រលានយន្ដហោះឱ្យទៅច្បាំងជាមួយ ប្រទេសវៀតណាមនៅ ខាងភូមិបូព៌ានៅខាងខេត្ដពៃ្រវែង។ ដំបូងកម្លាំងខែ្មរក្រហម វាយចូលប្រទេស វៀតណាមនិងចាប់បានទាហាននិងប្រជាជនយួន។ នៅឆ្នាំ១៩៧៩ ពេលចាញ់សង្គ្រាមវៀតណាម សុត បានរត់សំដៅ មកស្រុកកំណើតវិញ តែតាមផ្លូវមានមនុស្សស្លាប់ច្រើនណាស់។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរពិតជាមានចាប់មនុស្សយកទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”