PROMOTING ACCOUNTABILITY
Sokh Yorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0182
|
|
Name :
ឈ្មោះ :
|
សុខ យន
|
|
Last Name :
នាមត្រកូល :
|
Sokh
|
|
First Name :
នាមខ្លួន :
|
Yorn
|
|
Other Name :
ឈ្មោះផ្សេង :
|
Thorn
ធន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06634
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥០។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06081310 Kampong Thom, Stung, Trea, Leap Tang
០៦០៨១៣១០ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំទ្រា ភូមិលាបទង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was persuaded to work as youth.
គេឃោសនាអោយចូលជាយុទ្ធជន
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sin.
ស៊ិន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0182 20030219 Leap Torng village, Trea sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Sokh Yorn disappeared. Interviewed with his elder sister called Huy Ros.
ខេធីអាយ០១៨២ ២០០៣០២១៩ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ សុខ យន បាត់ខ្លួន។ ជួបសម្ភាសជាមួយបងស្រីឈ្មោះ ហ៊ុយ រស់។
|
|
Summary :
សេចក្ដីសង្ខេប :
|
សុខ យន ហៅ ធន ភេទប្រុស កើតឆ្នាំ១៩៥០បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហ៊ុយ រស់ អាយុ ៥៤ឆ្នាំត្រូវជាបងស្រី។ យន មានឪពុកឈ្មោះ សុខ ភុយ ម្ដាយឈ្មោះឈុន សឿន មានបងប្អូន២ នាក់ មានស្រុកកំណើតនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្ដកំពង់ធំ។ យន កាលពីតូចដល់ធំមិន ដឹងជារៀនសូត្របាន ត្រឹមណាទេ តែដឹងថា បានបួសជាព្រះសង្ឃ។ នៅឆ្នាំ១៩៧០ យន មកសឹកមក វិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ យន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងបាន ធ្វើជាប្រធានយុវជន នៅក្នុងភូមិឃុំ តែក្រោយមកមានមិត្ដនារីចេះ តែឌឺដងឆ្កាិះឆេ្កាÃៈលថា ហៅមិត្ដកង្កែបមិត្ដក្កាាម។ យន មានការ អន់ចិត្ដក៏ឈប់ធ្វើជាប្រធានយុវជនចូលធ្វើជាយោធាតំបន់ឡើង ទៅសមរភូមិវាយជាមួយទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧២ ឃើញ យន មកលេងផ្ទះពេល នោះត្រូវរបួសដសៃ្ដាំ ហើយបាន ប្រាប់ថា អង្គការបញ្ជូនទៅសមរភូមិនៅខេត្ដសៀមរាប។ យន មិន អាចសម្រាកនៅផ្ទះបានទេ ព្រោះថ្នាក់លើត្រូវការកម្លាំងក៏ ត្រឡប់ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាចក៏មិនបានមកលេងស្រុកកំណើតវិញដែរ តែបានដឹងថា យន នៅ ធ្វើការច្រាំងចំរេះភ្នំពេញ។ នៅឆ្នាំ១៩៧៩ មានឈ្មោះ ស៊ិន ធ្លាប់ធ្វើការងារជាមួយឈ្មោះ យន បានត្រឡប់មកស្រុកកំណើតវិញ បានប្រាប់ថា ឈ្មោះ យន អង្គការចោទថា មានជាប់ខ្សែក្បត់ កាលនោះអង្គការចាប់ដាក់ ឡានច្រើនគ្នាណាស់ មិនដឹងជាយកទៅណាទេ ក្នុងឆ្នាំ១៩៧៧។ តាំងពីនោះ មកចេះតែចាំមើលផ្លូវប្អូនមិនឃើញសោះបាត់រហូត ដល់ពេលនេះ រួចក៏គិតថា ឈ្មោះ ស៊ិន ប្រាប់នោះ ពិតជា ត្រូវហើយ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”