Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0186
Name :
ឈ្មោះ :
សាន់ នឿន
Last Name :
នាមត្រកូល :
Sann
First Name :
នាមខ្លួន :
Noeun
Other Name :
ឈ្មោះផ្សេង :
Khim
ខិម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I07075
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 36 years old Age at time of inte
អាយុ ៣៦ ឆ្នាំ អាយុ ៥៣ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06081204 Kampong, Stung, Samproch, Samproch
០៦០៨១២០៤ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំសំព្រោច ភូមិសំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា មជ្ឈិមឪភ្នំពេញឱ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ញ៉
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0186 20030123 Samproch village, Samproch sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with Sann Noeun biography owner.
ខេធីអាយ០១៨៦ ២០០៣០១២៣ ភូមិសំព្រោធ ឃុំសំព្រោធ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយសាន់ នឿន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
សាន់ នឿន ហៅ ខិម ភេទប្រុស អាយុ៥៣ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិ រូប។ នឿន មានប្រពន្ធឈ្មោះ នឿន មានកូនចំនួន៦នាក់ ប្រកប របរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសំព្រោច ឃុំសំព្រោច ស្រុកស្ទោង ខេត្ដកំពង់ធំ។ នឿន មានឪពុកឈ្មោះ សាន់ ថន ម្ដាយឈ្មោះ សឹង ហឿន មានបង ប្អូន៥នាក់ស្រី៤ប្រុស១។ នឿន ធ្លាប់បានចូលរៀននៅសាលាបឋមសិក្សាសំព្រោចត្រឹមថ្នាក់ទី១០ ឪចាស់ឱ បន្ទាប់មកបួសជាព្រះសង្ឃ រួចសឹកមកវិញនៅពេលកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៣ នឿន បានស្ម័គ្រចិត្ដចូលធ្វើ ជាយោធាខែ្មរក្រហមតាមការឃោសនា អូសទាញពីឈ្មោះ ធួន។ នៅពេលប្រទេសកើតមានសង្គ្រាម យុវជនយុវនារីពិបាកគេចផុតពីការចូលបម្រើកងទ័ព ទោះបីយើង មិនចង់ស្ម័គ្រចិត្ដក៏ពិបាកក្នុងការរស់នៅ ដែរ។ នឿន ចូលដំបូង អង្គការបញ្ជូនទៅធ្វើជាយោធានៅភូមិភាគឧត្ដរកងពលទី១ មានឈ្មោះ អឿន ជាប្រធានកងពល។ នឿន នៅក្នុងកង អន្ដរាគមន៍ខាងកាំភ្លើងធំវាយជាមួយទាហានលោកលន់ នល់ ចល័តគ្រប់កនែ្លង ខាងទាហានលន់ នល់ មានយន្ដហោះជួយទម្លាក់ផង មានថេ្មីជើងមានរថក្រោះទនើបៗ នៅតែចាញ់ខាងកម្លាំងតស៊ូ របស់ខែ្មរក្រហម។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ អង្គភាព កាំឡើងធំបាន ចូលដល់ទីក្រុងភ្នំពេញ ពេលនោះបានឃើញប្រជា ជនជម្លៀសចេញពីទីក្រុង ខ្លះរុញឡាន ខ្លះដាក់រទេះ រុញមាន មនុស្ស ច្រើនកុះករ។ នឿន តាំងពីចូលបម្រើចលនាខែ្មរក្រហមរហូតបាន ជ័យជម្នះ អង្គការមិន ឱ្យមកលេងស្រុកកំណើតទេ ឱ្យបន្ដស្នាក់នៅ ទីក្រុងភ្នំពេញបន្ដទៀត ដើម្បីដើរបោសសម្អាតទីក្រុង រួចស្នាក់នៅ ម្ដុំវត្ដភ្នំ។ បន្ទាប់មកទៀតអង្គការចាត់តាំងឱ្យធ្វើស្រែចម្ការ នៅម្ដុំកប់ស្រូវ បឹងប្រយាប រហូតដល់មានការចាប់ខ្លួនកម្មាភិបាល ខែ្មរក្រហមដូចជាប្រធានកងពលឈ្មោះ អឿន និងអ្នកមានឋានៈ បន្ដបន្ទាប់គ្នាជាច្រើននាក់ផេ្សងទៀត។ នឿន នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនទៅធ្វើការលុតដុំនៅ ព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំង។ បន្ទាប់ទៀត អង្គការបានជ្រើសរើសប្រវត្ដិរូប មួយចំនួនឱ្យទៅសមរ ភូមិមុខនៅខាងភូមិភាគបបូព៌ាដើម្បីវាយ ជាមួយទាហានយួន។ នៅពេលធ្វើសង្គ្រាមជាមួយទាហានយួន នឿន ត្រូវរបួសមកដេកសម្រាកនៅមន្ទីរពេទ្យសួង។ នៅឆ្នាំ១៩៧៩ នឿន បានរត់ត្រឡប់មករក ស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា