Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0195
Name :
ឈ្មោះ :
មាស ឡុង
Last Name :
នាមត្រកូល :
Meas
First Name :
នាមខ្លួន :
Long
Other Name :
ឈ្មោះផ្សេង :
Rem
រ៉ែម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06615
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 20 years old Age at time of inte
អាយុ ២០ ឆ្នាំ អាយុ ៥២ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06081214, Kampong Thom, Stung, Samproch, Lvea
០៦០៨១២១៤ ខេត្ដកំពង់ធំ, ស្រុកស្ទោង, ឃុំសំព្រោច, ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ស អឿន ប្រធានកងពល។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0195 20030123 Lvea village, Samproch sub-district, Stung district, Kampong Thom province. Interviewed by Dara P. Vanthan. Notes: Interviewed with the biography owner.
ខេធីអាយ០១៩៥ ២០០៣០១២៣ ភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ មាស ឡុង ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
មាស ឡង ហៅ រ៉ែម ភេទប្រុស អាយុ៥២ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ ឡង មានប្រពន្ធឈ្មោះ មន មានកូនចំនួន៦នាក់ ប្រកបរបរ ធ្វើស្រែចម្ការ។ សព្វថៃ្ងរស់នៅភូមិល្វា ឃុំសំព្រោច ស្រុកស្ទោង ខេត្ដ កំពង់ធំ។ ឡង មានឪពុកឈ្មោះ មាស ប្រាក់ ម្ដាយឈ្មោះ សំ នាង។ ឡង ធ្លាប់បានរៀនសូត្រនៅ សាលាបឋមសិក្សាល្វា ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រចម្ការឪពុក ម្ដាយ។ នៅឆ្នាំ ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមរយៈឈ្មោះ រុំ។ កាលនោះមានមិត្ដភក្ដិក្នុង ភូមិចូល ច្រើនគ្នាណាស់ មានឈ្មោះ ឈឿន,ប៉ុល,ឆៅ,លឿង,ថាន ព្រោះគិតថា ដើម្បីរំដោះជាតិឱ្យរួច ផុតពីរបបសក្ដិភូមិជិះជាន់មក លើប្រជាកសិករ។ ឡង បានចូលទៅធ្វើជាយោធាតំបន់ អង្គការឱ្យរៀន សូត្រក្បួនយោធាចប់និងបញ្ជូនទៅសមរភូមិ វាយចល័តនៅខេត្ដកំពងចាម កំពង់ធំ និងខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៤ ជិតចូលឆ្នាំ១៩៧៥ អង្គការចាប់តាំងឱ្យវាយ ជាមួយទាហានលោកលន់ នល់ សំដៅ មកទីក្រុងភ្នំពេញ។ ឡង នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ ស អឿន កាលនោះ មានចំនួនបី កងពល មានកងពលទី១ទី២និងទី៣ យើងមិននិយាយ ពីភូមិភាគនិរតីនិងភូមិភាគបូព៌ាទេ។ កងពលទី១ វាយចូល តាមច្រកព្រែកក្ដាម ព្រែកព្នៅ អន្លង់ក្ងាន។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរ ក្រហមបានវាយចូលទីក្រុងតែម្ដង ពេលនោះអង្គការបញ្ជាឱ្យប្រជាជនចេញទាំងអស់។ នៅពេលប្រជា ជនចេញអស់ អង្គភាពរបស់ ឡង ស្នាក់នៅម្ដុំពេទ្យកាលម៉ែត ពេលនោះកងពលទី១ដូរទៅជាកងពល ៣១០វិញ។ យោធាមួយចំនួនអង្គការចាត់តាំងឱ្យទៅការពារព្រំដែននិង
កម្លាំងមួយចំនួនធ្វើការតាម ក្រសួងមន្ទីរនិងធ្វើស្រែ។ ឡង បានទៅធ្វើស្រែនៅបឹងប្រយាប អន្លង់ក្ងាន ជួបការ លំបាកនិងនឹកស្រុក កំណើតអង្គការមិនឱ្យទៅលេងឪពុកម្ដាយ។ នៅពេលប្រជុំនៅស្ដាត នឹកថា បានឃើញសមេ្ដចសីហនុ ខៀវ សំផន ហ៊ូ នឹម ហ៊ូ យន់ តែបានពិតអត់បានឃើញសោះ។ នៅពេលប្រជុំមានយោធានិងកម្មករ ជាច្រើននិងមិនឃើញ កម្មាភិបាលជាន់ទេខ្ពស់ទេ ឮតែសមេ្លងចេញមកថា ប្រទេស យើងជាប្រទេស កុម្មុយនីស្ដ ពេលនោះយើងមានការខកចិត្ដយ៉ាង ខ្លាំង នឹកឃើញថា រំដោះប្រទេសបានសុខសេរីភាព តាមពិត ទៅជាប្រទេសកុម្មុយនីស្ដ។ បន្ទាប់មកទៀតអង្គការបានចាប់ប្រធាន កងពលឈ្មោះ ស អឿន ចាប់ ធុន និងចាប់កម្មាភិបាលជាច្រើន ទៀតបានយ៉ាងស្រួល គ្រាន់តែហៅមកប្រជុំហើយភ្ជុងឱ្យឡើង ឡានយកទៅបាត់។ នៅសល់យោធាថ្នាក់ក្រោយគ្នាមិនបានដឹង អីសោះ ដូចជាខ្ញុំ អង្គការហៅឱ្យទៅលុត ដំធ្វើព្រលានយន្ដហោះ នៅខែកំពង់ឆ្នាំង បានប្រហែលជាបួនខែ អង្គការបានទៅជ្រើស រើសយោធាមួយ ចំនួនឱ្យទៅច្បាំងជាមួយប្រទេសវៀតណាម។ ឡង បានទៅខាងខេត្ដកំពង់ចាម ខាងសួង មេមត់ វាយ ចូលទៅដល់ផ្សារយួន បន្ទាប់ទៀតយួនវាយដេញមកវិញ។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមចាញ់ សង្គ្រាមជាមួយវៀត ណាមបានរត់ទៅដល់ព្រំដែនថៃ។ ឡង បានទៅរត់ចូលពៃ្រ ទៅដល់ខេត្ដបាត់ដំបង ស្រុកសំឡូត ទៅដល់បៃ៉លិន បន្ទាប់មកទៀតបានរកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា